ភាគទី៥: ព្រួយបារម្ភ

164 26 0
                                    

     ពន្លឺព្រះអាទិត្យពណ៌មាសរះពេញពន្លឺបណ្ដេញគ្នាព្រិចៗតាមផ្ទៃទឹករលក ជុងវ៉ុននិងជេយ៍អង្គុយក្បែរគ្នាលើទូកគយគន់ទេសភាពForest Islandដែលពួកគេបានចាកចេញពីចម្ងាយមិនដឹងថាពេលណាទើបពួកគេបានមកលេងនៅទីនេះម្ដងទៀតនោះទេ។
     “យ៉ាងម៉េចដែរអ្នកប្រុសទាំងពីរ ដើរលេងសប្បាយខ្លាំងទេ?”
     អ្នកបញ្ជារម៉ាស៊ីនទូកសួរមកកាន់ជេយ៍និងជុងវ៉ុនដោយស្នាមញញឹមព្រោះទោះបីជាពួកគេទាំងពីរមិនប្រាប់ក៏អ្នកបញ្ជារទូកដឹងថាពួកគេសប្បាយស្រាប់ទៅហើយ។
     “ក៏ល្អ!ខ្ញុំមិនអាចបំភ្លេចទីនេះបានទេ សារភាពត្រង់ចុះនៅទីនេះពិតជាល្អខ្លាំងណាស់”
     ជេយ៍និយាយដោយយកដៃដាក់លើស្មាជុងវ៉ុនឯជុងវ៉ុនក៏ឆ្លៀតបន្ថែម។
     “ថ្វីត្បិតតែទីនេះមិនមានសេវាទូរស័ព្ទក៏ពិតមែនតែរបស់របរដែលត្រូវការចាំបាច់មានគ្រប់សព្វមិនខ្វះចន្លោះប្រៀបដូចជាទីក្រុងទំនើបក្នុងសម័យបុរាណអញ្ចឹង”
     “មានភ្ញៀវច្រើនណាស់ដែលសរសើរទីនេះមិនដាច់ពីមាត់ កាលពីប៉ុន្មានខែមុនក៏មានភ្ញៀវជនជាតិកូរ៉េមកទីនេះដែរគាត់និយាយដូចជាអ្នកប្រុសតូចខាងនេះនិយាយអញ្ចឹង”
     អ្នកបញ្ជារទូកនិយាយដោយចង្អុលទៅកាន់ជុងវ៉ុនធ្វើឲ្យពួកគេទាំងពីរឆ្ងល់ឡើងថាម្នាក់នោះជានរណា?ហេតុអ្វីបានជាស្គាល់ទីនេះព្រោះទីនេះជាចំណាប់អារម្មណ៍របស់អ្នកស្នេហាដីកោះឬក៏អ្នកប្រវត្តិសាស្រ្តប៉ុណ្ណោះ។ ទាំងជុងវ៉ុននិងជេយ៍មើលមុខគ្នាឡេងឡង់ៗរកនឹកក្រែងអាចស្គាល់ថាជានរណាម្នាក់ដែលជុងវ៉ុនធ្លាប់រៀនជាមួយគ្នា។ តែថារកនឹកយ៉ាងណាក៏ជុងវ៉ុនរកនឹកមិនឃើញសោះព្រោះមិត្តៗរបស់គេគ្មាននរណាម្នាក់ដែលចាប់អារម្មណ៍កន្លែងនេះដូចជាពួកគេនោះទេ។ជុង
វ៉ុនខ្ជិលគិតបន្តនាំតែស្មុគស្មាញ គេក៏ទាញទូរស័ព្ទយកមកថតរូបភាពពេលថ្ងៃរះពេញពន្លឺបែបនេះហើយក៏យកដៃរះទឹកលេងយ៉ាងសប្បាយ។
     “ជេយ៍!ទឹកត្រជាក់ខ្លាំងណាស់បងសាកដាក់ដៃទៅមើល៍”
     ជុងវ៉ុននិយាយទៅកាន់ជេយ៍ដោយញញឹមយ៉ាងស្រស់ធ្វើឲ្យថ្ពាល់របស់គេចេញស្នាមខួចទាក់ទាញភ្នែកឡើងមក។ ជេយ៍ក៏បានដាក់ដៃចូលទៅក្នុងទឹកតាមអ្វីដែលជុងវ៉ុនស្នើរួចក៏ដកដៃមក
