Fourth Pov:
ការអោបដ៏កក់ក្តៅរបស់គាត់ធ្វើឲ្យបេះដូងរបស់ខ្ញុំរីកភ្លាមៗព្រោះរង្វង់ដៃរបស់បុរសម្នាក់នេះពិតជាមានឥទ្ធិពលណាស់ចំពោះខ្ញុំ។កាលពីមុនគាត់ជាមនុស្សដល់ល្អបំផុតមានបេះដូងបរិសុទ្ធសម្តីផ្អែមល្ហែមគាត់ជាមនុស្សដែលបំពេញនូវតម្រូវការរបស់ខ្ញុំនៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានអ្វីឡើយតែខ្ញុំមានគាត់ គាត់គឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ តែវាលែងដូចមុនហើយបុរសម្នាក់នេះមិនមែនជាកម្មសិទ្ធរបស់ខ្ញុំទៀតទេព្រោះកំហុសពីអតីតកាលរបស់ខ្ញុំបានធ្វើឲ្យគាត់យល់ច្រលំ។គាត់ធ្វើឲ្យខ្ញុំចាប់ផ្តើមគិតថាកំហុសទាំងអស់មកពីខ្ញុំគាត់ធ្វើឲ្យខ្ញុំស្អប់ខ្លួនឯងដែលមិនអាចឃាត់គាត់ឲ្យនៅជាមួយបាននៅពេលខ្ញុំកំពុងស្រឡាញ់គាត់យ៉ាងខ្លាំង។⟨End of Fourth pov⟩
ការអោបដល់កក់ក្តៅបានបញ្ចប់នៅពេលGeminiបានរុញFourthចេញពីខ្លួនរបស់គេធ្វើឲ្យFourthសឹងតែដួលទៅនិងដីភ្លាមៗ
«យើងអាចប្រាកដចិត្តយ៉ាងមិច? ថាឯងនិយាយជាការពិត!» Fourth ស្រឡាំងកាំងបន្ទាប់ពីឮសម្តីដែលគាត់បាននិយាយមកកាន់ខ្លួន សំណួរនេះដូចជាកាំបិតមកចាក់ទម្លុះបេះដូងរបស់Fotជាជម្រៀកៗ។
«មិនអីទេបើបងមិនជឿ!! តែពាក្យខ្ញុំនិយាយទាំងប៉ុន្មានមិនថាពេលនេះរឺពេលមុនសុទ្ធតែជាការពិត» Fourthនិយាយតបទាំងញញឹមនិង ខំប្រឹងទប់ទឹកភ្នែកមិនឲ្យហូរ គេមិនចង់យំម្តងទៀតឡើយ។
«កុំមកប្រឌិតរឿងឲ្យយើងជឿឯងអី! វាគ្មានប្រយោជន៍ទេ មនុស្សដូចជាយើងមិនងាយជឿអ្នកធ្លាប់ក្បត់យើងឡើយ ទង្វើនិងសម្តីរបស់ឯងគ្មានមួយណាគួរឲ្យជឿឡើយ»ជាការពិតណាស់Gemមិនងាយជឿអ្នកដែលធ្លាប់ក្បត់គាត់ឡើយ។
«បាទ» Fourth តបតែមួយម៉ាត់យ៉ាងខ្លី ហើយដើរចេញពីGemទៅបាត់ Gemមិនបានខ្វល់ពីFourthក៏ចាកចេញពីទីនោះដែរដោយមិនងាកក្រោយមើលFourthអ្វីបន្តិច ។
«ហ៉ឹកៗ~~~សុំទោស អូនសុំទោសបងពិតមែន!» Fourthយំឮៗនិងនិយាយសុំទោសយ៉ាងញ័រមាត់តតាត់ ចំណែកឯដៃវិញគោះទ្រូងដែលឈឺចាប់សឹងតែធ្លាយនុះខ្លាំងៗ ពេលនេះគេគិតថាកំហុសគ្រប់យ៉ាងមកពីគេតែម្នាក់គត់ទាំងដែលមិនមែនជាកំហុសរបស់គេសោះ។បើយប់នោះគេមិនជូនម្នាក់នោះប្រសិនទៅបន្ទប់របស់គេទេ ក៏មិនមានរឿងបែបនេះឡើយ ។
Fourth ដើរទម្រាំតែដើរដៅផ្ទះយំឡើងដង្ហក់ទន់ដៃទន់ជើងអស់ហើយ ការឈឺចាប់នេះគ្មានពាក្យអ្វីមកនិយាយបានឡើយវាណែនស្ទះពេញទ្រូង។
