នៅកន្លែងលក់ផ្ការមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលឃើញថាមានមនុស្សចូលទៅទិញផ្កាជាបន្តបន្ទាប់រហូតដល់ម៉ោងដែលត្រូវបិទហាង ដោយមានបុរស់ម្នាក់រាងល្អិតតូចពាក់អាវយឺតពណ៌សខោកៅប៊យមានអាវជាប់ជាមួយនឹងអាវយឺតពណ៌សបើទម្រុងមុខវិញសភ្លឺម៉តរលងសក់ពណ៌ទង់ រកកន្លែងទាស់គ្មានឃើញ បានដើរចេញពីហាងដោយយកមេសោមកកឹបជាប់នឹងទ្វាហាងទើបនាយដើរទៅផ្ទះវិញ។
នាយរាងល្អិតដើរបន្តើច្រៀងតិចៗបន្តើដោយអារម្មណ៍រីករាយ មិនយូរប៉ុន្មាននាយល្អិតបានដើរមកដល់ផ្ទះដែលមានលោកគីមអង្គុយចាំរាងល្អិតរួចជាស្រេចជាមួយនឹងម្ហូប 2 3 មុខនៅលើតុបាយ។
<<មកវិញហើយកូនថេ? មោះទៅលាងដៃហើយមកញុាំបាយមក>>លោកគីម
លោកគីមគឺជាចុងភៅដល់ល្បីល្បាញម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។មេដៃជាមួយនឹងបណ័សរសើរចុងភៅរបស់លោកគីមគឺមានពេញផ្ទះបើនិយាយពីរឿងធ្វើម្ហូបវិញលោកគីមអោយអួយ! រាល់ថ្ងៃនេះលោកគីមមានកូនប្រុសតែមួយគ្រាប់គត់ស្រឡាញ់បីបាច់ថ្នាក់ថ្នមសូមបីតែរុយមកទំក៏មិនអោយទំដែល។
<<បាទលោកប៉ាថ្ងៃនេះកូនលក់ផ្កាបានច្រើនណាស់ហើយភ្ញៀវថ្ងៃនេះក៏ចូលច្រើនបន្តបន្ទាប់ដែល ដល់ថ្នាក់ផ្កាខ្លះកូនលក់អស់ពីហាងហើយ បើសិនជាបានបែបនេះរាល់ថ្ងៃមិនដឹងជាល្អយ៉ាងណារទេ>>ថេយ៉ុង
<<អុឹម! ល្អហើយដែលថ្ងៃនេះលក់ផ្កាដាច់តែបើសិនជាមិនសូវមានភ្ញៀវចូលទិញច្រើនទេប៉ានឹងអោយកូនធ្វើជាចុងភៅតដំណែងពីប៉ាដែលហើយ កូនជាមនុស្សប្រុសតែកូនមកបើកហាងលក់ផ្កាគួរណារតែកូនស្នងដំណែងជាចុងភៅពីប៉ា>>លោកគីម
<<លោកប៉ា~~~! លក់ផ្កាវាមិនមែនសុទ្ធតែសម្រាប់មនុស្សស្រីអ្នកលក់បានទេប៉ា មនុស្សប្រុសដូចជាកូនក៏លក់បានដែលណារមួយកូនមានបានទៅធ្វើរឿងដែលសង្គមគេមិនពេញចិត្តឯណារវាជាការងារស្រប់ច្បាប់ទេតើលោកប៉ា>>ថេយ៉ុង នាយល្អិតនិយាយទាំងមាត់ប៊ូញៗដាក់ឪពុករបស់គេទាំងមិនសុខចិត្តនៅសុខៗចង់អោយគេឈប់លក់ផ្កាមកធ្វើជាចុងភៅដូចជាប៉ារបស់គេទៅវិញ។