វិញ។
     “ទឹកនេះត្រជាក់ពិតមែន តែវាមិនត្រជាក់ដូចជាស្នាមញញឹមអូននោះទេ”
     សម្ដីរបស់ជេយ៍ធ្វើឲ្យនាយតូចជុងវ៉ុនអៀនរកពាក្យអ្វីមកនិយាយទៀតមិនបាន បានត្រឹមតែអង្គុយញញឹមត្រង់ខ្លួនឆ្កឺតសូម្បីតែអ្នកបញ្ជារម៉ាស៊ីនទូកក៏អៀនជំនួសជុងវ៉ុនដែរ។
     ពួកគេម្នាក់ៗក៏អៀនគ្នាហើយឈប់មាត់រហូតទាល់តែទូកធ្វើដំណើរត្រឡប់មកដល់ច្រាំងវិញ។ជេយ៍ក្រោកឡើងមុនហើយក៏ហុចដៃដើម្បីឲ្យជុងវ៉ុនតោងឡើង ហើយបន្ទាប់ពីឡើងមកដល់លើគោកហើយគេក៏ចុះទៅជញ្ជូនរបស់របរមកដាក់លើគោក។ពេលទៅឥវ៉ាន់ដូចជារាងតិចទេតែពេលមកវិញគឺច្រើនព្រោះជុងវ៉ុនបានកម្មង់គ្រឿងសមុទ្រនៅលើកោះនេះយកទៅផ្ញើស៊ុននូនិងគ្រប់គ្នានៅឯផ្ទះ។
     គ្រាន់តែមកដល់ច្រាំងទូរស័ព្ទក៏មានសេវាវិញព្រោះជុងវ៉ុនបានបើកវាចោលហើយភ្លាមនោះដែរគឺថារបាជូនដំណឹងទូរស័ព្ទរបស់ជុងវ៉ុនគឺលោតទឹងៗមិនឈប់រហូតចង់គាំងទូរស័ព្ទ អ្វីដែលលោតច្រើនជាងគេគឺប្រអប់សារតែម្ដង។ជុងវ៉ុនរង់ចាំទាល់តែវាឈប់លោតហើយក៏បិទទូរស័ព្ទបន្ទាប់មកក៏បើកវិញដើម្បីមើលឆាត។ នាយតូចសឹងតែភ្ញាក់នៅពេលដែលឃើញ Missed call ពីឆាតរបស់ស៊ុននូដែលមានរហូតចង់ចិតសិបដងឃើញហើយនាយតូចក៏និយាយទៅកាន់ជេយ៍ទាំងទឹកមុខភ័យៗ។
     “បងជេយ៍!ខ្ញុំទទួលបានMissed callពីស៊ុននូច្រើនណាស់តិចមានរឿងអីមិនស្រួលទៅបង?”
     “ឯណា?បងមើលតិចមើល៍?”
     ជេយ៍សួរបកហើយជុងវ៉ុនក៏លើកទូរស័ព្ទយកមកបង្ហាញជេយ៍ ជេយ៍មើលហើយក៏ឆ្ងល់។
     “បើមានបញ្ហាមែនចុះម៉េចក៏គេមិនមានទាក់ទងមកបង?”
     “ខ្ញុំក៏មិនច្បាស់ដែរ”
     “ឥឡូវនេះយើងក៏មានសេវាហើយអូនសាកតេទៅគេវិញមើល៍”
     “ហឹម”
     តបរួចជុងវ៉ុនក៏ចុចតេទៅស៊ុននូយកតែម្ដង ចំណែកឯស៊ុននូដែលជាម្ចាស់ទូរស័ព្ទឯណេះវិញកំពុងតែព្យាបាលឲ្យអ្នកជំងឺសុខៗក៏ឮសម្លេងទូរស័ព្ទរោទ៍តែដោយសារគេជាប់ដៃទៅហើយគេក៏មិនបានលើកទូរស័ព្ទអីដែរគេចុចបិទសម្លេងហើយក៏បន្តការងាររបស់គេរហូតដល់ចប់ធ្វើឲ្យជុងវ៉ុនដែលតេចង់ម្ភៃដងមានទឹកមុខបារម្ភឡើងមក។
     “ខ្ញុំតេជិតម្ភៃដងហើយបងតែគេមិនលើកទេ តិចមានរឿងអីមិនស្រួលពិតមែនទៅ?”
