Part15:រោគចិត្តព្រោះអូន

90 7 2
                                    



សម្លេងទ្វាបន្ទប់ទឹកអំបិញមិញបានធ្វើឲអ្នកដែលរងចាំគេចេញទាំងតក់ក្រហល់ងាកមកមើល។ក៏បានឃើញជាមួយនិងឆ្អឹងដងកាំបិតសរខ្ចីញេញ ឯងាកទៅខាងក្រោមឃើញជាមួយនិងគល់ភ្លៅស្រលូនរួមជាមួយនិងស្បែកសរពីកំណើតទៀតមើលទៅគឺល្អឥតខ្ចោះតែម្ដង ធ្វើឲគេលេបទឹកមាត់ក្អឹកៗឯមាត់វិញចំហរត្លុង។ឯថេនោះវិញរវល់តែងាកសម្លឹករកមើលកន្រ្តកខោអាវមិនបានចាប់អារម្មណ៍អ្នកដែលនៅម្ខាងទៀតភ្លឹកមើលដងខ្លួនគេនោះទេពេលងាកមករកសួរអ្នកដែលនៅលើគ្រែវិញបើជាឃើញគេភ្លឹកមើលរាងកាយគេ។

«អាយ៎អារោគចិត្ត»សម្លេងស្រែកស្ទើតែបែកផ្ទះជាពីរបានបន្លឺរឡើងធ្វើឲអ្នកដែលភ្លឹកនោះភ្ញាក់ក្រញាង។នេះខ្លួនឯងកើតឆ្កួតអីបានទៅមើលគេឡើងផ្លឹកចឹង តែពេលនោះគំនិតបានរើឡើងចង់ញ៉ោះគេ។
«រោគចិត្តព្រោះអូន»😔
«អូនក្បាលអីឯងអាលប់សាតិ»ជេទៀតចាប់បឿកលូវ។ឯប្រូខាងនោះគេជេអត់ឈឺគិតតែឌឺថែមទៀត
«អូនចង់ទាក់បងមែនទេ»ដឹងហើយលឺហើយថាថេឆ្នាស់តែគេនៅតែបន្តញោះមិនចេះឈប់។
«ទាក់ក្បាលឯង កន្រ្តកខោអាវនៅឯណា»ប្រយោគខាងមុខនិយាយឡើងលឺឯប្រយោគខាងក្រោយរាងបណ្ទាបសម្លេងព្រោះពេលនេះត្រូវបន្ទាបខ្លួនសិនព្រោះខោអាវដែលគេកាន់នេះធ្ងន់ណាស់បើធ្វើខ្លាំងទៀតលូគេខឹងអត់ប្រាប់អីទៅ។
«នៅក្នុងបេះដូងបង»🥲
«អាយ៎ យើងសួរមែន»ថេហ្យុង ឯជុងគុកឃើញគេដូចទ្រង់ខឹងខ្លាំងហើយទើបប្រាប់ទីតាំងកន្រ្តកខោអាវ។
«នៅជិតទូដាក់ខោអាវដើរទៅមើលទៅឃើញហើយ៎»បន្ទាប់ពីនាក់ខាងនោះប្រាប់ទីតាំងហើយគេក៏ដើរទៅមើលនៅជិតទូដាក់ខោអាវក៏ឃើញកន្ត្រកខោអាវមែនគេក៏ដាក់ខោអាវទាំងនោះចូលទូខោអាវ។តែគេមិនបានដឹងទេពេលដែរគេដើរទៅនោះមាននាក់តាមមើលពីក្រោយមិនឲបាត់ពីភ្នែក។ស្រាប់តែពេលនោះពួកគេទាំងពីរនាក់ក៏បានលឺសម្លេងហៅចេញពីខាងក្រៅបន្ទប់ធ្វើភ្នែកពួកគេទាំងពីនាក់ងាកទៅតាមសម្លេង...

