លួងលោម❤️‍🩹 Ep2

480 47 6
                                    

+Morning 🌄🌞

ពន្លឺព្រះអាទិត្យបានបញ្ចេញពន្លឺរស្មីមកធ្វើអោយយើងដឹងថានេះគឺជាពេលព្រឹកព្រលឹមទៅហើយ ហើយយើងបានឃើញក្មេងប្រុស2នាក់កំពុងតែរត់ប្រឡែងគ្នាយ៉ាងសប្បាយ ហើយយើងក៏ដឹងដូចគ្នាថានេះគឺជាឆ្នាំ2020ដូចហើយ ដូចនេះហ្វតនឹងបងប្អូនរបស់គេ2នាក់ទៀតមានអាយុ14ទៅហើយចំណែកជេមវិញគេមានអាយុ19ហើយគេក៏បានចូលរៀនសកលវិទ្យល័យឆ្នាំទី4ដូចគ្នា ឆ្នាំជាឆ្នាំដែលជេមគេត្រូវបញ្ចប់ការសិក្សាថ្នាក់សកលឆ្នាំទី4របស់គេ នេះជាថ្ងៃសៅរ៍ទី11ខែ09ឆ្នាំ2020 ហើយក៏ត្រូវជាថ្ងៃខួបរបស់
ហ្វតនឹងប្អូនៗរបស់គេទាំង3នាក់នោះដូចគ្នា

<ហ្វត!! នេះកាដីពូបានទិញវាយកមកអោយឯង!!> Gemini
<ហិហិ ......អរគុណហើយពូជេម!! ស្រឡាញ់ពូជាងគេលើលោក......ជុបៗ> Fourth

ហ្វតទទួលកាដូពីដៃជេមទាំងញញឹមញញែមហើយគេក៏បានលោតទៅថើបថ្ពាល់ពូរបស់គេមួយខ្សើតទុកជាការស្រឡាញ់

<ន៎ែអាល្អិត!! នេះហ៊ានថើបពូផងហ៎!! ឥឡូវនេះធំហើយណ៎??> Gemini

និយាយមិនទាន់ចប់ផងលីនដែលត្រូវជាប្អូនទី2របស់ហ្វតក៏បានដើរចូលមក

<ពូជេមមានកាដូអោយតែហ្វតចុះខ្ញុំ??> Lin
<ពូសុំទោស!! ពូមិនបានដឹងថាឯងចូលចិត្តអីទេទើបបានជាពូមិនបានទិញមក!!> Gemini
<បើចឹងពូអោយកាដូរបស់ហ្វតនេះមកអោយខ្ញុំក៏បានដែរណ៎ា!!> Lin

លីនក៏បានចូលទៅកញ្ឆក់កាដូនោះពីដៃហ្វតតែហ្វមិនសុខចិត្តគេក៏បានទាញកាដូនោះមកវិញហើយពួកគេក៏ទាញចុះទាញឡើង

<អត់ទេលីន!! វាជារបស់បង!!> Fourth
<លីនអោយទៅហ្វតវិញអោយឆាប់!!> Gemini

ពួកគេទាំង3និយាយឈ្លោះប្រកែកគ្នាហើយបានបន្តិចក្រោយមកក៏លិចវត្តមានរបស់លោកស្រីពីន
ដែលត្រូវជាម្ដាយរបស់ហ្វតនឹងលីន លោកស្រីពីន
បាននិយាយឡើងមកធ្វើអោយហ្វតមានអារម្មណ៍ថាអន់ចិត្តនឹងពាក្យសម្ដីមួយនេះណាស់

Uncle was the first man~~✨🌷 SS1 [End]Where stories live. Discover now