   ជុងវ៉ុននិយាយបណ្ដើរចង់យំបណ្ដើរកែវភ្នែកដក់ទៅដោយតំណក់ទឹកភ្នែកធ្វើឲ្យជេយ៍ក្ដុកក្ដួលទៅតាមហ្នឹងដែរ។
     “កុំយំអីអូន បងជឿថាពួកគេគ្មានរឿងអីកើតឡើងទេ ឈប់យំទៅណា៎មិនប៉ុន្មានម៉ោងទៀតពួកយើងទៅដល់ផ្ទះវិញហើយ”
     ជេយ៍និយាយលួងលោមជុងវ៉ុនទាំងដែលខ្លួនឯងក៏មិនប្រាកដចិត្តដែរថាអ្នកផ្ទះមានសុវត្ថិភាពឬក៏អត់? គេបើកឡានទាំងអារម្មណ៍៍មិននៅក្នុងខ្លួន ក្នុងចិត្តឆ្ងល់ថាបើសិនជាមានបញ្ហាអីពិតមែនម៉េចបានជាប្អូនប្រុសជើងល្អរបស់ខ្លួនមិនតេទៅខ្លួនសោះអញ្ចឹង? រាងក្រាស់បង្អង់ឡានបន្តិចនៅត្រង់ផ្លូវដែលមានចរាចរណ៍មមាញឹកគេងាកមើលទៅនាយតូចដែលគេងលក់ផ្អែកក្បាលនឹងកៅអីឡាន។ ទើបតែជិះមិនបានប៉ុន្មានផងគេងលក់បាត់ហើយ? គិតច្រើនពេកហើយមើលទៅ។
  ថ្ងៃនេះជេននីនិងលីសានាំក្មេងៗទៅលេងនៅចម្ការទំពាំងបាយជូរដោយមានសុងហ៊ុនជាអ្នកកាន់កន្រ្តកដើរតាមពួកគេផង។
  “អេមើលចុះ!!ទំពាំងបាយជូរផ្លែច្រើនណាស់យើងអាចបេះវាយកទៅធ្វើជាដំណាប់បានណា៎!”
  ថេសាននិយាយឡើងដោយសប្បាយចិត្តព្រោះនេះជាលើកដំបូងហើយដែលគេបានឃើញទំពាំងបាយជូរស្រស់ៗនៅក្នុងចម្ការបែបនេះ។ថេសានដើរបណ្ដើរបេះញ៉ាំបណ្ដើរព្រោះក្មេងតូចម្នាក់នេះចូលចិត្តទំពាំងបាយជូរខ្លាំងណាស់ បើជេយ៉ុនវិញគេមិនមាត់មិនកអ្វីទេគិតតែពីបេះដាក់កន្រ្តកជាមួយម្ដាយរបស់គេ។
  “កូនថេ!បេះដាក់កន្រ្តកខ្លះផង នេះប៉ាខំកាន់កន្រ្តកដើរតាមកូនតែអត់ទាន់មានទំពាំងបាយជូរណាចូលក្នុងកន្រ្តកមួយចង្កោមសោះ”
  សុងហ៊ុនធ្វើជានិយាយបែបអន់ចិត្តដាក់កូនប្រុស តែគិតឬថាកូនប្រុសជើងល្អម្នាក់នេះនឹងខ្វល់ពីលោកប៉ាកំពូលល្បិចរបស់ខ្លួន?
  “លោកប៉ាមានដៃតាស៎!ម៉េចក៏លោកប៉ាមិនបេះវាដាក់ក្នុងកន្រ្តកខ្លួនឯងទៅ?”
  នេះបានចំជាកូនប្រុសដ៏ល្អពិតមែន មិនខ្ចីស្ដាប់ឪពុកហើយនៅឆ្លៀតឌឺដាក់ឪពុកទៀត។ សុងហ៊ុនអត់មិនបានក៏លើកកូនប្រុសពរឡើងដើម្បីកុំឲ្យកូនប្រុសបានដៃបេះទំពាំងបាយជូរតទៅទៀត ពូកែណាស់អាខាងឌឺដងហ្នឹងធ្វើបាបចេញម្ដងទាន់ម៉ែមិននៅ។
  “យ៉ៃៗ!!!លោកប៉ាធ្វើអីហ្នឹង?ដាក់ខ្ញុំចុះភ្លាម!!!”
  “មិនបាន! ប៉ាមិនដាក់កូនចុះដាច់ខាត!”