<<ប៉ាមិនបានថាអីកូនទេបើកូនថាចង់លក់ក៏លក់ទៅតែផ្កាលក់ដាច់តាមរដូវកាលណារកូនចឹងវាមិនសូវជាមានចំណូលចូលប៉ុន្មានទេ។ លោកគីមនិយាយហើយស្ងាត់បន្ទិចទើបនិយាយបន្តទៀត។ ហើយកូនថេអាយុ23ឆ្នាំជិត24ឡូវហើយកាលកូនរកគូស្រករ ប៉ាចង់បានចៅពរណាស់កូនឆាប់រកអោយបានលឿនៗមក ណារមួយប៉ាចាស់ហើយប៉ាចង់បានចៅពរ>>លោកគីម
រាងល្អិតគ្រាន់តែឮប៉ារបស់គេនិយាយបែបនេះហើយក៏បញ្ជប់ការទំពារបាយដែលនៅពេញក្នុងមាត់នោះបន្ទិចទើបខំប្រឹងលេបហើយនិយាយតបទៅលោកគីមវិញ
<<ប៉ាចង់អោយកូនយកគូស្រករ?នាយល្អិតនិយាយមាត់ប៊ូញៗស្រួចដូចគូថម្ជុលងើបមុខមើលលោកគីមនឹងយកដៃចង្អុលមករកខ្លួនអែង។ កូនមិនទាន់ចង់បានគូស្រករអីនោះទេកូនចង់នៅម្នាក់អែងសិនណារមួយកូនទប់តែ23តើវាមិនទាន់ហួសពេលទេបើប៉ាចង់បានចៅពរ ប៉ាទៅខ្ចីកូនអ្នកជិតខាងមកពរសិនទៅ (ឈ្នះទៀត👽) កូនមិនទាន់ចង់បានទេកូនចង់ចំណាយពេលវេលាជាមួយខ្លួនអែងអោយបានយូរបន្ទិចសិន>>ថេយ៉ុង
លោកគីមគាត់ឮបែបនេះហើយក៏មិនតបតអ្វីទៀតដែលបើសិនជាកូនប្រុសរបស់គាត់ចង់នៅម្នាក់អែងមិនដឹងជានណារប្រលែងតោអោយមកដើរចូលហាងគេរញ៉េរញ៉ៃពេញនឹងហើយនៅមិនទិញផ្កាទៀត! ពិតជាចំមែនហើយបើបានភ្ញៀវតែម៉ាកៗនេះ4 10នាក់ទៀតសង្ស័យតែទៅធ្វើចុងភៅតពីឪហើយមើលទៅ ចង្រៃយ៍>>ថេយ៉ុង
រាងក្រាស់បានដើរមកឡើងលើឡានវិញទាំងចិត្តក្តៅឆេវក៏ព្រោះសម្តីរបស់រាងល្អិតដែលបានថាអោយគេប៉ាច់ៗ រាងក្រាស់បានសួរទៅកាន់អ្នកបើកឡានរបស់ខ្លួនថាមានស្គាល់ក្មេងម្នាក់ដែលលក់ផ្កានៅក្នុងហាងនោះដែលឬទេតែចម្លើយកូនចៅរបស់នាយឆ្លើយថាមិនដឹងទេ ចាប់ពីថ្ងៃនោះមកនាយបានបញ្ជាអោយកូនចៅរបស់នាយមកទិញផ្កានៅហាងផ្កានេះជាងរៀងរាល់ថ្ងៃគ្មានចន្លោះ។ សូមបីតែរាងតូចថេយ៉ុងក៏គេឆ្ងល់ដែលហេតុអីបានជាឡាននេះមកឈប់ទិញផ្ការបស់គេជារៀងរាល់ថ្ងៃចឹង ក៏ប៉ុន្តែរាងតូចថេយ៉ុងមិនហ៊ានសួរនាំទេបានត្រឹមតែឆ្ងល់នៅក្នុងចិត្តម្នាក់អែង...
ចប់ហើយអានអីទៀតភាគ1ខ្ចិលសរសេរច្រើនយកប៉ុណ្ណឹងសិនបានហើយ😚
Thank you for read guys🤍✨
Admin : Maryo🌱
To be continue......
YOU ARE READING
គូរដណ្តឹងលក្ខខណ្ឌ
RomanceរឿងBL teakook បើរឿងវិញអានខ្លួនអែងទៅដឹងហើយ🫥កាមីនខ្ចិលប្រាប់ថាបែបមិចណាស់់ចង់អោយដឹងសាច់រឿងខ្លួនអែង😚💜