រឿង តាមស្នេហ៍អ្នកនាងអគ្គនាយក [ep5]

61 0 0
                                    

ម៉ោង5ល្ងាចលីសាដើរចេញពីក្នុងហាងជីស៊ូបម្រុងនិងដើរទៅផ្ទះដូចធម្មតា ពេលនោះក៏មានឡានមួយបើកមកសុីផ្លេដាក់គេឡើងភ្ញាក់អស់ព្រលឹងរលីង!
"លីសា.." ម្ចាស់រថយន្តចេញមកជាស្នាមញញឹមនិងផ្កាកុលាបមួយបាច់ទៀតហើយ មកដល់ជិតលីសាគេក៏ហុចផ្កាឲ្យលីសា
"បងមកធ្វើអី?" លីសាទទួលផ្កាហើយក៏សួរព្រោះថា ថ្ងៃនេះដូចជាប្លែក
"កុំសួរអី ពួកយើងទៅញ៉ាំបាយសិនទៅ" ថាហើយជេវ៉ុនក៏ដើរទៅបើកទ្វារឡានឲ្យលីសា លីសាមិនគិតច្រើនហើយក៏ឡើងឡានទៅជាមួយជេវ៉ុន
មកដល់ហាងអាហារអ៊ឺរ៉ុបផ្កាយប្រាំមួយកន្លែងដែលល្បីប្រចាំទីក្រុងសេអ៊ូល ជេវ៉ុនបាននាំលីសាចូលទៅហើយក៏យកក្រណាត់ពណ៌ក្រហមមករុំភ្នែកលីសា
"បងនាំអូនទៅណា!?" លីសាសួរតិចៗនៅក្បែរត្រចៀកអ្នកម្លោះ
"ចាំបន្តិចដល់ឥឡូវហើយ" ជេវ៉ុនតបទាំងស្នាមញញឹមគេអោនទៅជិតលីសាហើយក៏ថើបថ្ពាល់លីសាមួយខ្សឺត
"បងធ្វើអី!?" លីសាភ្ញាក់ព្រឺតពេលជេវ៉ុនមកថើបថ្ពាល់បែបនេះធ្វើឲ្យលីសាមានអារម្មណ៍មិនប្រក្រតី
"អូនកុំភ័យ បងសុំទោសមិញបងភ្លេចខ្លួនដោយសារក្លិនខ្លួនរបស់អូនក្រអូបពេក"
មិនយូរប៉ុន្មានជណ្ដើរយន្តក៏មកដល់ជាន់ខាងលើបង្អស់របស់ហាង ជេវ៉ុនបណ្ដើរលីសាមួយៗទៅរកកន្លែងអង្គុយ បន្ទាប់មកគេក៏ស្រាយក្រណាត់ចងភ្នែកលីសាចេញ
"ស្អាតទេ?" ជេវ៉ុនសួរទាំងស្នាមញញឹម លីសាមិនបានតបដោយសារតែរវល់ឈរភ្លឹកមើលទៅកម្រាលព្រំពណ៌ក្រហមរួមជាមួយទានដុតបំភ្លឺផ្លូវទាំងសងខាង
"បងរៀបចំដើម្បីអី?" ឈរមើលមួយសន្ទុះលីសាក៏ងាកទៅសួរជេវ៉ុនទាំងឆ្ងល់
"អូនភ្លេចមែនទេ?នេះជាថ្ងៃanniversaryរបស់ពួកយើង" ជេវ៉ុនបានតបទៅលីសាទាំងទឹកមុខដូចជាអន់ចិត្តបន្តិចបន្តួច
"អ៎រ!..សុំទោសផងអូនមិនចាំពិតមែន" លីសានិយាយទាំងសើចញឹមៗមិនសូវសមដាក់ជេវ៉ុនដោយសារតែមួយរយៈក្រោយមកនេះគេគ្មានសល់ចិត្តស្រលាញ់ជេវ៉ុនទៀតទេ ព្រោះថាបេះដូងគេឥឡូវជាប់នៅលើជេននីបាត់ទៅហើយ
