🥀 កំណាន់ចិត្តម៉ាហ្វៀ 🥀

297 39 4
                                    

ភាគទី : 08 » [ បំផ្លាញមុខរបស់នាង! ]
Yoonmin Novel
___________
ថេយ៉ុងអង្គុយនៅតុអាហារជាមួយប៉ានៅពេលព្រឹកមុនទៅសាលា លោកគីមបានលឺមកថាជីមីនបានឡើងតំណែងនិងមកនៅសេអ៊ូលនេះប៉ុន្មានខែហើយ ប៉ុន្តែមិនដែលឃើញគេមកលេងផ្ទះនេះសោះ
«ឯងមានដំណឹងបងជីដូនមួយឯងខ្លះទេ? ថ្ងៃមុនថាទៅលេងបន្ទប់ជួលគេនោះយ៉ាងមិចហើយ?» លោកគីមលើកពែងកាហ្វេ ក្រេបបន្តិច
«គាត់រវល់ការងារណាស់ប៉ា ដោយសារពេលខ្លះគាត់យាមយប់ ឬក៏ចុះបេសកម្ម ខ្ញុំទៅរកគាត់ប៉ុន្មានដងហើយមិនដែលជួបសោះ» ថេយ៉ុងចងចិញ្ចើមបន្តិចឲ្យតែរំលឹក ដល់ការណាត់ជួបបងប្រុស រាល់លើកទៅរកដល់បន្ទប់គឺតែងតែចាក់សោរជាប់
«គេមកនៅម្នាក់ឯងបែបនេះប្រហែលជាពិបាកហើយ ហៅគេមកនៅផ្ទះយើងមក» លោកនៅតែចង់ឲ្យក្មួយមកនៅជាមួយ ជាប្រុសមិនមានអ្នកមើលថែបាយទឹក រឿងសម្លៀកបំពាក់ ផ្ទះសំបែងក៏មិនមានត្រឹមត្រូវទៀត
«បងមីនថាមិនចង់រំខានអ្នកផ្ទះយើងទេ គាត់ ចូលចិត្តឯករាជ្យ ហើយចេញចូលពេលយប់ព្រលប់បានងាយស្រួល» ថេយ៉ុង
«ចាំប៉ាហៅគេមកនិយាយរឿងខ្លះៗ»
«រឿងអី?»
«មីងរបស់គេមានរបស់ទុកឲ្យគេយូរហើយ វាជាចំណងដៃ តែមិនដែលបានឲ្យ» កាល ប្រពន្ធគាត់នៅរស់បានផ្ញើរបស់ទុកឲ្យក្មួយ ប៉ុន្តែដោយសារទំនាក់ទំនងគ្រួសារមិនសូវ បានជួបគ្នាដូចមុន ទើបចេះតែភ្លេច
«អ្នកម៉ាក់ឲ្យរបស់អ្វីជាចំណងដៃបងមីន?»
«គឺខ្សែ.ក» លោកគីមស្រម៉ៃដល់កាលប្រពន្ធគាត់នៅរស់បានផ្ដាំឲ្យប្រគល់ខ្សែ.ក ឲ្យទៅជីមីនវិញ ការពិតវាជារបស់ម៉ាក់ជីមីន នោះទេ តែអ្នកស្រីបានយកវាមកដោយសារតែចិត្តស្រលាញ់ខ្លាំងពេក ក្រោយយកមកទុកធ្វើជាកម្មសិទ្ធខ្លួនឯងហើយចេះតែនៅមិនសុខរហូតដល់ឈឺ
«ចាំខ្ញុំទៅលេងគាត់លើកក្រោយនឹងបបួល គាត់មកផ្ទះយើង» ថេយ៉ុង
________
#បន្ទប់ជួលរបស់ជីមីន
តុក...តុក...!!
