ភាគទី : 01 » [ ណែនាំខ្លួនបន្តិច ]
Yoonmin Novel
____________
#ស្នងការប៉ូលីសសេអ៊ូល
កងកម្លាំងតាមជំនាញកំពុងមានការប្រជុំមួយតាមផ្នែករៀងៗខ្លួនទាក់ទងនឹងការងារដែលទើបនឹងបញ្ជូនឲ្យមកដោះស្រាយ
+Office
«ចូលមក» លោកស្នងការ
«លោកនាយ» សម្លេងពោរពេញដោយកម្លាំងនិងភាពអង់អាចនេះជារបស់លោកប៉ូលីស ផាក ជីមីន ដែលជានាយផ្នែកស៊ើបការសំងាត់ ដែលនាយតូចស្ដើងទើបបញ្ជូនមកពីក្រុងប៊ូសាន ក្រោយឡើងតំណែងថ្មីៗ
«យើងមានការងារឲ្យលោកធ្វើមួយសំណុំរឿង ប៉ុន្តែវាទាក់ទងនឹងកិច្ចការធំដែលធានាបានថាមិនអាចបែកការណ៍ជាដាច់ខាត» លោកស្នងការ
«បាទលោក តើជារឿងអ្វីដែរ?» ជីមីនចងចិញ្ចើមបន្តិច ដោយនាយតូចមានជំនាញលើការស៊ើបអង្កេត ប៉ុន្តែក្រែងថារឿងនេះវាធំខ្លាំងពេក
«ត្រកូលម៉ាហ្វៀនាគខ្មៅ ជាត្រកូលដែល មានឈ្មោះល្បី ហើយក៏ជាត្រកូលដែលមានទ្រព្យសម្បត្តិខ្មៅច្រើនដែរ មួយរយៈមុនទើបតែមានការផ្ទេរតំណែងថ្មី ក្នុងនោះយើងទទួលបានដំណឹងថាអ្នកកាន់តំណែងមានឈ្មោះថា យ៉ុនហ្គី ចនត្រាយ៍ គេជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ដៃគូជំនួញលោកយូយីង អញ្ចឹងហើយទើបយើងចង់ឲ្យលោកទៅស៊ើបពីរឿងនេះ» លោកស្នងការ
«តើខ្ញុំអាចចូលក្បែរគេបានដោយរបៀបណាទៅលោកនាយ?» ជីមីនមានការបារម្ភ មួយចំនួនដោយសារតែមិនបានស្គាល់នាយ ម៉ាហ្វៀនាគខ្មៅនោះពីមុនមកឡើយ សំខាន់ការឡើងតំណាងរបស់នាយពាក់ព័ន្ធនឹងអាយុជីវិតមនុស្សទៀតផង
«យើងសង្ស័យថាគេសម្លាប់មនុស្សដែលដឹងពីអាថ៌កំបាំងរបស់គេ នេះជាឯកសារខ្លះ ទាក់ទងនឹង យ៉ុនហ្គី ចនត្រាយ៍ លោកអាចយកទៅមើលសិនបាន»
«បាទ តែឈប់សិន ចុះលោកប្រុងឲ្យខ្ញុំបន្លំខ្លួនបែបណាដើម្បីចូលក្បែរគេដែរទៅ?» ជីមីនមើលរូបថតរបស់គេហើយក៏មានអារម្មណ៍ថាមិនសូវស្រួលសោះ មុខកាចៗ