រីករាយក្នុងការអាន+ក្នុងក្លឹប
"ជុងវ៉ុនឯងចង់ផឹកអីទេ"នៅពេលដែលដើរមកដល់តុភ្លាមដុងយ៉ូចាប់ផ្ដើមសួរទៅរាងតូចភ្លាម
"សុំទឹកក្រូចមួយកែវបានហើយ"ជុងវ៉ុនក៏ប្រាប់ទៅគេវិញ នាយដុងយ៉ូដើរចេញទៅបាត់ទុកឲ្យជុងវ៉ុននៅអង្គុយម្នាក់ឯងរាងតូចក្រលែកភ្នែកមើលគេឯងទីនេះវាសម្បូរទៅដោយអ្នកផឹកសុីច្រើនណាស់វាធ្វើឲ្យគេចាប់ផ្ដើមខ្លាចព្រោះក្រសែរភ្នែកដែលសម្លឹងមកគេដូចចង់សុីគេទាំងរស់អញ្ចឹង
បានមួយសន្ទុះក្រោយមកដុងយ៉ូក៏ត្រឡប់មកវិញជាមួយនឹងទឹកក្រូចមួយកែវឯនាយវិញផឹកស្រាក្រឡុក"នេះទឹកក្រូចរបស់ឯង"នាយហុចទៅឲ្យរាងតូចទាំងស្នាមញញឹមចុងមាត់
"អគុណ"នាយតូចទទួលយកពីដៃនាយហើយក៏បម្រុងនឹងលើកផឹកទៅហើយតែស្រាប់តែមានអ្នករត់តុម្នាក់បានដើរមកហើយក៏ដួលប៉ះដៃជុងវ៉ុនដែលកាន់ទឹកក្រូចបម្រុងនឹងផឹកនោះធ្វើឲ្យកំពប់ប្រលាក់អាវជុងវ៉ុនអស់
"សូម..សូមទោសអ្នកប្រុសអម្បាញ់មិញដោយសារតែខ្ញុំរអិលដួលទើបធ្វើឲ្យប៉ះអ្នកប្រុស"បុគ្គលិកម្នាក់នោះបានពោលពា្យសុំទោសទៅកាន់ជុងវ៉ុន
"ចុះឯងដើរមិនមើលផ្លូវទេហេស៎"ដុងយ៉ូស្ដីឲ្យបុគ្គលិកម្នាក់នោះព្រោះផែនការនាយជិតបានសម្រេចហើយនឹងហា៎តែបុគ្គលិកម្នាក់នេះបែរជាមកធ្វើឲ្យខូចការទៅវិញ
"សុំទោសម្ដងទៀតអ្នកប្រុស"បុគ្គលិក
"មិនអីទេលោកទៅវិញចុះ"ជុងវ៉ុនតបទៅវិញរួចក៏យកក្រណាត់មកជូនអាវដែលប្រលាក់ទឹកក្រូចអម្បាញ់មិញ
ក្រោយពេលដែលសុំទោសរួចហើយបុគ្គលិកក្នុងក្លឹបនោះក៏ចេញដើរសម្ដៅទៅរកតុរបស់នរណាម្នាក់
"នេះលុយរបស់ឯង"ហុីសឹងបានហុចលុយមួយដុំឲ្យទៅគេ
"បាទអគុណអ្នកប្រុស"គេទទួលលុយនោះហើយក៏ដើរចាកចេញទៅបាត់ មូលហេតុដែលបុគ្គលិកម្នាក់នោះដួលប៉ះជុងវ៉ុននឹងក៏ដោយសារតែហុីសឹងបញ្ជានេះឯងគេបានឃើញដុងយ៉ូដាក់អ្វីម្យ៉ាងវាដូចជាថ្នាំចូលទៅក្នុងទឹកក្រូចគេក៏ដឹងថាដុងយ៉ូមានបំណងមិនល្អលើជុងវ៉ុនគេក៏បានពឹងបុគ្គលិកនោះឲ្យជួយហើយក៏ឲ្យលុយតាមដែលឃើញនឹងឯង(យល់អត់អ្នកតែបើអត់យល់ក៏ឆ្ងល់បន្តហូវ)
YOU ARE READING
វាយោលាក់ស្នេហ៍💔(Finished)
Romance"កុំព្យាយាមស្រលាញ់យើងអី ព្រោះបើឯងកាន់តែស្រលាញ់ យើងកាន់តែធ្វើឲ្យឯងឈឺចាប់"Heeseung " ហឹក ខ្ញុំព្យាយាមបំផុតហើយ ព្យាយាមហាមខ្លួនឯងហើយតែវាមិនអាច តើអាចទេបងអាចផ្ដល់ក្ដីស្រលាញ់ឲ្យខ្ញុំខ្លះបានទេតែបន្តិចក៏ខ្ញុំអស់ចិត្ត" jungwon ________________ ហុីសឹងខ្ញុំហត់ហ...