បន្ទាប់ពីចប់កម្មវិធីសព្វគ្រប់ហើយ គេនិងភរិយាក៏មកដល់គេហដ្ឋាន រៀបចំខ្លួនរួចរាល់ហើយនាយសង្ហាក៏អង្គុយចុច computer ភ្លាមនោះទូរស័ព្ទនាយក៏ រោទ៍ឡើង
"ហេឡូ!!! ខ្ញុំsunghoon និយាយ!!!"នាយទាញទូរស័ព្ទមកនិយាយ
(អឺsunghoon យើងទេ!!!)សំឡេងចេញពីប្រព័ន្ធទូរស័ព្ទម្ខាងទៀត
"អឺ yeonjun មានរឿងអីក៏និយាយមក!!!"
(យើងគ្រាន់តែមានរឿងចង់ប្រាប់!!!)
"រឿងអី??"
"និយាយមក!!!"
(គឺយើងបានដឹងតម្រុយពីឡានដែលបើកបំបុក riki ហើយ!!!)
"ឆាប់និយាយមក ពួកវាមកពីណា ជាកូនចៅអ្នកណា ឬកូនចៅប៉ារបស់យើង??"
(យើងក៏អត់ប្រាកដដែររឿងនិង!!!)
(ប៉ុន្តែពួកវាមកពីក្រុមហ៊ុនរបស់លោក Yung)
"ឯងមានស្លាកលេខឡានវាទេ?"
(មាន!! ចាំយើងផ្ញើឲ្យ!!)
"Okay 👌ប៉ុណ្ណឹងសិនចុះ!!"និយាយរួចនាយក៏ចុចបិទ
"ស្លាកលេខ 172085??"នាយនៅតែបន្តចុច Computer មិនដកមុខចេញពីវាសោះ ព្រោះថាពេលនេះនាយកំពុងស៊ើបរឿងក្ដីរបស់សង្សារបណ្ដូល ចិត្តរបស់នាយ
"យើងគួរតែពឹងអា hee ទើបបាន!!"
*ទឺត~~
(ហេឡូ!!! Heeseung និយាយ!!)សំឡេងចេញពីប្រពន្ធ័ទូរស័ព្ទម្ខាងទៀត
"យើងទេ!!"
(អា!!! Sunghoon ទេ!!! មានរឿងអីមែនទេ និយាយមក!!)
"យើងមានរឿងចង់ឲ្យឯងជួយ!!"
(អឺ!! និយាយមក)
"~~~~~~~~~~~~~~~~~~"នាយរៀបរាប់រឿងគ្រប់យ៉ាងទាំងអស់ទៅមិត្ត និងនិយាយរឿងដែលចង់ពឹងឲ្យជួយ
(មានរឿងដល់ថ្នាក់និង?)
(ហើយតើយើងត្រូវធ្វើម៉េចទៅ??)
"ឥឡូវឯងគឺត្រូវស៊ើបពីក្រុមហ៊ុន yung និងរកមុខអ្នកដែលបានបើកបរ ហើយផ្ដល់ដំណឹងឲ្យយើង បន្តទៀតយើងនិងប្រាប់តាមក្រោយ!!"
(Okay 👌 អ្វីដែលយើងជួយបានយើងនិងជួយ)
"អឺ!! ប៉ុណ្ណឹងសិនចុះ!!"
(អឺ!!អឺ!!)
"គួរឲ្យធុញ!!!"នាយសង្ហារនិយាយឡើងទាំងលើកដៃទាំងពីរជោគសក់របស់ខ្លួនឡើង
"តើ riki គេយ៉ាងម៉េចទៅហើយ??"នាងនារីដែលអង្គុយមើលសកម្មភាពស្វាមីមិននិយាយស្ដីអីជាយូរក៏ហើបមាត់និយាយឡើងមក បន្ទាប់ពីឃើញនាយក្រាស់លែងរវល់
"បងក៏មិនដឹងច្បាស់ដែរ!!"
"មិនសមណា riki មកជួបរឿងបែបនេះសោះ!!"Jang heri និយាយទាំងដកដង្ហើមធំ នាងក៏ស្គាល់ riki ដែលថែមទាំងស្រឡាញ់រាប់អានទុកដូចជាមិត្តភក្ដិទៀតផង ហើយនាងក៏មិនបានស្រឡាញ់ sunghoon ដែរនាងទុកគេដូចជាបងប្រុសយ៉ាងចឹង ព្រោះថានាងក៏មានសង្សាររួចហើយដែរ
"ចឹងខ្ញុំរកទៅសម្រាកសិនហើយ បងក៏គួរតែសម្រាកដែរទៅ ខ្ញុំទៅបន្ទប់ខ្ញុំហើយ រាត្រីសួស្តី!!"នាងនិយាយរួចក៏ដើរចាកចេញទៅបន្ទប់នាងទៅ (ចា៎ មានការប្ដីប្រពន្ធតែឈ្មោះទេ តែបន្ទប់ក៏ផ្សេងគ្នាដែរ🙂)
"រាត្រីសួស្តី!!!"
"បើបងបានដឹងថាពួកវាធ្វើទាំងមានចេតនា បងនិងគ្មានថ្ងៃឲ្យពួកវារួចរស់ជីវិតសូម្បីតែម្នាក់ឡើយ បងគ្មានថ្ងៃឲ្យវាធ្វើហើយសប្បាយ ហើយឲ្យអូនរងនូវភាពអយុត្តិធម៌ទាំងឈឺចាប់នោះទេ ពួកវាធ្វើបាបអូនចឹងឥឡូវនេះពួកវាជាសត្រូវនិងបង ជាសត្រូវបងគ្មានថ្ងៃលើកលែងឲ្យសត្រូវខ្លួនឯងនោះទេ!!!!"នាយនិយាយទាំងកែវភ្នែកសម្លឹងទៅកាន់កញ្ចក់ computer ទាំងទឹកមុខស្មើតាមនិស្យ័យរបស់គេ បើតាមរយៈទឹកមុខមិនដឹងខឹងស្អប់យ៉ាងណាទេ
"Riki ហា៎បងសូមទោសដែលមិនអាចមើលថែអូនបានឲ្យល្អដូចដែរបងធ្លាប់សន្យា បងខុសខ្លាំងណាស់ បងដឹងថាអូនកំពុងឈឺចាប់ បងក៏ឈឺដែរបើសិនជាបងបានឃើញមនុស្សដែលបងស្រឡាញ់កំពុងរងទុក្ខបែបនេះ រងចាំបន្តិចទៀតទៅណា riki បងសន្យាថាបងនិងទៅរកអូនវិញ ទៅមើលថែអូនម្ដងទៀត ទោះត្រូវធ្វើមនុស្សមុខក្រាស់កម្រិតណាក៏ដោយ!!!"និយាយរួចនាយក៏ឈោងដៃទាញបិទ computer រួចក៏រៀបចំចូលគេងបាត់ទៅ
YOU ARE READING
វិលថែស្នេហ៍អូនម្ដងទៀត || Hoonki (ផ្អាក)
Randomការខឹង បូករួមជាមួយនឹងការយល់ច្រឡំ ធ្វើឲ្យមនុស្សម្នាក់កែប្រែខ្លួនឯងស្ទើរតែ 360° ពីមនុស្សម្នាក់ដែលឆាប់យំ ឆាប់អន់ចិត្ត ឆាប់ភ័យខ្លាច ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតដែលមានអត្តចរិតកាច ឆ្នាស់ គ្មានការអត់អោន លើកលែង សូម្បីតែចំពោះមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ក៏ដ...