"មិនអីទេ!រីករាយanniversary3ឆ្នាំរបស់ពួកយើង" ជេវ៉ុននៅតែមានស្នាមញញឹមសម្រាប់លីសាដដែលទោះពេលនេះគេអន់ចិត្តបន្តិចមែន
"អ៎រ!នេះជាកាដូរបស់អូន" ថាហើយជេវ៉ុនក៏ដកយកខ្សែក មកឲ្យលីសា វាមើលទៅសាមញ្ញណាស់តែតម្លៃកប់ពពក
"អឹម..!អរគុណបងហើយ" លីសាក៏អង្គុយស្ងៀមនិងកៅអីឲ្យជេវ៉ុនពាក់ខ្សែកឲ្យ
"មើលទៅសមនិងអូនណាស់..សឺត" ជេវ៉ុននិយាយព្រមទាំងថើបថ្ពាល់លីសាមួយខ្សឺតទៀត ធ្វើឲ្យលីសាភ្ញាក់កន្ត្រាក់ខ្លួនចេញពីជេវ៉ុនបន្តិច
"បងកុំចេះតែមកថើបអូនបានទេអូនមិនទម្លាប់" លីសានិយាយទាំងបង្ហាញទឹកមុខមិនពេញចិត្តដាក់ជេវ៉ុន
"សុំទោសផង!បងគ្រាន់តែទប់ចិត្តមិនបាន" ជេវ៉ុននិយាយសុំទោសលីសា លីសាក៏ងក់ក្បាលយល់ព្រម ដោយមិនចង់វែងឆ្ងាយនាំឲ្យឈ្លោះគ្នាជេវ៉ុនក៏ហៅឲ្យអ្នកបម្រើលើកអាហារមក  កំឡុងពេលញ៉ាំលីសាគិតតែញ៉ាំខុសអីតែជេវ៉ុនគិតតែពីសម្លឹងមុខលីសាដោយក្រសែរភ្នែកបង្កប់អីម៉្យាង!
"អូនហា៎!"
"ហុឹម" លីសាក៏ងើបមុខមើលទៅជេវ៉ុន
"ពេលនេះអូនមានការងារឬនៅ?"
"អូនកំពុងរកការងារស្អែកអូនគិតថានិងទៅសម្ភាសនៅក្រុមហ៊ុនCHANEL" លីសានិយាយហីៗចោលហើយក៏ឆ្ងោកញ៉ាំអាហារវិញ តែជេវ៉ុនអ្នកស្ដាប់ជ្រួញចិញ្ចើមភ្លាមៗ តែគេក៏ប្រឹងសម្រួលឥរិយាបថមកវិញ
"បងគិតថាអូនទៅធ្វើការនៅក្រុមហ៊ុនបងទៅយ៉ាងមិចដែរ?"
"ហុឹម!??"
"គឺបើអូនទៅធ្វើការនៅក្រុមហ៊ុនបង អូនមិនចាំបាច់សម្ភាសអីទេ បងឲ្យតំណែងលេខាទៅអូន ដើម្បីឲ្យអូននៅក្បែរបង" ជេវ៉ុននិយាយហើយក៏លូកដៃទៅចាប់ដៃលីសា គេប្រើក្រសែរភ្នែកស្រទន់មើលទៅលីសា លីសាក៏ដកដៃចេញហើយងើបទៅឈរមើលទេសភាពទីក្រុងដោយមិននិយាយអី
"អូនគិតយ៉ាងមិច?" ជេវ៉ុនក៏ងើបទៅតាមលីសាហើយក៏អោបលីសាពីក្រោយដាក់ចង្ការលើស្មារបស់លីសា
"សុំទោសផង អូនមានក្រុមហ៊ុនដែរត្រូវទៅធ្វើហើយ ណាមួយអូននិយាយជាមួយគេរួចហើយ ស្អែកគេហៅអូនទៅសម្ភាសអូនមិនចង់ខកសម្ដីជាមួយគេ" លីសានិយាយហើយក៏បេះដៃជេវ៉ុនចេញនិងដើរទៅអង្គុយវិញ ហើយក៏ទាញស្រាក្រហមមកក្រវីតិចៗរួចក៏លើកដាច់តែម្ដង ជេវ៉ុនឃើញបែបនេះក៏ញញឹមចុងមាត់បន្តិច ហើយក៏ដើរទៅអង្គុយតាមលីសា