«អ្នកណា?» ជីមីនសួរបន្តិចមុននឹងអើតមើលតាមប្រឡោះឃើញមុខប្អូនឈរ សើចស្ញេញមុខទ្វារ មកមិនឲ្យដំណឹងសោះ
«ចាក់អេ..! Surprise» ថេយ៉ុងចំពោះ
ជីមីនគឺជាក្មេងតូចម្នាក់តែប៉ុណ្ណោះ នៅជាមួយបងប្រុសមានភាពស្និទ្ធស្នាល
«មកមិនប្រាប់បង បងមិនបានរៀបចំអ្វីច្រើនទេ បន្ទប់រញ៉េរញ៉ៃណាស់» ជីមីនអេះក្បាលដើរចូលមកក្នុងវិញយ៉ាងលឿន ត្រូវហើយមិនបានរៀបចំពិតមែន សក់ពាក់ក្លែងក្លាយ និងសំលៀកបំពាក់មនុស្សស្រីត្រូវ ទាត់ចូលក្រោមគ្រែទាំងអស់
«ខ្ញុំយល់ មនុស្សប្រុសរវល់ការងារដាច់យប់ដូចបង មកដល់បន្ទប់ក៏អស់កម្លាំងបាត់ទៅហើយ ឆាប់រកស្រីម្នាក់មកជំនួសដៃជើងទៅបង» ថេយ៉ុងផ្ដល់យោបល់ឲ្យបងរកសង្សារម្នាក់មកជួយរៀបចំផ្ទះឲ្យគេ តែវានៅឆ្ងាយពេកហើយ នាយតូចមិនដែលសូម្បីតែគិតរឿងនេះម្ដងណាទេ
«បងមិនខ្វល់ទេ» ជីមីនរាងអស់សំណើច បន្តិច រាល់ថ្ងៃតែងខ្លួនស្រីឡើងបែកគំនិត ច្រលំថាខ្លួនឯងស្រីពិតហើយ ឲ្យមករកសង្សារស្រីទៀតដូចស្រម៉ៃមិនចេញមែន
«និយាយអញ្ចឹងលោកប៉ាចង់ឲ្យបងទៅលេងគាត់ម្ដង គាត់មានរបស់ឲ្យបង» ថេយ៍ដើរទៅផ្ទះបាយចាក់អាហារដែលខ្លួនទិញមកដាក់ចានឲ្យបងប្រុស
«បងរកពេលទំនេរសិន» ជីមីនប្រាស់ខ្លួន ដេកម្ដងទៀត យប់មិញមិនបានដេកដល់ម៉ោង 5ទៀបភ្លឺ ហើយម៉ោង 8ព្រឹក ថេយ៉ុង មករកទៀត
«បងឃ្លាតឆ្ងាយគ្រួសារខ្ញុំពេក ខ្ញុំភ័យណា» រាងតូចងាកទៅម្ខាងក៏ឃើញកាបូបគ្រឿង Make up នៅកៀនទូខោអាវ ក៏ស្រាប់តែមានការសង្ស័យ មាត់ថាមិនចង់បានមនុស្សស្រីមកនៅក្បែរតែមានរបស់របរមនុស្សស្រីនៅក្នុងបន្ទប់
«បងមិនបានផ្ដាច់ទំនាក់ទំនងជាមួយឯង ឯណា ហៃយ៉ា..ប្អូនប្រុសបងស្រលាញ់ឯង ដូចប្អូនបង្កើតបងអញ្ចឹង» ជីមីនទាញដៃប្អូនមកជិតហើយអោបស្មាគេពីចំហៀងយ៉ាង ស្និទ្ធស្នាល
«អរ និយាយអញ្ចឹងខ្ញុំមានរឿងហួសចិត្តមួយចង់ប្រាប់បង តើបងជឿលើរឿងមនុស្សមិនជាប់សាច់ឈាមតែអាចមានមុខ មាត់ដូចគ្នាដែរទេ?» ថេយ៉ុងឃើញរបស់ របរមនុស្សស្រីហើយនឹកដល់មីននីភ្លាម ទើបនឹកឃើញសួររឿងចៃដន្យមួយនេះ
«គឺ...ជឿ! លើលោកនេះមានរឿងចម្លែកច្រើនណាស់» ជីមីនរាងដឹងខ្លួនបន្តិចក៏ឆាប់ចាក់បណ្ដោយប្អូនរឿងមុខដូចគ្នានេះតែម្ដង លើកមុនកុហកថាខ្លួនស្រីរបាំរាំរែកឲ្យប្អូន មើលហើយឥលូវមកសម្ដែងមុខ2 ធ្វើជាប៉ូលីសរឹងមាំស្វាហាប់ អូយ...ជីវិតនេះពោរពេញដោយការសម្ដែងយ៉ាងមិចមិនដឹងទេ
«ត្រូវហើយ បងស្រីមីននីមានមុខដូចបង ណាស់ តែគាត់ទន់ភ្លន់ជាអ្នករាំរបាំ ខ្ញុំស្ទើរតែលង់នឹងគាត់ម្ដងៗដែរ ប៉ុន្តែ...ក្រាស់ខ្ញុំវិញលង់នឹងគាត់បាត់ទៅហើយ» ថេយ៉ុង ហ៊ាននិយាយពេញមាត់ហើយថាមានក្រាស់ ដឹងហើយមែនទេថាជាអ្នកណា??
