Ep.2
បានប្រហែលជា 30 នាទីក្រោយមក ថេយ៉ុងគេក៏បានលើកម្ហូបមក ចំនួន3មុខ ដែរគេចម្អឹនភ្លាមៗ ដូចជា ស្រី្តមេផ្ទះអញ្ចឹង !!
« មកហើយៗ នេះញាំទៅទាន់នៅក្ដៅៗ កុំក្រែងចិត្តអី ចាត់ទុកថា ខ្ញុំសង់គុណលោកកាលពីយប់មិញទៅចុះណាស់ » ថេយ៉ុងនិយាយក្រោយពីលើកម្ហូបមកដាក់លើតុករួច !!
« បាទ មិនបាចគុណស្រាយអីទេ ធម្មតាៗទៅ » ជុងហ្គុគ
« សាកញាំទៅមើល រស់ជាតិយ៉ាងមិចដែរ ? »ថេយ៉ុងនិយាយ ទាំងទឹកមុខ ញញឹម.
« បាទ » ជុងហ្គុគថាហើយក៏បាន ចាប់ម្ហូបដាក់មកក្នុងចានរួចហើយក៏ញាំ រីឯ ថេយ៉ុងវិញ អង្គុយមើលមុខជុងហ្គុគ ចំហរមាត់ធ្វើមយខស្លើរៗ.
« ហឹម...កើតអី មុខខ្ញុំមានអ្វីខុសធម្មតាមែនទេ ?? »ជុងហ្គុគក្រោយពីញាំបានមួយម៉ាត់ហើយ ឃើញថេយ៉ុងអង្គុយសម្លឹងខ្លួនខុសធម្មតាក៏សួរ
« អឹម..អត់ទេ គ្មានអ្វីទេ ខ្ញុំគ្រាន់តែចង់ដឹងរស់ជាតិនិងណាស់ មិនអីទេ ញាំទៅ ញាំហើយចាំប្រាប់ខ្ញុំវិញក៏បាន » ថេយ៉ុងនិយាយហើយក៏បាន ជួយដួសម្ហូបដាក់ចូលចានឲ ជុងហ្គុគផងដែរ ដើម្បីកុំឲគេខ្លាចចិត្ត។
15 នាទីក្រោយ÷
15នាទីក្រោយមកអ្នកទាំងពីក៏បានញាំរួចរាល់ ហើយថេយ៉ុងវិញ ក្រោយញាំរួចហើយ គេក៏ប្រម៉ូលចានយកទៅលាងទុកដាក់ឲបានត្រឹមត្រូវតាម ទំលាប់.តែក៏បានមាន ជំនួយការជុងហ្គុគ ជួយយកចានឲលាងផងដែរ !!
« នេះ អត់មានមេផ្ទះទេហ៎?? »ជុងហ្គុគក៏សួរក្រោយឃើញថា ថេយ៉ុងគេធ្វើអ្វីៗក៏ខ្លួនឯងមិនដូចជាផ្ទះរបស់គេទេ. មានអ្នកបម្រើឆ្វេងស្ដាំ.
« គឺ គ្មានទេ ខ្ញុំធ្វើអ្វីៗក៏ខ្លួនឯងតែបែបនិង.មានបញ្ហារទេ ? » ថេយ៉ុងឆ្លើយហើយក៏សួរទៅហ្គុគវិញ
« គឺ អត់ទេ. ចាំពេលណាទំនេរ ខ្ញុំនិងអញ្ជើញទៅញាំបាយផ្ទះខ្ញុំម្ដង !! » ជុងហ្គុគ
« ok ក៏បាន តែអេតហ្វេនឆាតជាមួយគ្មាមួយសិនទៅ ស្រួល!! Ok ទេ ?? » ថេយ៉ុងនិយាយហើយក៏មើលទៅមុខជុងហ្គុគ
« បាទ.» ជុងហ្គុគមិនប្រកែក៏ទាញទូរស័ព្ទមកអេតហ្វេនគ្នាតែម្ដង ថេយ៍យើងក៏ដូចគ្នា !!