ភាគទី៦ ឯងចេះភាសារបារាំង?

544 46 11
                                    

នៅភាគនេះអាចនឹងមានអក្សរខុសច្រើនដោយសារ admin អត់បានពិនិត្យឡើងវិញទេ enjoy your reading ~

___________

លុះដល់យប់បន្ដិចក៏មានអ្នកបម្រើលើកអាហារពេលល្ងាចចូលមក

"អ្នកអង្គម្ចាស់តូចខ្ញុំម្ចាស់យកក្រយាមកថ្វាយ" នាងដាក់ថាសធ្វើពីឈើប្រណីតលើតុរួចឱនមុខចុះសឹមនិយាយ

"អគុណហើយនាងទៅវិញចុះ" dunk តបទៅវិញដោមសម្ដីសមរម្យធ្វើឲ្យអ្នកបម្រើម្នាក់នោះរាងភ្ញាក់ផ្អើលបន្តិចតែក៏ខំប្រឹងធ្វើធម្មតាវិញ

"ច..ចុះ phuwin ឯងមិនទៅឆីបាយទេឬ?" នាងក៏ងាកទៅសួរ phuwin ម្ដងប៉ុន្ដែ dunk ក៏ឆ្លើយកាត់

"ឲ្យគេឆីជាមួយយើងក៏បានដែរមិនអីនោះទេ"

"ក្រាបទូលអង្គម្ចាស់តូច"ថារួចនាងក៏ដើរចេញទៅមកដល់ក្រៅក៏បាននិយាយជាមួយខ្លួនឯងថា "ទ្រង់ចម្លែកណាស់ហេតុអ្វីក៏ស្លូតយ៉ាងនេះ?" តែក៏មិនគិតច្រើនដើរទៅកន្លែងរបស់គេវិញ

"ញ៉ាំឲ្យលឿនៗទៅអាងបានចូលគេងថែសម្រស់ស្អែកទៅផ្សារជាមួយប្ដីយើងផងហិហិ" phuwin និយាយបណ្ដើរញ៉ាំបណ្ដើរថ្ពាល់គេប៉ោងដូចខ្លាឃ្មុំទៅហើយ

"ណែ៎ phu ឯងគិតថា joong យ៉ាងមិចដែរពេលយើងទៅជួប pond ថ្ងៃមិញគេមិនមាត់អ្វីសោះ" dunk

"អើមែនហើយនិយាយរឿង p'joong ណាយើងឃើញគាត់សម្លឹងមើលឯងមិនដាក់ភ្នែកទេ បែបនេះៗ" phuwin ឆ្លើយទាំងធ្វើទឹកមុខដូច joong ពេលដែរសម្លឹងមើល dunk ទៀតផង

"ពិតមែនហេស៎ phu" dunk បើកភ្នែកធំៗដោយសារថ្ងៃមិញគេមិនហ៊ានងាកមើលមុខ joong នោះទេគេខ្លាចទប់អារម្មណ៍មិនជាប់ចាប់គេថើបគិតយ៉ាងមិច?

ពួកគេក៏បន្ដនិយាយគ្នាពីនេះពីនោះរហូតដល់ការបរិភោគអាហារពេលល្ងាចរួចរាល់ក៏ឡើងទៅគេងទាំងពីរអ្នក ដោយសារក្រឡាបន្ទុំរបស់ dunk ក៏ធំណាស់ដែរអាចឲ្យ phuwin គេងជាមួយបានថែមទាំងមានកូនខ្លា ស ដេកនៅលើក្បាលដំណេកទៀតផង

#ព្រឹកឡើង

អរុណរះបញ្ចេញរស្មីមកជំនួសព្រះចន្ទបានចាំមកប៉ះចំមុខរាងតូចរំខានពួកគេទាំងពីរដែរគេងគងជើងពីលើគ្នា

បង្វិលភពដើម្បីស្រឡាញ់បង🪐💫Where stories live. Discover now