កាត់មកមើលជេមហ្វូតវិញពេលនេះយ៉ាងម៉េចហើយ
ពេលនេះហ្វូតគេអត់និយាយរកជេមទេ ហើយជេមគេខំដើរតាមលួងផងអីផងហ្វូតគេមិនខ្ចីខ្វល់
ជេម : ហ្វូតបងសុំទោសណានេះបងតាមសុំទោសអូនឡើងចង់100ដងហើយណាពេលណាអូនឈប់ខឹងនិងបងទៀតទៅហ្វូតអូននិយាយជាមួយបងមួយម៉ាតក៏បានកុំស្ងាត់បែបនេះអីណា
ហ្វូតគេនៅតែដើរចេញពីជេមមិននិយាយរកសូម្បីតែមុខក៏មិនមើលផង
ហ្វូតអូនគិតខឹងបងដល់ពេលណាទៀត
ហ្វូត : មិនដឹងហើយកុំមករំខានខ្ញុំៗចង់នៅម្នាក់ឯង
ជេម : បងមិនទៅណាទាំងអស់បើអូននៅតែខឹងនិងបងអូនចង់អោយបងធ្វើអីក៏បានអោយតែអូនព្រមឈប់ខឹងនិងបង
ហ្វូត : បងច្បាស់ហើយមែនទេថានិងធ្វើគ្រប់យ៉ាង
ជេម : បងច្បាស់ហើយអូននិយាយមកថាចង់អោយបងធ្វើអីក៏ប្រាប់មក
ហ្វូត : ចឹងមកតាមខ្ញុំមក ជេមក៏ដើរទៅតាមហ្វូត
ពេលនោះហ្វូតគេអោយជេមទៅលាងបន្ទប់ទឹកនៅសាលារៀនទាំងអស់ហើយនៅនិយាយទៀតបើហ៊ានតែអោយគេជួយហ្វូតនិងខឹងលើសដើម
ជេម : ហូ នេះអូនចង់អោយបងធ្វើពិតមែនហ៎មើលចុះវាកខ្វក់ណាស់
ហ្វូត : បងមិនចង់ធ្វើក៏មិនអីដែលតែបងនិងខ្ញុំចប់គ្នាត្រឹមនិងគ្មានទំនាក់ទំទងអីទៀតទេ
ជេម : ok ok បងធ្វើក៏បានតែអូនត្រូវតែសន្យាសិនពេលបងធ្វើរួចហើយអូនឈប់ខឹងបងទៀតណា
ហ្វូត : ខ្ញុំមិនសន្យាទេតែក៏ចាំមើលការព្យាយាមរបស់បងដល់កំរឹតណានិយាយហើយក៏ដើរចេញទុកអោយជេមនៅសំអាតបន្ទប់ទឹក ហើយក៏មានសិស្សជាច្រើនបានដើរមកចូលបន្ទប់ទឹកចុះឡើងៗក៏ធ្វើអោយកន្លែងដែលជេមគេខំសំអាតនោះវាប្រឡាក់ម្ដងទៀតហើយជេមគេក៏ដើរទៅសំអាតចុះឡើងៗ គេទំមិនបាននិងសិស្សទងអស់នគេក៏យកផ្លាកហាចូលបន្ទប់ទឹកយកមកដាក់ហើយពេលគ្មានសិស្សម្នាក់ណាហ៊ានចូលទៀតទេ
ជេម : នៅទីបំផុតខ្ញុំធ្វើរួចហើយ និយាយរួចហើយជេមក៏រត់ទៅរកហ្វូតៗបងរួចហើយអូនឈប់ខឹងបងហើយនៅ