Part 1:ខ្ញុំមករកបងប្រុស

369 30 2
                                    

រីករាយក្នុងការអាន
+លី ហុីសឹង អាយុ 21ឆ្នាំ ជាកូនរបស់លោកស្រី ហាណានឹងលោកលីប៉ុន្តែលោកលីបានស្លាប់បាត់ទៅហើយនាយមានកម្ពស់ខ្ពស់ស្រឡះសម្បុរស ទម្រង់មុខសង្ហារ អាចឆក់យកបេះដូងនារីៗបាន(រួមទាំងអ្នកសរសេរផងដែរ😩)សព្វថ្ងៃនាយជានាយកក្រុមហ៊ុនដែលឡើងកាន់ដំណែងជំនួសឪពុក

+ យ៉ាងជុងវ៉ុន អាយុ18ជាកូនរបស់លោកយ៉ាង គេមានរូបសម្រស់ស្រស់ស្អាត រាងតូចល្អិតមុខស្អាតសម្បុរសដូចទឹកដោះគោដៃជើងស្រឡូនៗ រាងតូចសព្វថ្ងៃគេមិនបានទៅរៀននោះទេព្រោះកាលពីប៉ុន្មានឆ្នាំមុនគេមានជំងឺទើបលោកយ៉ាងមិនឲ្យទៅរៀន(ចាស៎គេកូនអ្នកមានអត់បានរៀនសូត្រក៏មានឪពុកចិញ្ចឹមបីបាច់បានយ៉ាងល្អ បញ្ជាក់តិចជុងវ៉ុនមានអត្តចរិកដូចកូនក្មេងបន្តិច)ចំណែកម៉ាក់របស់គេបានស្លាប់បាត់តាំងពីគេនៅអាយុ16មកម្ល៉េះព្រោះតែគ្រោះថ្នាក់ចរាចរណ៍

"ជុងវ៉ុនហា៎កូនឡើងទៅដាស់បងប្រុសកូនបន្តិចមក"លោកយ៉ាង

"បាទប៉ា"ថាហើយរាងតូចក៏ឡើងទៅខាងលើ

ក្នុងបន្ទប់

"បងប្រុស ប្រុសឆាប់ងើបឡើង"គេនិយាយទាំងអង្រួនកាយអ្នកជាបងឲ្យងើប

"ហឹម ជុងវ៉ុនកុំរំខានបង បងសុំគេងតែបន្តិចទៀតទេ"

"មិនបានទេលោកប៉ាឲ្យមកដាស់បងទៅញុាំអាហារពេលព្រឹក ឆាប់ងើបមក"រាងល្អិតនៅតែអង្រួនកាយនោះដដែល

"Ok okបងងើបអីឡូវហើយឯងទៅមុនសិនទៅបន្តិចទៀតបងចុះទៅហើយ"

"បាទចឹងអូនទៅមុនសិនហើយណា ជុប"មុននឹងចេញទៅជុងវ៉ុនក៏ថើបថ្ពាល់អ្នកជាបងរួចក៏រត់ទៅបាត់

"ហឺយ យ៉ាប់មែនអាល្អិតនេះ"បន្ទាប់ពីត្រូវគេរំខានហើយនាយក៏ងើបរួចចូលទៅបន្ទប់ទឹកងូតទឹកហើយក៏ចុះមកខាងក្រោម

____

នៅខាងក្រោមកន្លែងតុអាហារ

"យ៉ាងមិចហើយកូនបងប្រុសងើបមកឬនៅ"លោកស្រីលី

"បងប្រុសគាត់..."រាងតូចរកនិយាយបន្តហើយតែក៏មានសម្លេងមួយមកនិយាយកាត់

"ខ្ញុំងើបហើយម៉ាក់"

"អ្ហា៎ ហុឺសឹងចុះមកញុាំអាហារមកកូន"លោកយ៉ាង

វាយោលាក់ស្នេហ៍💔(Finished)Where stories live. Discover now