និពន្ធ: Ji-Yara
TK NEVOL BL 💚💜
__________________ភាគ18 : យ៉ុងសុង ចងចាំងវិញហើយឬ?
____________________
// មួយរយៈក្រោយមក // វិមានចន
កន្លងអស់ពេល មួយរយៈ ជុងហ្គុកនៅតែមិនអាចរកថេយ៉ុងឃើញ ធ្វើឲ្យនាយ ប្រែជាមនុស្សគ្មានវិញ្ញាណ ភ្លឹកៗភ្លាំងៗ សង្ខំក្នុងបន្ទប់ គេងអោបក្នើយថេយ៉ុងដែរកើយរាល់យប់នោះ លួចយំខ្សឹមខ្សួតរាល់ថ្ងៃ តែម្នាក់ឯង។ គ្រប់គ្នាក្នុងវិមានចន នាំគ្នាពិបាកចិត្ត ជាពិសេសអ្នកស្រីហាន់ស៊ុល ជាម៉ាក់ថេយ៉ុងតែម្តង គាត់បារម្ភពីថេយ៉ុង ស្រក់សាច់ ធ្លាក់ខ្លួនឈឺបណ្តើរៗទៅហើយ មួយថ្ងៃៗគាត់រងចាំតែផ្លូវកូនប្រុសរបស់គាត់ប៉ុណ្ណោះ។« ជុង កុំពិបាកចិត្តអីកូន កុំយំអីកូន» អ្នកស្រីចន ចូលមកមើលជុងហ្គុកក្នុងបន្ទប់ ដែរនាយមិនព្រមចេញទៅណា និយាយលួងនាយនឹងអង្អែលខ្នងនាយជាកូន ឃើញកូនប្រុសធ្លាប់តែរឹងមាំ មិនដែរសម្រក់ទឹកភ្នែក តែពេលនៅបែរជាអាចសម្រក់ទឹកភ្នែកបាន ធ្វើឪ្យគាត់អាណិតនាយខ្លាំងណាស់។
« ហ្ហឹក.អ្នកម៉ាក់ តើថេយ៍គេស្លាប់ហើយមែនទេ? ហ្ហឹ ហ្ហឹ ម៉ាក់ ថេយ៍មិនអាចស្លាប់ទេ កូនមិនទាន់បានបំពេញសន្យារបស់កូនទេ គេមិនអាចស្លាប់ទេ ម៉ាក់ កូនជាមនុស្សចោម្សៀត កូនមើលថែរគេមិនបាន កូនជាអ្នកខុស ហ្ហឹក.ហ្ហឺ...» ជុងហ្គុក យំរៀបរាប់ បើថេយ៉ុងស្លាប់ពិតមែន នាយទទួលយកមិនបាននោះទេ នាយបន្ទោសខ្លួនឯង ហេតុអ្វីគ្រាន់តែមនុស្សម្នាក់ នាយមិនអាចមើលថែររក្សាបាន នាយជាមនុស្សចោម្សៀតឥតបានការខ្លាំងណាស់
« មិនអីទេកូន ថេយ៉ុងមិនស្លាប់ទេ ម៉ាក់ជឿណាកូន ប៉ូលីសនឹង មនុស្សរបស់យើង កំពុងស្វែងរកគេហើយ ដរាបណា មិនទាន់ឃើញសាកសពរបស់គេ ពួកយើងត្រូវតែមានសង្ឃឹម ថេយ៉ុងមិនស្លាប់ទេ ជឿម៉ាក់ណាជុង » អ្នកស្រីចន បន្តនិយាយលួងលោម កូនប្រុស ទាំងដែរខ្លួនគាត់ក៏មិនសូវជាសង្ឃឹមខ្លាំងណាស់ណាដូចគ្នា
« ហ្ហឹ.ហ្ហឹ.ហ្ហឺ ថេយ៍ តើពេលនៅអូនយ៉ាងមិចហើយ?បើអូននៅរស់ អូនមករកបងវិញមក បងសុំអង្វរ ហើយ បើអូនស្លាប់ ក៏មកពន្យល់សប្តិបងផង កុំស្ងាត់បែបនេះអី ថេយ៍~~~ហ្ហឹកៗ...» ជុងហ្គុក អង្គុយយំ ទួញសោក ទើបអ្នកស្រីចនក៏ទាញកូនប្រុសមកអោប គាត់អាណិតកូនខ្លាំងណាស់ ខ្លួនគាត់ក៏បារម្ភ ក៏ភ័យណាស់ដែរ។
YOU ARE READING
❤️ស្នេហ៍ ពីអតីតជាតិ💐
Historia Cortaស្នេហាដែរស្មោះស្មាក់ តាំងពីជាតិមុន កើតមកជាតិក្រោយនេះក៏នៅតែស្រឡាញ់ ទួសវាផុតទៅអស់ 34ឆ្នាំក៏ដោយចុះ ក៏ចិត្តបងមិនងាករ៉េដែរ😞💘