រឿង គ្រួសារជនបង្កប់💗(Spy x family)

171 18 1
                                    

ភាគទី៣
រំលងដល់ពេលថ្ងៃត្រង់អានយ៉ាអង្គុយមើលទូរទ្សន៍ម្នាក់ឯងខណៈលោកប៉ាសង្ងំគេងនៅលើសាឡុង
/ ក្រឺងៗ /
សម្លេងកណ្ដឹងរោទិ៍២-៣ដងដោយឃើញលោកប៉ាមិនព្រមងើបទៅបើកទើបនាងសម្រេចចិត្តងើបទៅបើកទ្វាដោយខ្លួនឯង
«លោកពូមកពីណា?»
«ពូមកពីសាលាអ៊ីដេននេះជាសំបុត្រមកពីសាលាអ៊ីដេន»លោកពូវ័យចំណាស់ញញឹមហុចសំបុត្រអោយទៅអានយ៉ារួចទើបគាត់ដើរចេញទៅវិញបាត់ នាងច្រម៉ក់កាន់កូនសំបុត្ររត់ចូលមកខាងក្នុងផ្ទះវិញមិនចាំយូរបាតដៃតូចៗលើកទះទៅលើមុខរបស់លោកប៉ាផាច់ៗដើម្បីអោយគាត់ងើបមកអានសំបុត្រក៏ប៉ុន្តែគេហាក់បីដូចជាមិនភ្ញាក់សោះ ដោយហត់នឹងការដាស់លោកប៉ាពេកនាងក៏សម្រេចចិត្តទម្លាក់ខ្លួនគេងអោបលោកប៉ានៅលើសឡុងតែម្ដង មិនបានប៉ុន្មានពោះម៉ាយកូនមួយរបស់យើងរហ័សភ្ញាក់ចេញពីដំណេករួចចាប់ផ្ដើមស្រែកឆោឡោរវើរវាយតែម្នាក់ឯង
   «ឯងជាអ្នកណា?ឯងចង់ធ្វើឃាតយើងមែនទេ?»អានយ៉ាយកដៃទៅទះមុខរបស់លោកប៉ាមួយកំភ្លៀងរួចទើបហុចសំបុត្រពណ៌ខ្មៅដែលមកពីសាលាអ៊ីដេននោះអោយទៅលោកប៉ា ជុងហ្គុកបើកសំបុត្រមើលដោយងឿងឆ្ងល់ចុងក្រោយចម្ងល់របស់គេក៏បានស្រាយបន្ទាប់ពីបានអានអត្ថន័យនៅខាងក្នុងនោះរួច គេតម្រូវអោយ៥ថ្ងៃទៀតត្រូវបញ្ជូនកូនទៅចុះឈ្មោះតែទៅជាមួយនឹងប្រពន្ធដោយមិនអោយមានបាត់អ្នកណាម្នាក់ឡើយគឺទៅទាំង២តែម្ដង
   «ពុទ្ធោអឺយតើខ្ញុំទៅរកប្រពន្ធឯណាភ្លាមៗបានទៅ?»មិនចាំយូរគេរហ័សទាញទូរស័ព្ទខលទៅហ្សីគីដែលជាមិត្តសម្លាញ់របស់គេភ្លាម។
មិនបានប៉ុន្មានម៉ោងផងគេក៏មកដល់ពិភាក្សាជាមួយនឹងជុងហ្គុករឿងរកម៉ាក់អោយអានយ៉ាតែដោយសារស្ថានភាពទាន់ហន់ពេកទើបបង្ខំអោយហ្សីគីតុបតែងមុខជាស្រីដើម្បីក្លែងបន្លំសិនក៏ប៉ុន្តែពេលតុបតែងរួចគឺពិបាកទទួលយកបំផុត មុខមិនសម់សក់សក់មិនសម់រាងសូម្បីអានយ៉ាក៏នាងមិនព្រមទទួលម៉ាក់ៗហ្សីគីដែរ អស់ជម្រើសពួកគេសម្រេចមកអង្គុយជុំទល់មុខគ្នារកនឹកពិភាក្សាវិញម្ដង
   «ឯងគួរតែស្វែងរកមនុស្សស្រីណាម្នាក់ដែលមើលទៅសាកសម់ជាមួយនឹងយើងយើងត្រូវការមនុស្សស្រីដែលថ្លៃថ្លូរ»
   «បើឯងចង់រកមនុស្សស្រីថ្លៃថ្នូរមិនពិបាកទេក៏ប៉ុន្តែឯងមើលកូនរបស់ឯងចុះរយីករយាកខ្លាំងណាស់ឯងហាក់បីដូចជាមិនមើលថែនាងទាល់តែសោះ»ជុងហ្គុកយកដៃញីសៀតផ្កាតិចៗពោពេញទៅដោយភាពតប់ប្រមល់គេនិយាយបែបនេះក៏មិនខុសដែរនាយពិតជាមិនបានមើលថែកូនអោយល្អពិតមែន។