  “លោកប៉ា!!! ហឹកៗអ៊ំជេនជួយថេៗផងប៉ាធ្វើបាបថេៗហើយ”
  ថេសានស្រែកឲ្យជេននីជួយតែជេននីបានត្រឹមតែញញឹមហួសចិត្តនឹងឪកូនពីរនាក់នេះ ពេលស្រឡាញ់ក៏ស្រឡាញ់តែពេលក្នាញ់វិញដឹងតែឌឺដងខ្ញេចគ្នាហើយ។
  “ជួយមិនបានទេណា៎ រឿងគ្រួសារក្មួយអ៊ំខ្ជិលលូកដៃណាស់ ហាសហា”
  ជេននីនិយាយទាំងសើចហើយលីសាក៏សើចនឹងចរឹតក្មេងម្នាក់នេះដែរក្បាលខូចណាស់និយាយមិនសូវស្ដាប់គ្នាទេទាល់តែឲ្យឪពុកខ្ញេចខ្លះហើយ។
  “ចាំមើលណា៎ កូននឹងប្រាប់ម៉ាៗថាប៉ាធ្វើបាបកូន”
  “អូហ៍!ប្រាប់ទៅ ក្រែងកូនចង់នៅជាមួយប៉ាចង់មានប៉ាមិនចឹង?បើកូនប្រាប់ហើយម៉ាក់កូនដេញប៉ាចេញពីផ្ទះ កូនមិនអត់ប៉ាដូចពីមុនហើយទេ?”
  សុងហ៊ុនប្រឹងនិយាយលេងទឹកមុខធ្វើដូចមែនទែនដើម្បីកម្លាកូនប្រុសតែថេសានអត់ខ្ចីខ្លាចសោះ។
  “ប៉ានិយាយខុសហើយ! គឺជាប៉ាទេដែលចង់នៅក្បែរម៉ាក់ហើយមកព្យាយាមបញ្ចុះបញ្ចូលកូននោះ”
  “កូនថេ?”
  “យ៉ាងម៉េច?ប៉ាចង់សាកទេ?”
  ថេសានតបទាំងញាក់ចិញ្ចើមដាក់សុងហ៊ុនយ៉ាងឡូយធ្វើឲ្យសុងហ៊ុនត្រូវចាញ់កូនដោយខានមិនបាន រាងក្រាស់ក៏ដាក់កូនចុះហើយបណ្ដោយឲ្យអាល្អិតថេសានដើរក្រឡុកពេញចម្ការតាមចិត្ត។
  .....
  ជេយ៍និងជុងវ៉ុនក៏បានមកដល់ផ្ទះនៅម៉ោងបីល្ងាច គេបើកឡានចូលមកដល់ផ្ទះមិនឃើញមាននរណាចេញមកសោះសភាពផ្ទះស្ងាត់ជ្រងំព្រោះតែគ្រប់គ្នាទៅចម្ការទំពាំងបាយជូរអស់ហើយនៅតែអ៊ំឆូវ៉ុនទេដែលនៅក្នុងផ្ទះធំ។ ឮសម្លេងឡានអ៊ំឆូវ៉ុនក៏ចេញមកខាងក្រៅហើយយកដៃបាំងភ្នែកមើលបន្តិចព្រោះគាត់កាន់តែចូលវ័យចំណាស់មែនទែនហើយ។
  “អ្នកប្រុសជេយ៍មែនទេហ្នឹង?”
  “បាទអ៊ំគឺខ្ញុំ!”
  “អ៊ំ!!!គ្រប់គ្នាទៅណាអស់ហើយ?”
  នាយតូចជុងវ៉ុនសួរឡើងស្របពេលដែលសង្កេតឃើញថាខាងក្នុងផ្ទះមានសភាពស្ងប់
ស្ងាត់។
  “អ៎!!!ពួកគេទៅចម្ការទំពាំងបាយជូរអស់ហើយ”
  “ទៅចម្ការទំពាំងបាយជូរចុះម៉េចបានជាខ្ញុំតេទៅស៊ុននូ ស៊ុននូមិនលើកទូរស័ព្ទសោះអញ្ចឹង?”
