ផ្តើមទំព័រ: សុបិនអាក្រក់

6 0 0
                                    

អត្ថបទផ្តើម

« ខ្ញុំសន្យាថា ខ្ញុំនឹងត្រឡប់មករកបង បន្ទាប់ពី៣ឆ្នាំ !»

សម្លេងស្រួយស្រេះរបស់ក្មេងប្រុសវ័យជំទង់ អាយុប្រហែល ១៤-១៥ ឆ្នាំនិយាយឡើង មើលមិនឃើញពីផ្ទៃមុខរបស់ក្មេងប្រុសនោះឡើយ។

« សន្យាមែនទេ ???? »

ប្រុសម្នាក់ទៀតដែល មានអាយុប្រមាណ17-18 ឆ្នាំតបទៅវិញទាំងសើចបែបអស់សំណើច សន្យាមែនទេ? វាគ្រាន់តែជាខ្យល់ដែលមនុស្សទាល់ច្រកយកមកប្រើប៉ុណ្ណោះ ចង់ធ្វើតាមក៏បាន មិនចង់ធ្វើតាមក៏បាន មិនឃើញថាមានភាពជាក់លាក់អ្វីទេ ។ ក្មេងនេះចង់ឲ្យគេជឿពាក្យសន្យាខ្យល់នេះមែនទេ ? កំប្លែងពេកហើយ ។

« ខ្ញុំស្រលាញ់បង ! រង់ចាំខ្ញុំបានទេ??? សូមអង្វរររររររររររររ!»

ក្មេងប្រុសម្នាក់នោះនិយាយទាំងយំរហេមរហាម ព្រមទាំងអង្វរកគេនិងដើរមករកប្រុសម្នាក់នោះកាន់តែជិត ក្មេងប្រុសដើរកាន់តែជិត និយាយអង្វរជាប់មាត់ រហូតធ្វើឱ្យប្រុសវ័យ១៧-១៨ ឆ្នាំគេចចេញ។

« យើងស្អប់ឯង អាក្មេងបោកប្រាស់ ចេញទៅ »

ប្រុសម្នាក់នោះក៏ស្រែកខ្លាំងៗ និយាយពាក្យស្អប់ពេញៗមាត់ បដិសេធមិនព្រមរង់ចាំរឹតតែមិនព្រមទោរទន់ចិត្ត និយាយផ្តាច់ទំនាក់ទំនងជាមួយក្មេងប្រុសជំទង់នោះយ៉ាងដាច់ខាត រហូតដល់ត្រូវភ្ញាក់ក្រញាងដោយសារតែសុបិនដ៏ឈឺចាប់នោះ ។

« យើងស្អប់ឯង អាក្មេងបោកប្រាស់ យើងគ្មានថ្ងៃលើកលែងទោសឱ្យឯងឡើយ ហ្វ៊ែបប្រ៊ូរី !»

អក៍ថូបឺរ និយាយទាំងកំហឹង ក្តាប់ដៃយ៉ាងណែន ចិត្តដែលធ្លាប់ស្រលាញ់ក៏ក្លាយទៅជាចិត្តស្អប់មិនចង់រួមលោកជាមួយ គេស្អប់ ស្អប់អាក្មេងបោកប្រាស់នោះ នេះសូម្បីតែក្នុងយល់សប្តិក៏នៅតែលងបន្លាចគេបានដែរ ។

« អូននឹកបង អក៍ថូបឺរ »

ស្របពេលដែលអ្នកកម្លោះខាងនោះជេរប្រទិច និងនិយាយដោយភាពស្អប់ពេញក្នុងចិត្ត និងបេះដូង ហ្វ៊ែបប្រ៊ូរីដែលមានអាយុ17 ឆ្នាំ កំពុងតែសម្លឹងមើលទៅរូបថតរបស់អ្នកខាងនោះដោយក្តីស្រឡាញ់ មិនបានដឹងទេថា អ្នកខាងនោះមិនបាននឹកហើយថែមទាំងស្អប់ខ្ពើមខ្លួនឡើយ ។

« ខ្ញុំត្រឡប់មករកបងតាមសន្យាហើយ ! »

ការវិលត្រឡប់មកកាន់ទឹកដីប្រទេសកូរ៉េ មកកាន់កន្លែងដែលមនុស្សជាទីស្រឡាញ់រស់នៅ ជាកន្លែងកំណើតរបស់អក៍ថូបឺរ គេញញឹមដោយក្តីសង្ឃឹម និយាយឡើងដោយការសប្បាយចិត្ត តែវាក៏ជាទំព័រចាប់ផ្តើមនៃការឈឺចាប់របស់គេផងដែរ............!

________________
Author: Moon October

You've reached the end of published parts.

⏰ Last updated: Mar 06 ⏰

Add this story to your Library to get notified about new parts!

The Promise Where stories live. Discover now