បញ្ជាក់គ្រប់សាច់រឿងគឺសុទ្ធតែជាការស្រមៃរបស់អ្នកសរសេរមិនពាក់ព័ន្ធក្នុងជីវិតពិតរបស់តួអង្គឡើយ។ ក្នុងសាច់រឿងអាចមានពាក្យពេចន៍មិនសមរម្យ និងកន្លែងខុសឆ្គងជាច្រើន សូមខន្តពេលអភ័យទោសរាល់កំហុសក្នុងការសរសេររបស់ខ្ញុំ🤍
ងឺត** សំឡេងហ្វ្រាំងឡានលាន់លឺពេញភូមិគ្រឹះ ព្រោះម្ចាស់ឡានគ្មានអ្នកណាក្រៅពីជេយបុរសឈាមត្រជាក់
ជេយដើរចូលទៅក្នុងទាំងមិនត្រង់ផ្លូវ ព្រោះគេបានផឹកស្រាច្រើនណាស់ ជុងវ៉ុងដែលអង្គុយរង់ចាំជេយស្រាប់នោះ គ្រាន់តែបានឃើញភ្លាមក៏ប្រញាប់ទៅជួយគ្រា ព្រោះពេលនេះជេយស្រវឹងខ្លាំងណាស់ដើរសឹងតែដួលទៅហើយ
បងយ៉ាងម៉េចហ្នឹងម៉េចក៏ផឹកស្រាច្រើនយ៉ាងនេះ មើលចុះផឹកឬមួយក៏ងូតស្រាទេបានក្លិន ដល់ថ្នាក់នេះ ។ជុងវ៉ុងក៏រអ៊ូតិចៗ
កុំចេះរឿងយើង យើងធ្វើអ្វីក៏មិនទាក់ទងនឹងឯងដែរអាក្មេងចង្រៃ។ ជេយទោះបីជាស្រវឹងយ៉ាងណាក៏មិនភ្លេចស្ដីឲ្យរាងតូចដែរ។
នាយតូចគ្រាន់តែបានឮភ្លាមក៏ស្ងាត់មាត់ព្រោះដឹងថាបើសិនជាខ្លួនតបប្រាកដជាត្រូវជេយវ៉ៃជាមិនខានទេ។ ដូច្នេះកុំឲ្យរឿងច្រើនគេសុខចិត្តមិនមាត់និងបានជួយគ្រាជេយទាល់តែដល់ក្នុងបន្ទប់ ។
នៅពេលដែលចូលមកដល់ក្នុងបន្ទប់នាយតូចក៏បានឲ្យជេយ ដេកលើគ្រែហើយគេក៏បានទៅរកអ្វីមកជួបខ្លួនឲ្យទុកឱ្យដេកទាំងអ៊ីចឹងអត់បានទេ ប្រាកដជាព្រលឹមឡើងស្អុយខ្លួនស្លាប់ហើយ ។
នៅពេលដែលកំពុងតែជួនខ្លួនឲ្យអ្នកមាននាមជាស្វាមីនោះ ជុងវ៉ុន បានត្រឹមតែមើលមុខជេយផ្ទះញញឹមស្រាលៗនៅលើផ្ទៃមុខគេគិតថាតើពេលណាទើបគេអាចទទួលបានក្តីស្រឡាញ់ពីជេយទៅ រយៈពេល 2 ឆ្នាំហើយដែលពួកគេបានរៀបការជាមួយនឹងគ្នា។ក៏ប៉ុន្តែមិនខុសពីម្ចាស់និងអ្នកបម្រើប៉ុន្មាននោះទេ។ គេមិនសូម្បីតែមាននៅក្នុងចិត្តរបស់ជេយបន្តិចទាល់តែសោះ ។
មីជី ...មីជី បងនឹកអូនណាស់ តើអូននៅទីណា..មីជី ។នៅសុខៗជេយស្រាប់តែមកមើលហៅឈ្មោះនារីម្នាក់ដែលជាសង្សារចាស់របស់គេ ទាំងទឹកភ្នែកស្រក់ហូរមកទៀតផង។