  “អរ អ្នកប្រុសស៊ុននូមិនបានទៅទេគាត់ជាប់ធុរៈទៅមើលអ្នកជំងឺនៅមន្ទីរពេទ្យ”
  “អញ្ចឹងទេហ៎? ខ្ញុំខំតែភ័យ”
  ជុវ៉ុននិយាយដោយយកដៃរទះក្បាលតិចៗខឹងខ្លួនឯងដែលបារម្ភច្រើន។ ទោះបីជាបានដឹងព័ត៌មានចេញពីមាត់អ៊ំឆូវ៉ុនហើយក៏ពិតមែនក៏ជុងវ៉ុនដូចជាមិនទាន់ជ្រះស្រឡះក្នុងចិត្តនៅឡើយថាស៊ុននូមិនមានបញ្ហាអីនោះ។
  “អូនឆាប់ទៅសម្រាកទៅអូនហត់ហើយ”
  ជេយ៍ប្រាប់ឲ្យជុវ៉ុនឡើងទៅសម្រាកតែនាយតូចមិនព្រមទៅទេ នាយតូចដាក់ខ្លួនគេងលើសាឡុងទាំងល្វើយ អ៊ំឆូវ៉ុនឃើញហើយក៏ប្រាប់ឲ្យជេយ៍ឆាប់សម្រាកដែរទុកឲ្យគាត់និងអ្នកបម្រើផ្សេងទៀតលើកឥវ៉ាន់ក៏ដូចជារៀបចំម្ហូបអាហារសម្រាប់ពេលល្ងាចនេះ។ ជេយ៍បានយកឥវ៉ាន់ទៅដាក់នៅខាងលើហើយគេក៏បីនាយតូចយកទៅគេងនៅក្នុងបន្ទប់ ដោយសារតែអស់កម្លាំងពេករាងក្រាស់ក៏ដាក់ខ្លួនគេងនៅលើគ្រេក្បែរនាយតូចតែម្ដងទៅ។
  ម៉ោងប្រាំល្ងាចសុងហ៊ុនជេននីលីសានិងក្មេងៗក៏បានត្រឡប់មកផ្ទះវិញដោយយកទំពាំងបាយជូរយ៉ាងច្រើនមកជាមួយផង។ពួកគេបេះច្រើនយ៉ាងនេះក៏ដោយសារតែពួកគេត្រៀមខ្លួនរួចរាល់ក្នុងការត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ។ពួកគេមកដល់ចំម៉ោងបាយល្ងាចល្មមក៏ប៉ុន្តែស៊ុននូនៅមិនទាន់បានត្រឡប់មកពីមន្ទីរពេទ្យទេអញ្ចឹងគ្រប់គ្នាក៏ទៅសម្អាតខ្លួនសិនចាំស៊ុននូមកទើបពួកគេញ៉ាំបាយជុំគ្នា។ ងូតទឹករួចរាល់សុងហ៊ុនសម្លឹងមើលទៅទូរស័ព្ទយ៉ាងយូរព្រោះរាងក្រាស់កំពុងគិតថាគួរតែតេទៅប្រពន្ធឬក៏អត់?បើតេចំពេលប្រពន្ធជាប់ដៃច្បាស់ណាស់មកវិញដឹងតេជេរហើយ នាយល្អិតនេះកាលពីមុនមហាស្លូតហើយតែដល់ពេលមានកូនមួយវិញ្ញាណខ្លាចូលសណ្ឋិតតែម្ដងប៉ះបន្តិចមិនបាន ធ្វើខុសបន្តិចក៏មិនបាន។
  បន្ទាប់ពីគិតយ៉ាងយូររាងក្រាស់ក៏សម្រេចចិត្តថាតេទៅទោះជាត្រូវបញ្ចោរក៏បញ្ចោរចុះឲ្យតែបាត់នឹកអូន។
  ទឺតៗៗៗ!!! ទូរស័ព្ទញ័រឡើងដោយសារតែស៊ុននូបិទសម្លេង។ រាងយប់ដែរទៅហើយការងារក៏រាងស្រាលទើបស៊ុននូចុចទទួលទូរស័ព្ទ ណាមួយនាយតូចក៏ហត់ដែរចង់ស្ដាប់សម្លេងប្ដីនឹងបានមានកម្លាំងធ្វើការបន្ត។
  (អាឡូ!!! នេះអូនស៊ុននូនិយាយណា៎)
  (បាទ!)
  (បងមានអ្វីមែនទេសុងហ៊ុន?)
  (អត់មានអីទេគ្រាន់តែនឹក)
  សុងហ៊ុននិយាយបណ្ដើរដៃក៏បេះបោចៗរោមតុក្កតាបណ្ដើរ ឯអ្នកនៅខ្សែម្ខាងទៀតក៏បង្វិលសឺរ៉ាំងទៅមកៗដែរ។
  (តែមួយថ្ងៃសោះក៏នឹកសម្បើមម្ល៉េះ?)