«អ្នកប្រុសតូច លោកស្រីឲខ្ញុំឡើងមកហៅអ្នកប្រុសចុះទៅខាងក្រោម»ចាអ៊ូ(Ja -ou)ដែលជាអ្នកបម្រើនៅក្នុងវិមានត្រូវបានលោកស្រីចនបញ្ចាឲមកហៅជុងគុកចុះទៅក្រោយ ព្រោះលឺម៉ែដោះប្រាប់ថាថេហ្យុងមកលេង ហើយពួកគេទៅធ្វើអីនៅបន្ទប់តែពីរនាក់នុង😔។
«បាទ បងខ្ញុំទៅឡូវហើយ»ជុងគុក បានឆ្លើយតបទៅចាអ៊ូវិញមុននិងងាកទៅថេឯថេក៏ងាកមកមើលគេវិញដែរធ្វើឲក្រសែភ្នែកពួកគេចំគ្នាមួយសន្ទុះ ក្រោយមកថេហ្យុងក៏ភ្ញាក់មកពីភ្លឹកមុនjkទាំងមុខក្រហមងាំង ធ្វើឲអ្នកដែលឃើញហើយអត់ក្នាន់មិនបាន ហេតុអ្វីបានគេជាមនុស្សគួឲស្រឡាញ់គ្រប់ពេលយ៉ាងនេះ(បើម៉ាកៗនិងអីឲគេបញ្ឆប់ចិត្តស្រឡាញ់យ៉ាងមិចបាន)តែគេក៏ខឹងណាស់ដែរជិតបានសុីសីនកូនគេម្ដងទៀតហើយមកហៅអីណា៎សាំ😡។បន្ទាប់មកជុងគុកក៏បានដើរទៅយកសម្លៀកបំពាក់ដើម្បីស្លៀកពាក់អាងចុះទៅខាងក្រោមស្លៀកពាក់រួចគេក៏ងាកមកមើលថេឃើញគេឈរថ្មឹងគេក៏បានសួរទៅអ្នកម្ខាងទៀតដោយសម្លេងយ៉ាងទន់ភ្លន់។
«មិចមិនឆាប់ស្លៀកពាក់ទៅ»jk សួរដូចលប់ទេហីគេមានខោអាវណាស្លៀក។
«សួរដូចឆោតឯងប្រុងឲយើងចុះទៅទៅចឹងមែនទេ»បន្ទាប់ពីលឺប្រយោគថេបែបនេះគេក៏ដើរទៅយកខោអាវក្នុងទូយកមកឲថេរួចនិយាយបន្ត«ស្លៀកទៅយើងទៅមុនហើយ»ជុងគុកបែមុខសម្ដៅទៅទ្វាដើម្បីចុះទៅខាងក្រោមទៅហើយស្រាប់តែមានសម្លេងមួយបង្អាក់ធ្វើឲគេត្រូវងាកមកវិញ។
«ខោអាវឡើងពិនណាពិនណីឲយើងស្លៀកយ៉ាងមិច(ធ្វើដូចមិនដឹងមាឌគេពិនណាចឹងហាស៎z'kook😒)»ធ្វើឲជុងគុកឯនោះហួសចិត្តភ្លឹចគិតថាមាឌគេនិងមាឌរាងតូចខុសគ្នាប៉ុនណា រួចក៏ដើរទៅយកអាវដែលនៅគៀនទូមកឲរាងតូច ព្រោះខោអាវនោះសិទ្ធតែជាខោអាវដែលគេស្លៀកតាំងពីអាយុ10-11ឆ្នាំដែលគេទុកមកដល់សព្វថ្ងៃមើលទៅរាងតូចអាចស្លៀកបាន។
«នេះស្លៀកទៅ ពិននិងល្មមអត់»ហុចអាវទៅឲថេរួចគេក៏សួរសមីខ្លួនថាពាក់កើតឬក៏អត់។ឯថេក៏លើកខោអាវនោះមើលចុះឡើងទៅឃើញថាល្មមនិងខ្លួនហើយគេក៏ប្រាប់ទៅជុងគុកវិញ រួចជុងគុកក៏បានដើរចុះទៅក្រោមមុនថេទុកឲថេនៅស្លៀកពាក់តែម្នាក់ឯងរួចក៏ចុះទៅខាងក្រោមដែរទៅ(បញ្ចាក់វគ្គនិងអត់មានឆុងមីអីទេមូលហេតុគឺញុមខ្ចិលសសេរ)។

*កាត់មក១ខែក្រោយមក

ជុងគុកនិងថេហ្យុងពួកគេទៅរៀនជាមួយគ្នាធម្មតា។នៅវេលាម៉ោង8:15ព្រឹកសម្លេងកណ្ដឹងជួងនៃសាលារៀនបានបន្លឺឡើងលឺកងរំពងសាលា ហើយសម្លេងនោះជ្រាបចូលទៅដល់ត្រចៀកអ្នករាល់គ្នាដែលនៅក្នុងបរិវេណសាលានោះរួមមានអ្នកគ្រូ លោកគ្រូនិងសិស្សានុសិស្សផងដែរ។បន្ទាប់មកសិស្សនិងគ្រូចាប់ផ្ដើមចេញពីថ្នាក់ដើម្បីដើរទៅតង់លក់អាហារ ក្នុងនោះក៏មានជុងគុកនិងថេហ្យុងផងដែរ ជាធម្មតាដូចរាល់ដងជុងគុកបានដើរទៅថ្នាក់ថេហ្យុងដើម្បីដើរទៅតង់អាហារជាមួយគ្នា(ហើយមានឆ្ងល់អត់បាត់យុនជុន ណាយុន មិត្តភក្តិជុងគុកអីទៅណា ចម្លើយគឺពួកគេនៅរៀនជាមួយគ្នាធម្មតាគ្រាន់តែឥឡូវជុងគុកនិងថេហ្យុងពួកគេស្និទ្ធស្នាលគ្នាខ្លាំងទើបអ្នកខាងណោះខ្ចិលរំខាន)ព្រោះគេដឹង🥲។

ទៅដល់ស្តង់អាហារជុងគុកក៏សួរទៅថេហ្យុងអំពីម្ហូបដែលគេចង់ញាំ ថេក៏ប្រាប់ថាគេចង់ញាំបបរព្រោះថ្ងៃនេះមិនសូវស្រួលខ្លួន។ រួចជុងគុកក៏ដើរចេញទៅដើម្បីកម្មង់អាហារ ចំណាយរយៈពេល10នាទីជុងគុកក៏ដើរត្រលប់វិញជំមួយថាសអាហារកាន់និងដៃយកមកដាក់លើតុ ហើយនៅពេលដែលគេដាក់ថាសនោះចុះក្រោមយើងបានឃើញអាហារពីរចានរួមជាមួយនិងកម្ចប់ថ្នាំមួយកញ្ចប់ផងដែរ។តាមពិតអាហារនិងទិញមិនសូវយូរប៉ុន្មានទេតែគេឆ្លៀតដើរហួសទៅបន្ទប់ពេទ្យដើម្បីយកថ្នាំមួយកញ្ចប់នេះ ព្រោះដឹងថាបើប្រាប់ថេហ្យុងឲដើរទៅយកខ្លួនឯងនោះច្បាស់ណាស់គេប្រាកដជាមិនទៅទេ។

To be continue
🫶🏻🎀✨🇯🇵

      ✨សំណព្វចិត្តលោកJeon✨Where stories live. Discover now