«មានស្រីមុខដូចបង? 😃 ហើយចុះក្រាស់ឯងជាអ្នកណា?» នាយតូចសួរបន្លប់រឿងឲ្យប្អូនភ្លេចពីស្រីម្នាក់ឈ្មោះមីននីនោះ
«គឺមិត្តនៅសាលា គេសង្ហាហើយក៏ជាសុភាពបុរស ហ្ហើយ...តែគេមើលទៅដូចជាស្រលាញ់មនុស្សស្រីទេ» និយាយដល់ត្រង់នេះជីមីនដឹងបាត់ទៅហើយ ក៏ឃើញ កាលនៅក្លឹបយកចិត្តជុងហ្គុកប៉ុណ្ណាដែរ ក្មេងនេះមិនគួរណាទៅលង់នឹងមនុស្សក្នុង ត្រកូលចនត្រាយ៍ទេ ជាពិសេសជុងហ្គុកជាកូនប្រុសអ្នកស្រីចនទៀត ស្រួលមិនស្រួល ថេយ៍ត្រូវអ្នកស្រីហ្នឹងធ្វើបាបមិនខាន
«មើលៗផង បងមិនចង់ឲ្យឯងលំបាកទៅថ្ងៃក្រោយទេ» ជីមីនចងចិញ្ចើមបន្តិច
«បងស្គាល់ក្រាស់ខ្ញុំ?» ថេយ៉ុង
«អត់ទេ គ្រាន់តែប្រាប់ឯងឲ្យប្រយ័ត្នខ្លួន តែប៉ុណ្ណោះ» តាមពិតជុងហ្គុកគឺល្អណាស់ តែគេកើតក្នុងត្រកូលឃោឃៅ ដូច្នេះទើប ជីមីនមិនចង់ឲ្យថេយ៍ទាក់ទងជុងហ្គុក
«ហ្ហឹមម ខ្វល់តែខ្លួនឯងទៅ គិតការងាររហូត ដល់ចាស់ហើយមើលទៅ» ថេយ៉ុងចាប់ទាញថ្ពាល់បងប្រុសដូចទាញស្ករកៅស៊ូ គ្រឺតខ្នាញ់ពេក បារម្ភតែពីប្អូនចុះខ្លួនឯង?
«បងនៅលីវដល់ចាស់ក៏បានឲ្យតែមានលុយចាយ ហ្ហឹសៗ...» 😆 ប្រឹងធ្វើការរាល់ថ្ងៃសន្សំលុយទុកពេលចាស់ទៅមានលុយ មិនបាច់លំបាក រាងតូចមិនដែលគិតចង់បង្កើតគ្រួសារឬមានកូនអ្វីនោះទេ
«មើលបងចុះ ទំនេរពេលណាខ្ញុំណែនាំមិត្តស្រីៗ Cute cute នៅសាលាឲ្យបងស្គាល់ណា ធានាថាឃើញហើយបងលង់ពួកនាងមិនខាន» ហ្ហឹមមម...នែនាំមិត្តប្រុសៗអីមកបានស៊ីខ្សែ 🤭
«ហ្ហើយ...» ជីមីនក្រវីក្បាលខ្ជឹលប្រកែក និយាយក៏មិនរួច មិនដឹងថាគួរពន្យល់ពីត្រង់ណាទៅមុន ខ្លួនត្រូវតែងស្រីរាល់ថ្ងៃ ហើយនៅក្បែរអោបរឹតប្រុសសង្ហារាល់យប់ តើជាអារម្មណ៍អ្វីឲ្យប្រាកដ??