  នាយតូចថាឲ្យរាងក្រាស់ទាំងអៀនព្រោះខ្លួនឯងក៏នឹកគេមិនស្ទើរដែរ។
  (ជារឿងធម្មតាទេដែលបងនឹកអូននោះហាសហា ហើយចុះអូនមកផ្ទះវិញពេលណា?)
  (អូនក៏មិនច្បាស់ដែរ តែពេលនេះក៏ស្ងាត់លែងមានអ្នកជំងឺទៀតហើយ)
  (បាទៗ ឆាប់ត្រឡប់មកផ្ទះណា៎អ៊ំឆូវ៉ុនធ្វើម្ហូបគ្រឿងសមុទ្រច្រើនណាស់)
  (បាទ អូននឹងឆាប់ទៅ....ជុប!!!)
  (ជុប!!!!)
   ទូត!!! និយាយចប់ពួកគេក៏បិទទូរស័ព្ទរៀងខ្លួនហើយក៏ញញឹមយ៉ាងមានសេចក្ដីសុខ។នេះឬអារម្មណ៍មានស្នេហា?មានក្ដីសុខផ្អែមល្ហែម ពិភពលោកប្រែជាពណ៌ស៊ីជម្ពូតែម្ដងហើយឲ្យតែមានអូននិងបង។ បន្ទាប់ពីនិយាយទូរស័ព្ទជាមួយសំណព្វចិត្តហើយសុងហ៊ុនក៏ចុះទៅខាងក្រោមដើម្បីជួយមើលកូន។រាងក្រាស់ចេញពីបន្ទប់មកក៏វាក់ជាមួយនឹងជេយ៍បងប្រុសរបស់ខ្លួនដែលទើបតែចេញពីបន្ទប់របស់ជុងវ៉ុនមក។
  “បងជេយ៍? មកដល់តាំងពីពេលណាបង?”
  “អូហ៍!បងមកដល់តាំងពីម៉ោងបី ចុះពួកឯងទើបតែមកពីចម្ការទំពាំងបាយជូរហ៎?”
  “បាទ”
  “ចុះទៅខាងក្រោមមែនទេ?”
  “បាទ”
  “តោះចឹង បងក៏ថាចុះទៅដែរ”
  បបួលគ្នារួចពួកគេក៏ដើរចុះទៅជាមួយគ្នាសមជាបងប្អូនប្រុសដ៏ល្អពិតមែន តាំងតែពីពេលដែលលង់ខ្លួនស្រឡាញ់ស៊ុននូមកសុងហ៊ុនប្រែប្រួលច្រើនណាស់ធ្វើឲ្យជេយ៍ដែលជាបងប្រុសសប្បាយចិត្តស្ទើរតែរាល់ថ្ងៃ។
  ក្រាក!!! ជុងវ៉ុនចេញពីបន្ទប់ទឹកមកបាត់ជេយ៍ក៏ប្រញាប់ប្រញាល់ស្លៀកពាក់ចុះទៅខាងក្រោមព្រោះគេពិតជានឹកក្មួយៗក៏ដូចជាស៊ុននូមិត្តសម្លាញ់របស់គេផង។ ដូចការគិតពិតមែនពេលដែលជុងវ៉ុនចុះមកគឺថាជេយ៍កំពុងតែអង្គុយលេងជាមួយក្មួយៗយ៉ាងសប្បាយរីករាយ។
  “អរគុណច្រលនណាស់ជុងវ៉ុនសម្រាប់គ្រឿងសមុទ្រអស់ទាំងនេះ”
  ជេននីនិយាយស្របពេលដែលឃើញជុងវ៉ុនចុះមកដល់ធ្វើឲ្យនាយតូចអៀនប្រញាប់និយាយតបវិញ។
  “បាទបងស្រី កីប៉ុន្តែអ្នកដែលបងស្រីគួរអរគុណគឺលោកជេយ៍ទៅវិញទេ”
  “អៃ!!!ម៉េចបានត្រូវជាបងវិញ វ៉ុនី?”
  ជេយ៍សួរឡើងទាំងធ្វើមុខកញ្ចុបៗដូចកូនក្មេង ជុងវ៉ុនក៏តប។
  “គឺថាបងជាអ្នកចេញលុយថ្លៃទិញគ្រឿងសមុទ្រទាំងអស់ហ្នឹងអី”
  “បងជាអ្នកចេញមែនតែអូនជាអ្នកផ្ដើមដូច្នេះហើយវាគឺជាទឹកចិត្តរបស់អូន”
  “ជេយ៍???”
