ក្តីសុខ

122 13 0
                                    

📌បញ្ជាក់គ្រប់សាច់រឿងគឺសុទ្ធតែជាការស្រមៃរបស់អ្នកសរសេរមិនពាក់ព័ន្ធក្នុងជីវិតពិតរបស់តួអង្គឡើយ។ ក្នុងសាច់រឿងអាចមានពាក្យពេចន៍មិនសមរម្យ និងកន្លែងខុសឆ្គងជាច្រើន សូមខន្តពេលអភ័យទោសរាល់កំហុសក្នុងការសរសេររបស់ខ្ញុំ🤍

រយៈពេលមួយខែមកនេះ ទំនាក់ទំនងរបស់ ជេយ និង ជុងវ៉ុន ល្អជាងមុនឆ្ងាយណាស់ជេយតែងតែយកចិត្តទុកដាក់ចំពោះជុងវ៉ុនជានិច្ច
ជេយតែងតែធ្វើតួនាទីជាប្ដីល្អផ្ដល់នូវតម្រូវការរបស់ប្រពន្ធជានិច្ច។

ជុងវ៉ុនអូនធ្វើអីហ្នឹង "នាយក្រាស់សួរទៅកាន់ប្រពន្ធព្រោះមើលទៅដូចជាញាប់ដៃញាប់ជើងណាស់។

អូនធ្វើអាហារទុកឱ្យបងទៅធ្វើការហ្នឹងណាស់ "ជុងវ៉ុនឆ្លើយទាំងកំពុងតែរៀបចំធ្វើអាហារសម្រាប់ជ័យដដែល។

អូនមិនបាច់ងើបមកធ្វើទាំងព្រលឹមបែបនេះនោះគួរតែសម្រាកឲ្យបានច្រើន "ជេយនិយាយបែបនេះព្រោះតែជុងវ៉ុននេះមិនចេះទំនេរទេ ណាមួយគេមិនចង់ឲ្យនាយតូចហត់ឡើយដៃជើងតូចៗផង បើឈឺទៅគិតយ៉ាងម៉េច

មិនអីនោះទេអូនរៀបចំរួចហើយបងប្រញាប់ទៅរៀបចំខ្លួនដែរទៅនឹងអាលបានទៅធ្វើការ "ជុងវ៉ុង ប្រាប់ទៅនាយក្រាស់ព្រោះមិនអញ្ចឹងទេនៅស្ដីឱ្យខ្លួនដល់ម៉ោងទៅធ្វើការឥឡូវនឹង

បាទប្រពន្ធសម្លាញ់ "ជេយនិយាយហើយក៏រត់ទៅលើបាត់

ចំណែកជុងវុ៉នវិញអៀនស្ទើរតែជ្រែកដីទៅហើយទោះបីជារយៈពេលមួយខែមកនេះជេយតែងតែនិយាយភាសាបែបនេះជាមួយនឹងគេក៏ប៉ុន្តែនៅតែមានអារម្មណ៍ថាថាអៀនដដែល នាយតែងតែចំណាយពេលនៅផ្ទះជួយធ្វើការងារនិងបំពេញតួនាទីជាប្រពន្ធដ៏ល្អ។

នៅពេលដែលរៀបចំខ្លួនហើយ ជេយ ក៏បានចេញទៅធ្វើការដូចរាល់ដង ចំណែកជុងវ៉ុន ក៏មិនបានចេញទៅណាដែរមិនសូវចូលចិត្តចេញទៅខាងក្រៅប៉ុន្មាន ។

ពីមួយម៉ោងទៅមួយម៉ោងកន្លងផុតទៅក៏ដល់ពេលវេលាដែលនាយក្រាស់ត្រឡប់មកពីធ្វើការវិញ និងមកផ្ទះយ៉ាងប្រញាប់ប្រញាលដោយសារតែនឹកប្រពន្ធដល់គួរអោយស្រលាញ់របស់គេខ្លាំងពេក ជេយគ្រាន់តែមកដល់ផ្ទះភ្លាមរត់ទៅរកនាយតូចយ៉ាងលឿនដឹងឱបថើបតាមចិត្តនឹករលឹក គេបន់តែឲ្យដល់ម៉ោងមកផ្ទះទេ ព្រោះគេពិតសែននឹកដល់ប្រពន្ធរបស់គេណាស់។

Last (ចប់)Where stories live. Discover now