« សួរស្ដីខ្ញុំ park sunghoon គឺជាគ្រូបង្រៀនភាសាកូរ៉េដែលទេីបតែប្ដូរមកបង្រៀននៅទីនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាក្នុងថ្នាក់12D នេះហ្នឹងសហការក្នុងការប្រឹងរៀនជាមួយខ្ញុំផងចុះ » បន្ទាប់ពីណែនាំខ្លួនរួចសិស្សក្នុងថ្នាក់ក៏នាំគ្នាទះដៃក្នុងការស្វាគមន៍លោកគ្រូសង្ហាររាងតូចច្រឡឹង
« ថ្ងៃនេះពួកយេីងមិនបាច់ទាន់រៀនទេ ខ្ញុំចង់ស្គាល់អ្នកគ្រប់គ្នាសិន » ស៊ុងហ៊ុនញញឹម បន្ទាប់មកគ្រប់គ្នាចាប់ផ្ដេីម ណែនាំខ្លួនម្ដងម្នាក់ៗរហូតដល់វេនរបស់កម្លោះសង្ហារមុខមាំម្នាក់
« jay » ជេយ៍និយាយមួយម៉ាត់ក៏បន្តអង្គុយរក្សាទឹកមុខមាំដដែល ស៊ុងហ៊ុនហាក់ឆ្ងល់ដែលក្នុងថ្នាក់គេផ្សេងៗមេីលទៅរួសរាយគួរឲ្យស្រឡាញ់ណាស់ ខុសគេតែជេយ៍មួយមិចក៏ខុសគេបែបហ្នឹង?? មិនសូវនិយាយស្ដីនៅមានមុខមាំ24/7 ទៀត
« អរមែនហេីយ អ្នកណាជាប្រធានថ្នាក់នៅទីនេះ?? » ដោយរវល់តែគិតពីជេយ៍ស្ទេីតែភ្លេចសួរនាំរកប្រធានថ្នាក់ទៅហេីយនេះកុំតែនឹកឃេីញទាន់ទេ
« ខ្ញុំបាទលោកគ្រូ!!! » ជេគងេីបឈរឡេីង គេមានទឹកមុខញញឹមស្រស់បស់ខុសដាច់ពីជេយ៍
« បាទអរគុណច្រេីន ចឹងគ្រប់គ្នាអាចសម្រាកបានហេីយ ចាំជួបគ្នាពេលក្រោយទៀត » ស៊ុងហ៊ុនញញឹមស្រស់ប្រិមប្រិយ៍មុនទាញកាបូបរបស់ខ្លួនចេញទៅបាត់« ឯងថាលោកគ្រូមិញនេះគួរឲ្យស្រឡាញ់អត់?? មិនដែលជួបប្រទះ យេីងបែងចែងមិនដាច់ថាជាប្រុសឬជាស្រីទេពេលចូលមកដំបូង បេីមិននិយាយក៏មិនដឹងដែរមិញហ្នឹងយេីងគិតថាជាមនុស្សស្រីកាត់សក់ខ្លីហេីយ តេី!!! » យ៉ុងឆេ បុរសសង្ហារប្រចាំថ្នាក់ឧទានឡេីង
« ទំនងដែលទេ??? » ម្នាក់ក្នុងចំណោម3អ្នកនិយាយចេញមក ជេយ៍ទាញកាតាបខ្លួនដេីរតម្រង់មកនាយទាំងបីទាំងទឹកមុខពិបាកកាត់ន័យយល់
« ប្រយ័ត្នសម្ដីបន្ទិច ប្រយ័ត្នលែងមានធ្មេញសម្រាប់ទំពារបាយ!!! » ជេយ៍
« លេងជាមួយរបស់ផ្សេងបានតែ របស់យេីងកុំលេងប្រយ័ត្នរកដីកប់សពមិនមាន!!! » ជេយ៍បោះមួយប្រយោគចុងក្រោយនេះរួចក៏ចេញទៅបាត់ បុរសទាំងបីសម្លឹងមុខគ្នាទាំងជ្រួញចិញ្ចេីម
« វាជាអ្នកណា?? ហេតុអីសម្ដីខ្លាំងយ៉ាងម្លេស??
« មិនដឹងដែរ ដឹងត្រឹមថាវាជាសិស្សទេីបចូលមកថ្មី ដូរសាលាក៏គ្មានព័ត៌មានច្បាស់លាស់ » យ៉ុងឆេ
« សម្ដីខ្លាំងចឹងទាល់តែជួបរបស់ពិតដូចពួកយេីង ទៅខ្លាចធ្វេីអីគ្នាយេីងមានច្រេីន វាមានតែម្នាក់វាហ្នឹង?? » និយាយហេីយបុរសទាំងបីក៏ចេញដំណេីរទៅតាមជេយ៍ពីក្រោយគោលណ៍បំណងគ្មានអ្វីក្រៅពីចង់បង្កបញ្ហាទេ