ចំណែកGeminiវិញបើកឡានទាំងមុខមាំមិនប្រែខួរក្បាលគេ ពេលនេះនៅតែមិនជឿជាក់ទៅលើFot គេក៏មិនយល់ដែរមុនដំបូងមានអារម្មណ៍ថាអាណិតចង់ផ្តល់ភាពកក់ក្តៅដល់គេ តែខួរក្បាលរលឹកទៅដល់ពេលដែល Fourth ក្បត់ខ្លួន កម្រោលក៏ចូលខ្លួនភ្លាមៗធ្វើឲ្យគេជ្រល់ដៃច្រានFotចេញពីខ្លួន ។
________________
ព្រឹកព្រលឹមដ៏ស្រស់ស្រាយព្រះអាទិត្យពណ៍ទឹកក្រូចបានរះឡើងយ៉ាងស្រឡះ តែមនុស្សម្នាក់ដែលនៅក្នុងបន្ទប់ងងឹតមួយមិនបានស្រឡះឡើយក្នុងចិត្តគេធ្ងន់កណ្ឌុក ក្បាលឈឺសឹងតែផ្ទុះ ក្នុងជីវិតក្មេងម្នាក់នេះពោរពេញទៅដោយបញ្ហា តែទោះជាយ៉ាងក៏គេគេត្រូវក្រោកដើម្បីរៀបចំខ្លួនទៅសាលាដែរមិនអាចខាកខានទៀតបានទេ។
Fourth មកសាលាតាមធម្មតាទាំងព្រលឹមស្រាងៗតែភ្នែកគេក្រហមហើម ក្នុងខ្លួនគ្មានកម្លាំងសូម្បីបន្តិច ។
Fourth ដើរមកដល់ថ្នាក់ក៏ទៅអង្គុយកន្លែងខ្លួនដូចដើមអោនក្បាលក្រាបនិងតុ តែថ្ងៃប្លែកមានមនុស្សម្នាក់មកប៉ះស្មាខ្លួននិងសុំគេអង្គុយជាមួយ គឺជាក្មេងប្រុសទើបតែផ្លាស់មកថ្មី
«សុំអង្គុយកន្លែងនេះដែរណា» ក្មេងប្រុសម្នាក់នេះឈ្មោះ Somchai
Somchai និយាយទៅកាន់Fotដោយញញឹមពព្រាយFourth មិនបានថាថ្វីគេក៏ងក់ក្បាលញញឹមតបវិញនិងខិតដើម្បីឲ្យគេចូលអង្គុយ
«ឯងឈ្មោះអី?» Somchaiប្រើសម្លេងស្រទន់សួរទៅFourth
«ខ្ញុំឈ្មោះFourthចុះឯងវិញ?»Fourth
«ខ្ញុំឈ្មោះSomchai» Somchai
«អរ~~»Fourthបានងក់ក្បាលតិចៗFourth ក៏ក្រាបទៅនិងតុវិញ Somchaiឃើញបែបនេះក៏មិនហ៊ានសួរនាំច្រើនព្រោះទើបតែស្គាល់គ្នា
មួយសន្ទុះធំគ្រូក៏បានចូលមកដល់ SomchaiឃើញFourthក្រាបនៅនិងតុដដែលបែបនេះគេក៏កេះនិងហៅតិចៗ
«Fourth Fourth~~ គ្រូមកហើយ»Somchaiហៅផងកេះផងតែfotមិនកម្រើកគេក៏ដឹងថាfotបានសន្លប់ស្ងាត់មាត់ឈឹងបាត់ទៅហើយ។
«អ្នកគ្រូមានមនុស្សសន្លប់ហើយ»
To Be Continued ✨🎀
Help Vote please love 💕
YOU ARE READING
EXBOYFRIEND|អតីតមិត្តប្រុស
القصة القصيرةFourth pov: វាជាការភ័ន្តច្រឡំកាលពីអតីតកាល តែរឿងនេះបណ្តាលឲ្យមានភាពមិនប្រក្រតីជាច្រើនឡូកឡំគ្នាមិនចេះចប់ កាន់តែយ៉ាប់នោះខ្ញុំត្រូវរៀបការជាមួយអតីតមិត្តប្រុសរបស់ខ្ញុំដែលគេគិតថាខ្ញុំក្បត់គេ:) Gemini pov: ឯងធ្វើឲ្យយើងឈឺចាប់ម្តងហើយកុំគិតអីថាម្តងនេះឯងនិងរស់ស្...