ភាគទី4
///ហាងកាហ្វេមួយកន្លែង///
រាងក្រាស់បានណាត់ឈិញសុីនៅខាងហាងការហ្វេមួយដោយមិនឆ្ងាយពីមន្ទីរពេទ្យអំបាញ់មិញប៉ុន្មានឡើយ
<<យ៉ុនហ្គី>>ឈិញសុី
<<មានការអីក៏ឆាប់និយាយមក>>យ៉ុនហ្គី
<<អា៎..បងយ៉ុន អូននឹកបងនឹងណា៎ ហើយក៏ចង់ប្រាប់ថាកូនរបស់យើងសុខភាពល្អណាស់>>ឈុញសុីព្យាយាមកុហករាងក្រាស់ដដែល
<<កូនហេស៎...ហឹស៎ បានហើយឈិញសុី នាងចង់កុហកយើងដល់ពេលណាទៀត នាងគ្មានកូនទេ >>យ៉ុនហ្គីនិយាយទាំងខឹងយ៉ាងខ្លាំងចំពោះនាង នេះកុហកនាយមិនអស់ចិត្តទេហេស៎ បានជាមកកុហកបន្តដូច្នេះ
<<បង...បងនិយាយអីហ្នឹង អូន....អូនមិនយល់ទេ>>ឈិញសុី
<<ឈប់ធ្វើជាមិនដឹងអីទៅឈិញសុី នាងចង់បង្វិលក្បាលយើងដល់ពេលណាទៀត កុំថាយើងមិនដឹងនោះ នាងគ្មានកូនហើយក៏មិនអាចមានកូនបានដែរ ព្រោះនាងជាស្រីដែលអា (ស្រ្តីអា ជាស្ត្រីមិនអាចមានកូនបានទេ) >>យ៉ុនហ្គី
<<អ្ហឹកៗ...យ៉ុន អូនមិនចង់ធ្វើបែបហ្នឹងទេ តែមកពីអូនស្រលាញ់បង អូនស្រឡាញ់បងណាយ៉ុន>>ឈិញសុី
<<បានហើយ បញ្ចប់ត្រឹមនេះទៅ ហើយនាងត្រូវចាកចេញពីជីវិតយើង ចេញទៅ>>យ៉ុនហ្គី
<<អត់ទេ...អ្ហឹកៗ...អូនមិនព្រមឡើយ ពេលបែកពីអូនហើយ បងចង់ទៅរកវាមែនទេ បងចង់ទៅរកអាមីនមែនទេ??? អូនមិនព្រមទេ >>ឈិញសុី
<<នាងគ្មានសិទ្ធិហៅប្រពន្ធយើងបែបនេះទេ>> យ៉ុនហ្គី
<<ហឹស៎...ហាស៎ៗ....គួរអោយអស់សំណើចណាស់ ប្រពន្ធហេស៎ តែវាក៏ងាប់បាត់ហើយមិនចឹងហី ឮថាពោពោះម្នាក់ឯង ថែមទាំងកើតជំងឺទៀត ហាស៎ៗ..គួរឱ្យអាណិតមែនទេន >>ឈិញសុី
<<នាង....នាងឆាប់ចេញពីយើងទៅ មិននឹងយើងសម្លាប់នាងចោល>> គ្រាន់តែនិយាយភ្លាមនាយក្រាស់ក៏ដើរចេញទៅរកឡានភ្លាម
រាងក្រាស់បាននៅក្នុងឡាន ហើយសម្រួលអារម្មណ៍អោយស្ងប់គិតពីសម្តីរបស់ឈិញសុី បន្ទាប់មកក៏គិតពីសម្តីតុងហួរ ម៉ែដោះ ជាពិសេសរាងតូច ធ្វើឲ្យនាយហូរទឹកភ្នែកមិនដឹងខ្លួន នេះនាយបានធ្វើអីនឹង ហេតុអ្វីមិនជឿជាក់លើប្រពន្ធខ្លួនឯង ហេតុអ្វីគ្មានភាពស្មោះត្រង់ចំពោះប្រពន្ធខ្លួន មាត់អួតក្តែងៗថា ស្អប់មនុស្សផិតក្បត់ ប៉ុន្តែក្រឡេកមកមើលទង្វើរបស់ខ្លួនវិញ វាមិនខុសពីអ្វីដែលនាយស្អប់ឡើយ កំពុងតែអង្គុយសញ្ជឹងគិតស្រាប់តែមានគេខលមក ហើយម្នាក់នោះគឺតុងហួរ
YOU ARE READING
រឿង វិប្បដិសារី (END)
Historia Cortaជីមីន: បងស្អប់មនុស្សផិតក្បត់ ប៉ុន្តែទង្វើរបស់បងវាមិនសមនឹងសម្តីរបស់បងឡើយ🥀