ភាគទី១ ÷ បន្តោងខ្សែករូបនាឡិកា

503 41 0
                                    

         បរិយាកាសនារដូវផ្ការីកឆ្នាំនេះពិតជាប្លែកភ្នែកជាងរាល់ឆ្នាំ ផ្ការីកស្គុះស្គាយនៅតាមដងផ្លូវក្បែរសាលារៀន ខ្ញុំតែងតែមកទីនេះរាងរាល់រដូវផ្ការីកម្ដងក្នុងមួយឆ្នាំ ជារឿយៗទីនេះជាទីកន្លែងមួយដែលខ្ញុំអាចផ្សាភ្ជាប់នូវ អនុស្សាវរីយ៍ល្អៗកាលខ្ញុំនៅជាសិស្សវិទ្យាល័យនៅទីនេះ ខ្ញុំកំពុងតែដើរក៏ស្រាប់បង្អាក់ដំណើរបន្តិចក៏ឮសម្លេងល្វើយៗបន្លឺចូលមកត្រចៀករបស់ខ្ញុំ
   “ឯងត្រូវតែហៅយើងថាបង សាកហៅល៎មើលបងជេម”
 
   “គ្មានថ្ងៃទេវើយ អាជេមមុខដូចជីកចក់” ខ្ញុំក៏ក្រឡេកទៅទីធ្លាសាលាក៏ឃើញថាខ្លួនខ្ញុំនឹងបុរសម្នាក់កំពុងតែប្រលែងគ្នាដោយសេចក្ដីអស់សំណើចជាទីបំផុត ប៉ុន្តែ....យ៉ាងណាក៏វានៅតែជាអតីតកាលព្រោះពេលនេះវាកន្លងហួស ១០ ឆ្នាំបាត់ទៅហើយ។ ខ្ញុំឈ្មោះ ណាត់ថាវ៉ាត់ ដែលឈ្មោះហៅក្រៅខ្ញុំគឺ ហ្វូត នៅឆ្នាំនេះខ្ញុំមានអាយុ 28 ឆ្នាំទៅហើយប៉ុន្តែមិនទាន់គិតគូរឿងគូអនាគតនៅឡើយទេ ព្រោះតែអារម្មណ៍ខ្ញុំបានដិតដាមជាប់នឹងស្នេហាដំបូងទៅហើយ ដោយពេលនេះខ្ញុំពុំអាចបំភ្លេចស្នេហានេះបានឡើយ ម្លោះហើយទើបខ្ញុំនៅព្រៅដល់សព្វថ្ងៃនេះ។  កំពុងតែរំលឹកអនុស្សាវរីយ៍នៅតាមដងផ្លូវនោះខ្ញុំក៏បានឮសម្លេងស្រែកយ៉ាងខ្លាំង សម្លេងស្រែកនេះវានៅមិនឆ្ងាយពីខ្ញុំប៉ុន្មានទេ ទើបខ្ញុំប្រយ៉ាប់រត់ទៅមើល

“អ្ហា៎....!” សម្លេងស្រែកមួយទំហឹងទាំងឈឺចាប់ ខ្ញុំក៏ប្រញាប់ស្ទុះទៅមើលក៏ឃើញ ឈាមយ៉ាងក្រហមឆ្អៅហូរពាសពេញផ្លូវយ៉ាងរន្ធត់ ក៏មានបុរសម្នាក់ដេកដួលនៅក្នុងថ្លុកឈាមនោះផងដែរ

“លោក!លោក!កុំអាលកើតអីណា...ចាំខ្ញុំជូនលោកទៅពេទ្យ” ខ្ញុំក៏ស្រែកឃាត់បុរសនៅក្នុងថ្លុកឈាមនោះកុំទាន់ឲ្យគាត់សន្លប់ ប៉ុន្តែនៅចំពោះមុខខ្ញុំមានតែកង់មួយប៉ុណ្ណោះដោយសារតែស្លន់ស្លោពេកទើបខ្ញុំមិនដឹងថាគួរធ្វើយ៉ាងណា ខ្ញុំក៏ចាប់ទាញបុរសម្នាក់នោះមកលើខ្នងខ្ញុំ ដៃទងសងខាងរបស់គេក្រព័ទ្ធកខ្ញុំជាប់ ខ្ញុំធ្លាក់កង់យ៉ាងរហ័យ ព្រមទាំងស្រែកហៅគេផង ប៉ុន្តែគ្មានវាចាតបមកខ្ញុំសោះ

រឿង ស្នេហាក្នុងស្រមោលអតីតកាលWhere stories live. Discover now