តើគេនិយាយពិតមែនអត់?

130 20 0
                                    

/part 5/

"កុំរឹងពេកទុកអោយយើងអ្នកបញ្ចុក" JakeដោយមិនអាចហាមNoriaបានក៏អោយនាងបញ្ចុកទៅ

"មើលទៅគេស្និតស្នាលនឹងគ្នាណាស់"

សកម្មភាពរបស់ពួកគេទាំងពីរបានមើលឃើញដោយមនុស្សម្នាក់នៅខាងក្រៅនោះដោយសារទ្វាមានចន្លោះកញ្ចក់សម្រាប់មើលទៅខាងក្នុងហើយអ្នកមើលនោះគ្មានអ្នកណាក្រៅពីheeseungទេដែលបន្ទាប់ពីញ៉ាំអីគេបានចេញមកក្រៅ

ពេលនោះwurinក៏បានមកតាមheeseung

"បងទៅមើលគេអីធ្វើអីក្នុងបន្ទប់ហ្នឹង?"

"គឺ..." heeseungមិនទាន់បាននិយាយទេwurinក៏បានអើតមើលក្នុងបន្ទប់នោះដែរ

"នោះ...គឺជាបងjake." នាងនិយាយសង្កត់សំឡេងបន្តិចហើយបានងាកមើលទៅមុខheeseungគឺមើលទៅដូចជាស្រពោនដល់ហើយ

"ហឹម...ឯងដឹងទេយប់មិញយើងចាំច្បាស់ណាស់មនុស្សស្រីម្នាក់នោះបាននិយាយពីបង គេថា...(heeseungបានរៀបរាប់អស់) ហើយមិញដូចជានិយាយពីប្រាប់jakeទៀត..." គ្រាន់តែបញ្ចប់ប្រយោគភ្លាមwurinដែលបានស្តាប់គឺក្តៅចិត្តឆេវតែម្តងជាងម្ចាស់សាមីខ្លួនទៀត

"នេះស្អីហ្នឹងមាត់មានចេះតែហានិយាយទៅកើត សម្តីដូចជាមិនបានឆ្លងកាត់ខួរក្បាលសោះ!" wurinមិនត្រឹមតែនិយាយទេថែមទាំងធ្វើកាយវិកាទៀតផង

"យើងទៅវិញទៅ(សម្តៅដល់បន្ទប់ពេទ្យ)"

"អឹម...."

/ពេលល្ងាច/

ក្នុងបន្ទប់បង្ហាញអោយឃើញមនុស្សបីនាក់ ហើយមានម្នាក់ជាគ្រូពេទ្យមិនដឹងថានិយាយពីអ្វីខ្លះទេ

"អរគុណអ្នកគ្រូពេទ្យហើយណា~" wurinបាននិយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះ

"មិនអីទេ! តួនាទីខ្ញុំស្រាប់ហើយ ចឹងខ្ញុំសុំទៅមើលអ្នកជម្ងឺផ្សេងទៀតហើយ..." និយាយទាំងស្នាមញញឹមរួចក៏បានដើរចេញពីបន្ទប់នោះទៅ

"តោះwurin!ទៅផ្ទះ បងលែងអីហើយ"

"ប្រាកដអត់?"

"គ្រាន់តែត្រូវក្បាលប៉ុណ្ណឹងវាលែងអីហើយ មក!" heeseungនិយាយរួចក៏ងើបចេញពីគ្រែ

....

ពួកគេទាំងពីរដើរកាត់បន្ទប់នីមួយៗរៀងច្រើនបន្តិច មកដល់មុខបន្ទប់សម្រាករបស់jake heeseungបានផ្អាកដំណើរបន្តិច ស្របពេលនោះដែរទ្វាបន្ទប់បានបើក
មួយគូរទល់មួយគូរចង់ភ្ញាក់គ្នាឯងសោះ
ត្រូវហើយjakeបានស្រួលបន្តិចក៏ចង់អោយnoriaនាំមកខាងក្រៅ ក៏ជួបជាមួយនឹងheeseungនេះឯង

ជម្រៅបេះដូង/Heejake/Where stories live. Discover now