________
#ម៉ោង 12យប់
«នាងចេញទៅ!!» សម្លេងធ្ងន់មួយនេះ បន្លឺឡើងដោយការធុញទ្រាន់ខ្លាំង មនុស្សគេមិនសូវចេះទ្រ ឬ ទប់កំហឹងប៉ុន្មានទេ
ស្រីស្រស់មីននីស្លៀករ៉ូបខ្លីវៀលខ្នង បែរជាដើរម្នាក់ឯងកណ្ដាលយប់ទៅវិញ នោះក៏ដោយសារទាស់សម្ដីជាមួយនាយសង្ហា យ៉ុនហ្គី ដែលមិនចូលចិត្តឲ្យនាងនិយាយលេងជាមួយប្រុសផ្សេង កាលពីមុនចង់នាងធ្វើមិចក៏គេមិនខ្វល់ដែរ ប៉ុន្តែឥលូវវិញខឹងច្រើនមិនហួងហែងដូចក្នុងរឿងទេ បែរជា ស្ដីឲ្យនាងខ្លាំងៗរហូតទ្រាំស្ដាប់មិនបានទៅវិញ
«ឆឹស! គិតថាខ្លួនឯងជាស្អី? រាល់ថ្ងៃប្រឹង តត្រុកតាមលោកព្រោះតែការងារប៉ុណ្ណោះ ខ្ញុំនិយាយហើយមនុស្សលោកនេះអាក្រក់ណាស់ មនុស្សស្រីងក់ងរចេញមកម្នាក់ឯង កណ្ដាលយប់ហើយនៅមិនមកតាមលួង ទៀត» ជីមីនដើររអ៊ូម្នាក់ឯង ជេរប្រទិចដល់ យ៉ុនហ្គីដែលមានចរឹកក្រអើតក្រទម ខុសក៏មិនទទួលថាខ្លួនឯងខុស នៅចង់ឈ្នះចាញ់ជាមួយមនុស្សស្រីទៀត
«បើខ្ញុំមានប្អូនស្រីដាច់ខាតមិនឲ្យទាក់ទងជាមួយប្រុសចរឹកយ៉ាប់ដូចជាលោកទេ» និយាយបណ្ដើររាងតូចសង្កេតដឹងថាមានស្រមោលមនុស្សដើរតាមខ្លួនពីក្រោយ ជើងដែលដើរយឺតៗចាប់ផ្ដើមដើរលឿនៗ ជាងមុន ប៉ុន្តែវាទាស់ដំណើរដោយសារ តែស្បែកជើងកែង
[ អាចជាយ៉ុនហ្គីទេ? ] ជីមីនគិតក្នុងចិត្ត តែក៏មិនបានងាកក្រោយដែរ
«ឈប់!» សម្លេងគំហកមួយទំហឹងនេះមិនមែនសម្លេងយ៉ុនហ្គីទេ ក្រោយពេលជីមីនងាកក្រោយក៏ឃើញថាជាប្រុសៗ 4-5នាក់ ពួកវាតាមឃ្លំមើលរាងតូចតាំងពីនៅក្លឹបម្លេះ
«ពួកឯងជាអ្នកណា?» ជីមីនសួរវិញទាំងភ្នែកគ្មានព្រិច ប្រាកដណាមិនមែនកូនចៅដើរតាមយ៉ុនហ្គីទេ
«មិនបាច់ចង់ដឹងទេ! ពួកឯងចាត់ការចាប់នាងម្នាក់នេះឲ្យបាន បន្ទាប់មកបំផ្លាញមុខរបស់នាង» សម្ដីនេះហាក់ដូចជាអ្នករារាំងមិនឲ្យជីមីនទាក់ទងនឹងយ៉ុនហ្គី ហើយតើអ្នកណាដែលព្យាយាមធ្វើរឿងនេះ ជាស្នាដៃ បញ្ជារមកពីខាងណា?
«មើលលើស្នាដៃពួកឯងសិនទៅ» ជីមីន ក្ដាប់ដៃណែន លាត់ជើងរ៉ូបបន្តិចដកយក អាវុធដែលខ្លួនតែងតែដាក់ការពារខ្លួនមកកាន់ពេញដោយជំនាញ
«ចូលទៅ!» អាម្នាក់ជាមេរុញកូនចៅចូល
ផឹប...!! ស្បែកជើងកែងហោះចំកណ្ដាលមុខបែកផ្សែងហុយទ្រលោម ឯដៃក៏ដាល់ចំដើមទ្រូងមួយដៃរហូតដល់ប្រុសមាឌធំផ្ងាកក្រោយ
«អ្នកណាបញ្ជារពួកឯងមក?» រាងតូចនៅតែសួរពីរឹសគល់ តើខ្លួនមានសត្រូវជាអ្នកមានអំណាចមួយណា?
«លោកយ៉ុន!» អាម្នាក់មេខ្លោងឆ្លើយឈ្មោះរបស់អ្នកបញ្ជារចំៗ មិចនឹងអាចជាយ៉ុនហ្គីទៅ គេមិនមែនឈ្លោះគ្នាតិចតួចប្រើ មនុស្សឲ្យមកសម្លាប់គ្នាចោលឯណាហ្ហី? សាហាវពេកទេដឹង? ក្រែងថាទុកនាងជាស្រីកំណាន់នោះអី
«ថាមិច?!» 😳

To be continue.....
លីលី វីស្ទែន 🌸

🥀 កំណាន់ចិត្តម៉ាហ្វៀ 🥀Where stories live. Discover now