  “បានហើយៗ ឈប់ប្រកែកគ្នាទៅយ៉ាងណាក៏វាជារបស់ដែលអ្នកទាំងពីរទិញមក ហើយមិនយូរមិនឆាប់អ្នកទាំងពីរក៏ក្លាយជាគ្រួសារតែមួយដែរចឹងហើយមិនបាច់ប្រកែកគ្នាច្រើននាំតែហត់ទេ”
  ជេននីលើកឡើងកុំឲ្យពីរនាក់នេះខាំគ្នាទាន់ ហើយដោយសារតែជេននីនិយាយត្រូវពេកពួកគេក៏អត់មានអីតវ៉ាទៀតដែរ។ជុងវ៉ុនក្រោកឡើងទៅជួយលើកម្ហូបមកដាក់តម្រៀបនៅលើតុជាមួយជេននីឯជេយ៍នៅអង្គុយលេងជាមួយក្មួយបន្តព្រោះនឹកពេក។ រៀបចំរួចរាល់ស៊ុននូក៏មកដល់ល្មម នាយតូចចតឡានទុកក្នុងចំណតរួចក៏ស្ពាយកាបូបខ្លួនចូលមកក្នុងផ្ទះទាំងអស់កម្លាំង។ ក្រឡេកឃើញស៊ុននូភ្លាមជុងវ៉ុនដាក់ចានម្ហូបចុះរួចរត់ទៅអោបមិត្តយកស្លាប់យករស់តែម្ដង។
  “ស៊ុនៗយើងនឹកឯង!!!ហឹកៗ”
  “អេជុងវ៉ុន!!!ឯងអោបយ៉ាងហ្នឹងថប់ដង្ហើមយើងស្លាប់ហើយ”
  “អោបព្រោះនឹកហ្នឹងណា៎...មើលឲ្យយើងមើលតិចមើល៍ឯងមានកើតអីត្រង់ណាឬក៏អត់?”
  ជុងវ៉ុននិយាយដោយបង្វិលខ្លួនស៊ុននូពីរបីជុំមើលដើម្បីឲ្យច្បាស់ក្នុងចិត្តថាស៊ុននូមិនមានបញ្ហាអ្វី។
  “នែជុងវ៉ុនហា៎ យើងអត់មានកើតអីទេ ម៉េចក៏ឯងបារម្ភម្ល៉េះ?”
  “អើ...គឺមកពីយើងឃើញឯងខលតាមឈែតច្រើនពេកហើយពេលយើងតេមកវិញក៏មិនលើកទើបយើងបារម្ភហ្នឹងណា៎”
  ជុងវ៉ុននិយាយដល់ត្រឹមនេះស៊ុននូក៏នឹកឃើញដល់កូនប្រុសកំពូលក្បាលខូចរបស់ខ្លួនដែលលួចយកទូរស័ព្ទខ្លួនទៅលេងមិនដឹងជាចុចស្អីខ្លះ ប្រហែលជារឿងហ្នឹងហើយបានជាជុងវ៉ុនស្លន់ស្លោបាយមិនចង់ចូលមាត់ គិតហើយគេក៏សើចឡើង។
  “ហាសហា នេះឯងមិនដឹងទេហ៎ថាក្មួយរបស់ឯងរពឹសនិងក្បាលខូចខ្លាំងប៉ុណ្ណា?”
  ស្ដាប់ស៊ុននូនិយាយហើយជុងវ៉ុនក៏ងាកមុខមើលទៅអាល្អិតថេសានដែលកំពុងតែដេកននៀលលើខ្លួនអ៊ំជេយ៍របស់គេ។
  “ខឹកៗ”
  ថេសានសើចស្រស់តែម្ដងពេលឃើញទឹកមុខពូជុងវ៉ុនរបស់គេពេលខឹងព្រោះពេលខឹងទឹកមុខជុងវ៉ុនគឺគួរឲ្យស្រឡាញ់ណាស់ដូចជាកូនឆ្មាអញ្ចឹង។
  “សើចបានណាស់អាល្អិត មកនេះពូនឹងវាយកំប៉េះគូទរបស់ឯងឲ្យជាំតែម្ដង”
  ថារួចជុងវ៉ុនក៏ស្ទុះចូលទៅរកថេសានហើយក្មេងតូចក៏ឈ្មុលក្បាលចូលក្នុងអាវរបស់ជេយ៍បាត់ធ្វើឲ្យជុងវ៉ុនបានត្រឹមតែឈរហួសចិត្ត។
  “ផ្ញើទុកសិនចុះអាច្រម៉ក់!”