"មិនអីទេ តែបងរងចាំអូនបើសម្ភាសមិនជាប់មករកបងនៅក្រុមហ៊ុនរបស់បងមក"
"អឹម!!អូនដឹងហើយ"
"តោះបងជូនអូនទៅផ្ទះ"
បន្ទាប់មកពួកគេក៏នាំគ្នាចុះមកជាន់ក្រោមវិញដល់ចំណតឡានលីសាក៏វិលមុខរកចង់ដួល ជេវ៉ុនក៏រហ័សទៅទប់លីសា
"ជេវ៉ុន!អូនមានអារម្មណ៍ថាវិលមុខណាស់"
"អូនប្រហែលស្រវឹងហើយព្រោះមិញអូនផឹកអស់ឡើងមួយកែវណា៎" ជេវ៉ុននិយាយហើយក៏រុញលីសាចូលទៅក្នុងឡាន លីសាក៏នៅស្ងៀមតែក្នុងខ្លួនវិញដូចមានអីមកដុតអញ្ចឹងក្ដៅពេញខ្លួនវិលមុខផងអីផង
នៅតាមផ្លូវជេវ៉ុនបានសម្លឹងមើលលីសាជាច្រើនដងហើយដៃរបស់គេវិញចេះតែអង្អែលភ្លៅលីសារហូតលីសាដោយសារមិនទាន់បាត់ស្មារតីគេក៏ដឹងថាដៃជេវ៉ុនសសៀរពីភ្លៅមកជិតដល់ខាងលើហើយគេក៏វៃដៃរបស់ជេវ៉ុន
"ជេ!!!បងចង់ធ្វើអី!" លីសាស្រាប់តែភ្ញាក់ឡើងពេលជេវ៉ុនឈប់ឡានហើយក៏ចុចដាក់គន្លិះជាប់
"បងទ្រាំមកយូរហើយលីសា បងគឺរងចាំពេលនេះយូរហើយ" ជេវ៉ុនដែរជាសុភាពបុរសពេលនេះប្រែជាព្រាននារីភ្លាមៗ គេនិយាយត្រូវគេគ្មានឱកាសក្បែរលីសាច្រើនទេគេព្យាយាមបបួលលីសាច្រើនដងហើយតែមិនដែលបានសម្រេច ហើយថ្ងៃនេះមិនដឹងថាជាថ្ងៃល្អឬថ្ងៃសំណាងរបស់គេទេទើបលីសាព្រមមកជាមួយគេ
"ជេវ៉ុន!!ថយចេញឲ្យឆ្ងាយភ្លាម" លីសាបានប្រើកម្លាំងទាំងអស់រុញជេវ៉ុនចេញហើយក៏រកផ្លូវរត់តែពេលនេះកម្លាំងតែបន្តិចក៏មិនមានដែរគឺខ្សោះអស់ពីខ្លួនតែម្ដង
"ព្រមតាមសម្រួលទៅអូនគេចពីបងមិនរួចទេ" ជេវ៉ុននិយាយទាំងញញឹមចុងមាត់ហើយក៏ផ្លោះឡើងទៅលើកៅអីរបស់លីសា
"ចេញទៅ!!អាមនុស្សថោកទាប!" លីសាប្រឹងច្រានជេវ៉ុនចេញតែកម្លាំងតែបន្តិចនិងមិនសូម្បីតែធ្វើឲ្យជេវ៉ុនកម្រើក
"ហឹស!បើអូននៅតែមានះបងក៏គ្មានធម៌មេត្តាជាមួយអូនដែរ!" ថាហើយជេវ៉ុនក៏ចាប់ហែកអាវលីសាចោលហើយក៏ចាប់ដៃទាំងសរខាងរបស់លីសាជាប់រុញទៅលើ
"អឹម..!ហឹសចេញទៅ!!" លីសានៅតែបន្តរើបម្រាស់ទាំងលំបាកវេទនា ចំណែកជេវ៉ុនគេមិននិយាយអីទាំងអស់ក្រៅពីបន្តសកម្មភាពរបស់គេ បបូរមាត់ក្រាស់ថើបអូសមកដល់គល់ទ្រូងរបស់លីសា ដោយសារក្លិនក្រអូបរបស់លីសា ជេវ៉ុនក៏ភ្លេចខ្លួនបន្ធូរដៃដែរវាធ្វើឲ្យលីសាមានឱកាសហើយក៏ប្រើកម្លាំងទាំងអស់ប្រតាយជាមួយជេវ៉ុន
