ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងថេយ៉ុងនឹងជុងហ្គុកកាន់តែឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗរហូតមកទល់ពេលនេះស្ទើរតែមិនបានជួបនិយាយគ្នាលេងសើចសប្បាយដូចមុនទៀតឡើយព្រោះតែថេយ៉ុងរវល់ជាមួយរីអូស្ទើរតែរាល់ថ្ងៃនោះឯង។ រីឯទំនាក់ទំនងរវាងថេយ៉ុងនឹងរីអូវិញក៏កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ផ្អែមល្ហែមជាមួយគ្នាកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឱ្យជុងហ្គុកអត់នឹងច្រណែនជាមួយរីអូមិនបាននោះទេដែលគេអាចយកបេះដូងមនុស្សដែលគេស្រឡាញ់បែបនេះ ប៉ុន្តែយ៉ាងណាគេក៏សប្បាយចិត្តដែរនៅពេលដែលបានឃើញអូនមានសុភមង្គលជាមួយមនុស្សដែលអាចមើលថែគេរហូតដល់ចាស់ទៅជាមួយគ្នាបែបនេះ។
នៅក្នុងថ្នាក់រៀន!!
« អ៎េ!ជុងហ្គុក...ចេញរៀនឯងមានរវល់ត្រូវចេញទៅណាទេ? » ថេយ៉ុង ស្រដីកាត់ដំណើររបស់ជុងហ្គុកភ្លាមនៅពេលដែលឃើញថានាយបម្រុងនឹងងើបចេញពីតុរៀនរបស់ខ្លួន។ រីឯនាយក្រាស់វិញមុនដំបូងក៏រៀងភាំងមិនស្ទើរដែរថាហេតុអីសុខៗថេយ៉ុងមកសួរនាំគេបែបនេះ ព្រោះខាននិយាយគ្នារៀងយូរគ្រាន់ដែរហ៎អញ្ចឹងពេលនិយាយគ្នាម្តងទៀតវិញក៏មានអារម្មណ៍ថាចម្លែកៗខុសពីសព្វមួយដង។
« អត់ទេ ឯងមានអ្វីហ្អេស? » ជុងហ្គុក សម្រួលអារម្មណ៍ឱ្យមកជាល្អបន្តិចរួចទើបក្រវីក្បាលឆ្លើយបដិសេធជាក្រោយ ប៉ុន្តែគេក៏មិនភ្លេចសួរបកទៅកាន់ថេយ៉ុងដោយទឹកមុខងឿងឆ្ងល់នោះដែរ។
« យើងមានរឿងស្ត្រេសតិចតួចចង់បបួលឯងទៅផឹកនឹងណា » ថេយ៉ុង ដកដង្ហើមធំៗចេញមកមួយដង្ហើមរួចទើបស្រដីប្រាប់ជុងហ្គុកដោយទឹកមុខរាបស្មើរជាក្រោយ។ ដោយឃើញទឹកមុខរបស់ថេយ៉ុងមិនសូវជាល្អបែបនេះនាយក្រាស់ក៏មិនចង់សួរនាំច្រើនទៀតដែរ រួចទើបងក់ក្បាលឆ្លើយយល់ព្រមជាមួយនឹងសំណើររបស់នាយតូចតែម្តងទៅ ហើយពេលទៅផឹកនោះចាំបន្លំសួរនាយតូចជាក្រោយក៏បាន។
« អឹម! ហើយឯងគិតចង់ទៅពេលណា? » ឃើញក្រាស់របស់ខ្លួនមិនសប្បាយចិត្តបែបនេះគិតថាខ្លួនត្រេកអរឬ? ប្រាកដជាទេហើយ! អញ្ចឹងគេគួរតែធ្វើជាក្មេងប្រុសម្នាក់ដ៏ល្អចាំលួងលោមចិត្តនាយតូចនៅពេលមានបញ្ហាបែបនេះក៏បានឱ្យតែថេយ៉ុងត្រូវការគេ គេទំនេរសម្រាប់ថេយ៉ុង24ម៉ោងម៉ង។
YOU ARE READING
ទីប្រឹក្សាស្នេហ៍🤍🌷 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]
Short Storyជាប្រភេទរឿង short novel តួរាងក្រាស់លួចស្រឡាញ់មិត្តខ្លួនឯងតែម្ខាង តែក៏មិនហ៊ានសារភាពព្រោះតែខ្លាចបាត់បង់មិត្តភាព ណាមួយមិត្តរបស់ខ្លួនក៏គេមានមនុស្សដែលគេស្រឡាញ់ដែរហើយ។ ____________________ « បងសុំប្តូរពីធ្វើជាទីប្រឹក្សាស្នេហ៍ មកធ្វើជាអ្នកស្អំបេះដូងរ...