   ងាកមកខាងក្នុងក្រសួងការបរទេសឯនេះវិញទិដ្ឋភាពបង្ហាញទៅលើស្រីៗ៣នាក់ដែលអង្គុយចាំទទួលពត៌មាននៅខាងមុខទ្វាចូលក្រសួងអេហេប៉ុន្តែម្នាក់នៅកណ្ដាលនោះមិនមែនជាស្រីនោះទេនាយគឺជាក្មេងប្រុសប្រភេទអូមេហ្កាទេតើ រូបរាងស្រស់ស្អាតមុខស្រស់បស់សក់ពណ៌ខ្មៅគ្រាប់ភ្នែកពណ៌ក្រហមដូចឈាមកាន់តែមើលកាន់តែជក់ចិត្តដិតអារម្មណ៍នាយពិតជាស្រស់ស្អាតខ្លាំងណាស់ មិនយូរសម្លេងកណ្ដឹងក៏បានរោទិ៍ឡើងបញ្ជាក់ថានេះគឺដល់វេនសម្រាករបស់ពួកគេហើយ គីមថេយ៉ុងកម្លោះវ័យ២៨ឆ្នាំកាន់សម្លៀកបំពាក់ដើរចូលទៅខាងក្នុងបន្ទប់ទឹកទាំងទឹកមុខមិនសូវល្អ (នៅប្រទេសនេះគេអនុញ្ញាតអោយហ្គេយ៍អាចចូលបន្ទប់ទឹករួមគ្នាជាមួយមនុស្សស្រីបាន)
«ថ្ងៃស្អែកនេះគឺពួកយើងមានកម្មវិធីនៅផ្ទះសង្ឃឹមថាថេយ៉ុងអាចនឹងអញ្ជើញទៅចូលរួមផងណា៎»
«កម្មវីធីអ្វីទៅខាមេឡា??»
«កម្មវីធីបែបគូរស្នេហ៍នោះអី យើងសង្ឃឹមថាថ្ងៃស្អែកនោះឯងអាចនឹងចូលរួមកុំភ្លេចនាំមិត្តប្រុសរបស់ឯងមកផង»
«តែយើងមិនមាននោះទេ»
«ហៃយ៉ារកមួយទៅបើសិនជាពិភពលោកនេះសម្បូរមនុស្សប្រភេទដូចជាឯងច្បាស់ណាស់ពិភពលោកច្បាស់ជាគ្មានអ្នកបន្តពូជពង្សមនុស្សបានទៀតនោះទេ ឯងមិនត្រឹមតែជាហ្គេយ៍ទេសំខាន់នៅលីវបែបនេះទៀតគិតទៅមើល»
«ហឺយបានហើយខាមេឡាឯងមិនត្រូវនិយាយបែបនេះទេ នៅលីវយូរមានអ្វីមិនល្អទៅ?ណាស់ហើយៗថេយ៉ុងយើងសង្ឃឹមថាឯងអាចនឹងមានមិត្តប្រុសទៅចូលរួមកម្មវីធីនេះផងចុះម្យ៉ាងប្អូនឯងក៏ចូលរួមដែរប្រសិនបើគេដឹងថាឯងមិនទាន់រកបានគូរស្នេហ៍ប្អូនឯងច្បាស់ជាមិនសប្បាយចិត្តនោះទេ»
«ខ្ញុំដឹងហើយ»ថេយ៉ុងដកដង្ហើមធំឆ្លើយអោយតែបានៗគូរស្នេហ៍ស្អីនឹងហ្ហេស?ធុញណាស់។
មកដល់ផ្ទះវិញគេត្រូវទទួលទូរសព្ទ័ពីប្អូនប្រុសសំនប់យ៉ាងទាន់ហន់
«បងប្រុសស្អែកនេះខ្ញុំនឹងចូលរួមកម្មវិធីរបស់បងខាមេឡាខ្ញុំសង្ឃឹមថាបងនឹងនែនាំអនាគតបងថ្លៃអោយខ្ញុំបានស្គាល់ផងណា៎»
«ហៃយ៉ាបងដឹងហើយ ប៉ុណ្ណឹងបានហើយបងរវល់ណាស់»គេរហ័សចុចទូរស័ព្ទបិទ មិនយូរប៉ុន្មានគេក៏ទទួលបានទូរស័ព្ទពីខាងថ្នាក់លើដែលបានបញ្ជារអោយគេចេញទៅសម្លាប់បុរសម្នាក់ដែលជាមេក្លោងជួនដូរអាវុធខុសច្បាប់ដ៏ធំមួយ ថេយ៉ុងមិនត្រឹមតែជាអ្នកធ្វើការក្នុងក្រសួងការបរទេសធម្មតាៗនោះទេគេថែមទាំងជាឃាតករសម្ងាត់ម្នាក់របស់រាជរដ្ឋាភិបាលផងដែររហ្ស័នាមរបស់គេគឺរាជនីម្ជុលពិឃាត។
បន្ទាប់ពីទទួលបានការងារថ្មីហើយគេរហ័សស្លៀកពាក់តែងខ្លួនជាមនុស្សស្រីដោយមិនភ្លេចប្រើសក់ពាក់បិទបាំងសក់ដើមនោះទេ បន្ទាប់ពីស្លៀកពាក់ជាមនុស្សស្រីបែបនេះរូបរាងរបស់គេរឹតតែដូចជាមនុស្សស្រីបេះបិទតែម្ដង គេក្លែងខ្លួនបែបនេះគឺដោយសារតែលាក់អត្តសញ្ញាណពិតរបស់គេតែប៉ុណ្ណោះ រាងខ្ពស់ស្រឡះស្រស់ស្អាតដូចបបវកញ្ញាបោះជំហានចាកចេញពីបន្ទប់របស់ខ្លួនសម្ដៅទៅរាលហាលខាងមុខបន្ទប់រួចទើបចាប់ផ្ដើមប្រើបំលាស់ទីដ៏ពិសេសរបស់ខ្លួនគឺហក់តោងជញ្ជាំងផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងយ៉ាងរហ័សរហួនបំផុត។

រឿង គ្រួសារជនបង្កប់💗Where stories live. Discover now