"ចេញទៅអាថោកទាប!" លីសាប្រតាយជាមួយជេវ៉ុនរហូតដល់ ប៉ះគន្លិះទ្វារឡានហើយក៏របូត ធ្វើឲ្យលីសានិងជេវ៉ុនដែលកំពុងប្រតាយគ្នាធ្លាក់ពីលើឡាន ហើយជេវ៉ុនក៏រមៀលចូលទៅគុម្ពព្រៃចំណែកលីសាក៏ប្រើកម្លាំងទាំងអស់ងើបទៅយកកាបូបហើយក៏ប្រឹងរត់គេចចេញពីទីនោះទាំងសភាពមើលមិនយល់ជាមួយរូបរាងដ៏សែនរញ៉េរញ៉ៃ
"ហឺស!" ជេវ៉ុនងាកទៅរកលីសាមិនឃើញគេក៏ដាល់ទៅលើដីមួយទំហឹងរួចក៏បើកឡានដេញតាមលីសា ចំណែកលីសារត់មកបានរាងឆ្ងាយបន្តិចហើយ តែដោយសារជាតិថ្នាំវាខ្លាំងគួរសមធ្វើឲ្យគេពិបាកក្នុងការរត់បន្តទៀត
"ហឹស!មិចក៏ហត់ម្លេះ" លីសារអ៊ូហើយក៏ទាញយកមកដើម្បីទូរសព្ទខលទៅរកជីស៊ូ
ប្រាវ!ផាច់!
"អូយ៎!" លីសាស្រែកឡើងទាំងឈឺចាប់ដោយសារត្រូវមួយដៃ
"ចង់ខលទៅណា!" ជេវ៉ុនតាមមកទាន់ហើយក៏ទាញទូរសព្ទពីដៃលីសាបោកចោលថែមទាំងជ្រុលទះលីសាមួយកំផ្លៀងទៀតផង
"ចង់ទៅណាទៀត!!" ជេវ៉ុនចូលទៅអូសដៃលីសាត្រឡប់ទៅឡានវិញ
"លែងយើង!!អាគំរក់ថយចេញពីយើង!" លីសាជេរផងប្រឹងរើផងតែមិនអាចទប់និងកម្លាំងជេវ៉ុនឈ្នះ
"បានតើ!មិនចង់ឡើងឡាន បងនិងរំលោភអូននៅត្រង់នេះ!" ថាហើយជេវ៉ុនក៏រុញលីសាឲ្យដួលទៅលើដីណាមួយយប់ក៏ស្ងាត់ហើយដែរមិនសូវមានអ្នកជិះកាត់ផងហើយពេលនេះជេវ៉ុនអូសលីសាទៅដល់កន្លែងងងឹតទៀត
"អាយ៎!!ចេញទៅ!!" លីសាស្រែកសឹងបែកអាកាសហើយក៏រុញជេវ៉ុនចេញនិងប្រើកម្លាំងនៅសល់បន្តិចបន្តួចដាល់ជេវ៉ុនមួយដៃចំកណ្ដាលច្រមុះធ្វើឲ្យជេវ៉ុនដាច់ផ្ងារ
"ជួយផង!!អ្នកណាក៏បានជួយផង!" លីសារត់ទាំងមិនចង់ទៅមុខហើយក៏ស្រែករកគេជួយ
"អូយ!!សឺត!ស្មានថាគេចរួចមែនទេ!" ជេវ៉ុនក៏ងើបរត់ទៅតាមលីសាហើយក៏ចាប់ដៃទាញលីសាមកវិញ
"អូយ!!"
"ខ្លាំងណាស់ហេ៎ស?ចាំមើលថាខ្លាំងបានប៉ុណ្ណា!" ថាហើយជេវ៉ុនក៏ដាល់លីសាមួយដៃចំពោះធ្វើឲ្យលីសាចុករហូតទន់ជង្គង់
"ហឹស!!កុំចង់ខ្លាំងជាមួយបងឲ្យសោះ!" បន្ទាប់មកជេវ៉ុនក៏លើកលីសាឡើងបីដើរត្រឡប់ទៅឡានវិញ។

តាមស្នេហ៍អ្នកនាងអគ្គនាយកWhere stories live. Discover now