ចាប់ផ្ដើមសាច់រឿងមកយើងបានឃើញថាមានមនុស្សវេទមន្តជាច្រើនកំពុងវៃនឹងសម្លាប់សត្វចម្លែកមួយយ៉ាងធំដែលហេតុធ្វើឱ្យប៉ះពាល់ដល់ផ្ទះអ្នករស់នៅទីនោះយ៉ាងខ្លាំង.ហើយសត្វចម្លែកនោះបានកកើតឡើងដោយសារតែមនុស្សវេទមន្តអស់នោះបានវីវួគនឹងអំណាចរបស់ខ្លួនបានធ្វើឱ្យជ្រុលខ្លួនទៅជាសត្វចម្លែក មនុស្សវេទមន្តទាំងអស់ក៏មិនប្រាកដថាអាក្រក់ទាំងអស់ដែលប៉ុន្តែមានតែចំនួនតិចប្រហែល20%ទៅ30%តែប៉ុណ្ណោះចំណែកឯមនុស្សវេទមន្តអាក្រក់វិញមានចំនួន70%ទៅ80%ទៅហើយ
+ចូលសាច់រឿង:
"ពួកឯងប្រយ័ត្ន"មានសំឡេងយ៉ាងអ៊ូរអររញ៉េរញ៉ៃខ្លាំងណាស់បានស្រែកហៅឱ្យមិត្តរួមការងារឱ្យប្រុងប្រយ័ត្ននឹងសត្វចម្លែកនោះ
"យើងអរគុណពួកឯងហើយដែលបានប្រាប់"មានសំឡេងតូចស្ដើងមួយបាននិយាយពាក្យសមរម្យទៅកាន់មិត្តរួមការងាររបស់ខ្លួនគេម្នាក់នោះគឺ
+សួរស្ដីបាទខ្ញុំបាទមានឈ្មោះ សុឹម ជេរយ៉ុន ឬក៏ ជេគ សុឹម ខ្ញុំមានអាយុ21ឆ្នាំខ្ញុំគឺជាកូនទោលក្នុងគ្រួសារ ម៉ាក់របស់ខ្ញុំបានស្លាប់តាំងតែពីខ្ញុំអាយុ5ឆ្នាំមកម្ល៉េះគាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍.ហើយខ្ញុំមានប៉ាម្នាក់ដែលត្រូវរ៉ាប់រងព្រោះតែជំងឺគាត់ គាត់បានធ្លាក់ខ្លួនឈឺខ្លាំងនៅពេលខ្ញុំអាយុ18ឆ្នាំខ្ញុំបានខំរៀនផងរកលុយផងដើម្បីមើលជំងឺរបស់លោកប៉ា ហើយពេលខ្ញុំរៀនចប់ខ្ញុំក៏បានជាប់ចូលជាប៉ូលីស ប៉ុន្តែជំងឺលោកប៉ាកាន់តែធ្ងន់ធ្ងរទៅៗ ហើយខ្ញុំក៏មិនដឹងធ្វើយ៉ាងមិចដែលបានត្រឹមតែឈរមើលលោកប៉ាពីរចម្ងាយដេកលើគ្រែអ្នកជំងឺតែប៉ុណ្ណោះ(មករកម៉ាក់មកកូនចាំម៉ាក់លក់ផ្ទះលក់ដីយកលុយឲ្យមើលលោកប៉ាកូន!!🥰)