ភាគទី៨
នៅខាងក្រោមមនុស្សម្នានាំគ្នាជ្រួលច្របល់រត់រកទីទួលមានសុវត្តិភាពចំនែកនៅខាងលើប៉មនាយកសាលាវិញក៏កំពុងតែជ្រួលច្របល់ដូចគ្នា?
«ហេតើអ្នកណាបង្កើតការធ្វើតេស្តប្រភេទនេះឡើងមក??!»
«ហាស៎?!»
«វាមិនមែនជាឯងដែលជាអ្នកធ្វើទេហ្ហេស?អញ្ចឹងនេះវាជាគ្រោះថ្នាក់ចៃដន្យទេហ្ហេស?នៅទីនេះមានមនុស្សសំខាន់ៗច្រើនខ្លាំងណាស់ឆាប់នាំគ្នាទៅបញ្ឈប់សត្វឆ្កួតទាំងនេះភ្លាមទៅ!!»លោកនាយកបញ្ជារអោយលោកគ្រូៗក្រោមបង្គាប់ចុះទៅទប់ស្កាត់មិនអោយសត្វទាំងអស់នេះអុកឡុកកម្មវិធី
«ខ្ញុំជាអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចុះលោក?»ខណៈកំពុងតែមានគ្រោះថ្នាក់ហើយមនុស្សខ្លះទៀតនៅឆ្លៀតរត់បណ្ដើរនិងសួរនាំអំពីតំណែងរបស់អ្នកដែលកំពុងជាដៃគូររត់បណ្ដើរ
«ខ្ញុំជាអនុប្រធានធនាគារ»
«ហ្ហាយ?!!ប៉ាៗជួយកូនផង»ខណៈឪពុកកំពុងតែនិយាយគ្នាតែកូនប្រុសវិញត្រូវដួលផ្កាប់មុខទៅលើដីពេលនោះហ្វូងសត្វគោទាំងនោះប្រុងនឹងរត់មកជាន់ក្មេងមិនដឹងអីម្នាក់នេះទៅហើយតែជុងហ្គុករហ័សជាងគេរត់ចូលទៅជួយក្មេងប្រុសចេញពីហ្វូងគោដែលកំពុងតែឡើងក
«អូហ៎?!អរគុណច្រើន»
«ឯងមិនអីទេហ្ហេស?»ជុងហ្គុកប្រលែងដៃអោយកូនប្រុសរត់ទៅរកឪពុករបស់គេវិញ
«ជុងហ្គុក-អានយ៉ានាងចាប់ផ្ដើមសន្លប់ម្ដងទៀតហើយ»ដោយសារអានយ៉ាចេះអានចិត្តមនុស្សហើយទីនេះកំពុងទទួលបានការវាយប្រហារដោយសារសត្វនិងមានសម្លេងរញ៉េរញ៉ៃច្រើនទើបធ្វើអោយនាងមិនអាចបញ្ជារការគិតរបស់នាងបាន
«ការភ័យស្លន់ស្លោរមុននេះច្បាស់ជាធ្វើអោយនាងភ័យដល់ថ្នាក់ទៅជាបែបនេះ»
«[...]ការធ្វើតេស្តទាំងនេះពិតជាគួរអោយអស់សំណើចណាស់»ជុងហ្គុកសង្រ្គឺតធ្មេញពេញដោយការក្រេវក្រោធអ្នកណាបង្កើតអោយមានការធ្វើតេស្តឡប់ៗបែបនេះទៅ?
«[...]នោះជាមេដេកនាំរបស់ពួកវា ខ្ញុំត្រូវតែបញ្ឈប់វា ក៏ប៉ុន្តែខ្ញុំមិនបានយកអាវុធមកតាមខ្លួនទេ»ជុងហ្គុកចាប់បានថាគោពណ៌ខ្មៅនោះអាចជាមេបក្សរបស់ពួកវាគេចង់ចូលទៅបញ្ឈប់ដែរតែគេគ្មានអាវុធនោះទេតើគេធ្វើយ៉ាងម៉េចបានទៅ
«ជុងហ្គុកលោកមើលថែអានយ៉ាចុះទុករឿងនេះអោយខ្ញុំជាអ្នកដោះស្រាយ»ថេយ៉ុងក៏ដូចជុងហ្គុកដែលគេដឹងថាគោពណ៌ខ្មៅនោះជាមេដឹកនាំគោដទៃទៀតគ្រាន់តែរត់តាមមេដឹកនាំរបស់វាតែប៉ុណ្ណោះបើគេបញ្ឈប់មេធំវាបានគោដទៃទៀតក៏មិនអាចរត់ទៅមុខបានទៀតដែរ ថេយ៉ុងដាក់អានយ៉ាចូលទៅក្នុងរង្វង់ដៃរបស់ជុងហ្គុករួចទើបងាកមកសម្លឹងហ្វូងគោដែលកំពុងតែរត់មករកពួកគេ ថេយ៉ុងប្រើវិធីបម្លាស់ខ្លួនយ៉ាងរហ័សរបស់គេនិងប្រើម្រាមដៃ២ដើម្បីចុចត្រង់កន្លែងរាងកាយរបស់សត្វគោមេមួយក្បាលនោះធ្វើរបៀបនេះគឺអាចចុចចំសរសៃររបស់វាធ្វើអោយវាមិនអាចកម្រើកបានចុងក្រោយគោមួយក្បាលនោះត្រូវដួលគាំងក្រោមស្នាដៃរបស់ថេយ៉ុង មើលមុខម៉ាក់ៗរបស់គេចុះឡើងកាច។
YOU ARE READING
រឿង គ្រួសារជនបង្កប់💗
Fanfiction«ល្អណាស់ដែលអូនអាន់យ៉ាមានម៉ាក់ជាឃាតករនិងប៉ាជាគិញសម្ងាត់» «បើស្រឡាញ់ប៉ាកូនត្រូវរៀននៅសាលាមួយនេះអោយពូកែបំផុត» #ម៉ាក់ជាឃាតករ ឪពុកជាគិញសម្ងាត់(Spy) កូនស្រីចេះអានចិត្តមនុស្ស #រឿងបកប្រែ សាច់រឿងដើម: Spy x family #និពន្ធដោយ:សុវណ្ណមេត្រី #Taekook (Jk t...