តើនរណាទៅដែលស្ម័គ្រចិត្តធ្វើជាទីប្រឹក្សាស្នេហ៍អោយគេនោះ? តើនរណាទៅដែលលួចស្រឡាញ់មិត្តរបស់ខ្លួនមកជាយូរហើយថែមទាំងមិនហ៊ានសារភាពស្នេហ៍ទៅកាន់គេទៀតនោះ? មនុស្សដែលខ្ញុំកំពុងតែនិយាយដល់នោះគឺជា ចន ជុងហ្គុក នោះឯង។
ហាងកាហ្វេ!!
អ្នកដែលចូលចិត្តមកហាងកាហ្វេភាគច្រើនគេមកដើម្បីសិក្សារៀនសូត្របន្ថែម ពិភាក្សាការងារឬមេរៀន លេងហ្គេម ផឹកកាហ្វេលំហែរអារម្មណ៍ជាដើម។ ប៉ុន្តែ...បើបែរមកមើលកម្លោះតូចរូបស្រស់ម្នាក់ដែលមានឈ្មោះថា គីម ថេយ៉ុង ឯណេះវិញ នាយមកហាងកាហ្វេមួយនេះក៏ដោយសារតែហេតុផលផ្សេងនោះទេ ព្រោះតាមធម្មតានាយមិនចូលចិត្តញ៉ាំកាហ្វេអ្វីឡើយ រួចចុះហេតុអ្វីបានជាអីឡូវនេះនាយចូលចិត្តចូលមកហាងកាហ្វេមួយនេះទៅវិញ? តើវាមានអ្វីពិសេសមែនទេ?
« ន៎ែ...ថេយ៉ុងគីម! ហេតុអីបានជាឯងចេះតែនាំយើងមកហាងកាហ្វេមួយនេះរហូតអញ្ចឹង? ព្រោះបើតាមយើងដឹងមកឯងមិនចូលចិត្តផឹកកាហ្វេទេ » ចនជុងហ្គុក ដែលត្រូវជាមិត្តរបស់កម្លោះតូចថេយ៉ុងនោះ ក៏បានសួរទៅកាន់អ្នកម្ខាងទៀតដោយការងឿងឆ្ងល់ ព្រោះប្រហែលជាមួយសប្តាហ៍មកនេះ នាយតូចតែងតែបបួលខ្លួនមកហាងកាហ្វេមួយនេះរហូត បើថាហៅមកផឹកកាហ្វេដូចជាមិនត្រូវនោះទេ ព្រោះតែថេយ៉ុងគេមិនចេះផឹក រួចចុះមកហាងកាហ្វេរាល់ថ្ងៃនេះដើម្បីអ្វី?
« ក៏...យើងមកផឹកកាហ្វេនោះអី » ថេយ៉ុង ឆ្លើយតបទាំងរដិបរដុប ទម្រាំតែរកលេសឃើញនាយចង់កើតខ្យល់គសន្លប់មុនឆ្លើយសំណួរបាត់ទៅហើយ។
« កុហក! ឯងមិនចេះផឹកកាហ្វេទេ! » ជុងហ្គុក
« ហ៉ើយយ៎! ក៏យើងមកមើលមុខក្រាស់របស់យើងហ្នឹងណា៎ គេធ្វើការនៅទីនេះនោះអី » ដោយគ្មានជម្រើស ហើយក៏មិនចង់កុហកអ្នកជាមិត្តម្តងទៀត ថេយ៉ុងក៏និយាយការពិតប្រាប់ទៅកាន់ជុងហ្គុកទាំងមិនលាក់លៀមអ្វីបន្តទៀត ប៉ុន្តែចម្លើយរបស់ថេយ៉ុងបែរជាធ្វើអោយជុងហ្គុកចងចិញ្ចើមទាំងមិនពេញចិត្តទៅវិញ។
« ក្រាស់អញ្ចឹងហ្អេស? » ជុងហ្គុកសួរបកទៅកាន់នាយតូចវិញទាំងសម្លេងធំៗ ដោយទឹកមុខរាបស្មើ។
YOU ARE READING
ទីប្រឹក្សាស្នេហ៍🤍🌷 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]
Nouvellesជាប្រភេទរឿង short novel តួរាងក្រាស់លួចស្រឡាញ់មិត្តខ្លួនឯងតែម្ខាង តែក៏មិនហ៊ានសារភាពព្រោះតែខ្លាចបាត់បង់មិត្តភាព ណាមួយមិត្តរបស់ខ្លួនក៏គេមានមនុស្សដែលគេស្រឡាញ់ដែរហើយ។ ____________________ « បងសុំប្តូរពីធ្វើជាទីប្រឹក្សាស្នេហ៍ មកធ្វើជាអ្នកស្អំបេះដូងរ...