👉🏻 ល្ងាចឡើង
ពេលល្ងាចបានមកដល់ជុងគុកក៏បានមកយកថេហ្យុង និង យុនជុនជាមួយសង្សារគេព្រោះពួកគេចង់ជិៈជុំគ្នា។នៅក្នុងឡានមានសភាពអ៊ូអ៊រព្រោះ គូស្នេហ៍មួយគូដែលអង្គុយនៅបាំងខាងក្រោយនោះញ៉ែគ្នាមិនឈប់ មិនគិតពីអ្នកដែលអង្គុយខាងមុខសោះ។ដោយអត់មិនបានថេហ្យុងក៏ឧទានឡើង*
«នែក៎ ពួកឯងញ៉ែគ្នាមានមើលក្បាលយើងពីនាក់ទេ ធុញមែនមិនគួមកអង្គុយញ៉ែគ្នាចឹងសោះ បើអត់មិនបានទៅផ្ទះវិញទៅ ឬ ក៏ទៅតាពីរនាក់ទៅកុំបបួលយើងបើមកចឹងដែរ»ថេហ្យុង និយាយទាំងភ្នែកកំពុងសម្លក់អ្នកខាងក្រោយថ្លែ។តែពេលនោះជុងគុកក៏បន្លឺឡើង...
«បើចឹងយកមួយដែលទៅ កុំឲ្យដើរច្រណែនគេខុសរបៀប»ជុងគុក
«បើមានអ្នកត្រូវចិត្តយើងយកហើយ តែមកពីវាគ្នាន»ថេហ្យុង
«ចុះយើង»ជុងគុក
«ឯងយកមកធ្វើអីបើគ្រាន់តែបាយមិនចេះដាំផងនិង»ថេហ្យុង
«ចុម៎ មីក្អូនមើលងាយ»ជុងគុក
«យើងមិនបានមើលងាយទេ តែរឿងនិងក៏វាពិតមែនត្រូវអត់ចុះ»ថេហ្យុង
«តែយ៉ាងណាក៏យើងចេះរកលុយឲ្យឯងរស់ដោយសុខស្រួលដែរ»ជុងគុក (ក្នុងចិត្តប្រូគុកbe like:ចុមមើលងាយមិចបាន)
«ហឺស កុំឆ្កួតពេកទោះយ៉ាងណាក៏យើងមិនបានទៅស្រឡាញ់ប្រុសគ្នាឯងដែរ »ថេហ្យុងបន្ទាប់មកពួកគេក៏ដើរលេងនៅទន្លេហានអស់ចិត្តក៏ចូលមកញាំសាច់អាំង ប៊ូសហ្វេមួយកន្លែងដែលនៅម្ដំនោះ។មកដល់តុអង្គុយណាយុនក៏កអង្គុយជាមួយយុនជុនតាមធម្មតា ហើយក៏បញ្ចុកគ្នាអៅវិញទៅមក ធ្វើឲ្យជុងគុកដែលអង្គុយក្បែរថេ ក៏បានបកបង្គារនិងដោះម្ហូបឲ្យគេ។
«នេះ ញាំទៅកុំទៅខឹងគេអីយ័ត្តចាស់គ្មានអ្នកយក»ជុងគុក
«ហឹម ជ្រេញ»ទទួលញាំទាំង ពេកមាត់ពេបក៏ឲ្យនាក់ខាងមុខខ្លួន។
ពេលញាំហើយជុងគុកក៏ជូនពួកគេទៅផ្ទះធម្មតា តែដោយសារផ្ទះរបស់យុនជុននៅរាងឆ្ងាយក៏ នៅក្រោយគេ នៅតាមឡានយុនជុនក៏មានសំណួរខ្លះៗសួរទៅជុងគុក ពីរឿងគេនិងថេហ្យុង។
«រាល់ថ្ងៃនេះឯងមានដែល មានចិត្តទៅលើមិត្តយើងទេ ព្រោះឯងមើលទៅដូចស្និទ្ធស្នាលជាមួយគេលើសសង្សារឯងទៀត»យុនជុន
«យើងគិតដូចមិត្តធម្មតាមិនដែលមានអីលើសពីនិងទេ កុំសង្ស័យយើងអី»ជុងគុក
«ហើស៎ ចឹងក៏ចឹងតែបើឯងស្រឡាញ់គេណា៎ចាំយើងជួយជ្រំជ្រែង»យុនជុន
«ហើយកុំគិតអីយ៉ាងណាក៏វាគ្មានថ្ងៃទៅរួចដែរ»ជុងគុក
YOU ARE READING
✨សំណព្វចិត្តលោកJeon✨
Romanceរឿងនេះជារឿងដែលខ្ញុំសសេរដំបូងវាមិនសូវបានល្អទេ។ហើយបើមានកន្លែងខុសឆ្គងអាចប្រាប់ខ្ញុំបាន។សូមជួយ follow acc ញុម ម្នាក់មួយមក។សូមអគុណ ។