   ជុងវ៉ុននិយាយទាំងក្នក់ក្នាញ់នឹងក្មួយប្រុសកំពូលក្បាលខូចរបស់គេជាខ្លាំង។ គ្រប់គ្នាឈប់លេងហើយក៏នាំគ្នាញ៉ាំបាយយ៉ាងឆ្ងាញ់ក្នុងឱកាសជួបជុំដ៏សប្បាយរីករាយនេះ។ ឆ្លៀតពេលនេះស៊ុននូក៏សួរជុងវ៉ុនតែម្ដងដើម្បីឲ្យអស់ចិត្តពីរឿងពួកគេទាំងពីរ។
    “ជុងវ៉ុនហា៎ តើឯងនិងបងជេយ៍គិតចង់រៀបការដែរទេ?”
    “ហាស?”
    ជុងវ៉ុនសម្លឹងមុខស៊ុននូភាំងបន្ទាប់មកគេ៏ងាកមើលទៅជេយ៍ដែលកំពុងតែអង្គុយញញឹមដាក់ខ្លួនទាំងមិននិយាយអ្វីទាំងអស់។
    “អឺ....គឺថា....”
    “ស្រេចលើតែជុងវ៉ុនទេស៊ុននូ បើជុងវ៉ុនមិនទាន់ត្រៀមខ្លួនបងក៏មិនទាន់ចង់ដែរ  ណាមួយជុងវ៉ុនគេនៅរៀនអញ្ចឹងហើយបងគិតថាពួកឯងរៀបការមុនគឺជារឿងល្អបំផុតហើយ”
    ជេយ៍និយាយកាត់ជុងវ៉ុនដើម្បីឲ្យស៊ុននូអស់ចិត្ត ណាមួយគេមិនចូលចិត្តធ្វើអ្វីកាត់មុខប្អូនប្រុសជើងល្អរបស់គេនោះទេ ព្រោះគេដឹងស្រាប់ហើយថាសុងហ៊ុននេះពូកែគុំពូកែខឹងកម្រិតណា  ទោះបីជាពេលនេះសុងហ៊ុនមិនដូចពេលមុនក៏ដោយក៏ជេយ៍នៅតែគោរពសិទ្ធិគេដដែល នេះហើយជាគុណធម៌របស់បងប្រុសពិតៗ។
    “ហឹម...បើបងគិតបែបហ្នឹងក៏មិនអីដែរ មើលទៅជុងវ៉ុនគេពិតជាត្រូវការរៀនបន្តឲ្យច្រើនៗពិតមែន ខ្ញុំមិនឃាត់ការសម្រេចចិត្តរបស់អ្នកទាំងពីរទេ”
    “មែនហើយបងប្រុស ពួកយើងក៏គិតថានឹងត្រឡប់ទៅប្រទេសកូរ៉េវិញនៅថ្ងៃស្អែក យ៉ាងម៉េចដែរ?បងទៅដែរទេ?”
    សុងហ៊ុននិយាយទៅកាន់ជេយ៍បន្ទាប់ពីស៊ុននូបាននិយាយហើយ ដោយសារតែគេមិនចឹងរង់ចាំយូរពេកទេព្រោះកៀកថ្ងៃរៀបការរបស់គេ  ។
    “ក៏ល្អដែរ ពួកយើងនឹងចេញដំណើរទាំងអស់គ្នានៅថ្ងៃស្អែកនេះ?”
    “បាទ”
   បន្ទាប់ពីញ៉ាំអាហាររួចហើយពួកគេក៏នាំគ្នាឡើងទៅខាងលើរៀបចំឥវ៉ាន់និងចូលសម្រាកត្រៀមកម្លាំងសម្រាប់ចេញដំណើរនៅថ្ងៃស្អែក។
    ~~~~~
   បើមានការខុសអក្សរអីកុំប្រកាន់អេដមីនណា៎ព្រោះអេដមីនរវល់ច្រើនកែ២,៣ដងហើយជួនកាលនៅតែខ្វះចន្លោះដដែលហ្នឹងណា៎សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់🥰🙏។

You're my world season IIWhere stories live. Discover now