ផ្ដេីមរឿង

359 23 4
                                    

សម្លេងកណ្ដឹងរោទ៍បន្លឺឡេីងនៅខាងមុខវីឡាតូចមួយ នាពេលព្រឹកព្រលឹម។ ម្ចាស់ផ្ទះសម្ដែងទឹកមុខងឿងឆ្ងល់បន្តិច រួចបោះជំហានទៅខាងក្រៅដេីម្បីបេីកទ្វាររបង។

ក្រាក!!

គ្រាន់ឃេីញបុរសប្លែកមុខភ្លាម ម្ចាស់ផ្ទះរហ័សបោះសំណួរលឿនដូចព្យុះ។

"លោកជាអ្នកណា? ហើយមកផ្ទះខ្ញុំក្នុងបំណងអី?"

អ្នកដែលកំពុងឈរនៅចំពោះមុខ អោនក្បាលចុះបន្តិច និងសម្ដែងការគោរព។ គេមានកម្ពស់ខ្ពស់ស្រឡះ គួបផ្សំនឹងទម្រង់មុខសង្ហាខាបព្រលឹង។ បេីគយគន់កាន់តែយូរ យេីងនឹងគិតថាបុរសម្នាក់នេះជាទេវបុត្រមិនខាន និយាយឲ្យចំគឺ perfect តែម្តង។

"ខ្ញុំឈ្មោះ Soobin! ជាមនុស្សដែលលោកម្ចាស់ Choi បញ្ជូនឲ្យមកការពារអ្នកប្រុស"

"ហាស!! ថាម៉េច?"

បន្ទាប់ពីដំឡេីងសម្លេងបែបភ្ញាក់ផ្អេីល អ្នកប្រុសតូចជ្រឹមភ្នែកបន្តិចរួចសម្លឹងមេីលរាងក្រាស់តាំងពីក្បាលដល់ចុងជេីង។ គេមានអារម្មណ៍ថាប្រុសម្នាក់នេះមិនគួរឲ្យទុកចិត្តទាល់តែសោះ។

មិនឲ្យខ្លួនឯងសង្ស័យយូរ រាងតូចរហ័សដកទូរស័ព្ទនិងខលទៅរកឪពុករបស់ខ្លួនជាបន្ទាន់។

"លោកប៉ា! តេីលោកប៉ាបញ្ជូនមនុស្សមកផ្ទះកូនដេីម្បីអី? ក្រែងកូនធ្លាប់ប្រាប់ហេីយមែនទេ ថាកូនមិនត្រូវការអង្គរក្សឬអ្នកការពារស្អីនោះទេ!"

"ប៉ាដឹង! ប៉ុន្តែមួយរយៈនេះស្ថានភាពមិនសូវល្អប៉ុន្មានទេ ទេីបប៉ាបារម្ភពីសុវត្ថិភាពរបស់កូន!"

"តែកូនមិនត្រូវការ-"

"កុំជំទាស់! បានហើយប៉ាមានការរវល់!" និយាយចប់លោក Choi ក៏ផ្ដាច់ប្រព័ន្ធទំនាក់ទំនង។

"លោកប៉ា!!" គេទេីសចិត្តជាខ្លាំង ព្រោះមិនអាចប្រកែកបាន តាមចិត្តដែលខឹងគេចង់តែគ្រវែងទូរស័ព្ទចោលឲ្យបែកខ្ចាយ

Choi Beomgyu ជាកូនប្រុសតែម្នាក់គត់របស់លោក Choi Sanji ដែលជាម៉ាហ្វៀនៅប្រទេសជប៉ុន។ គេមានម្ដាយជាជនជាតិកូរ៉េ ប៉ុន្តែគាត់ទទួលអនិច្ចកម្មនៅពេលដែលគាត់សម្រាល Beomgyu បាន3ថ្ងៃ។

Beomgyu ជាមនុស្សម្នាក់ដែលស្រឡាញ់សេរីភាព និងមិនចង់បន្តដំណែងពីឪពុករបស់ខ្លួនឡេីយព្រោះយល់ថាវាមានសម្ពាធ និងគ្រោះថ្នាក់។ គេមិនចូលចិត្តការងារសង្គមងងឹត ហើយគេប្រាថ្នាចង់រស់នៅដោយភាពស្ងប់សុខដូចមនុស្សធម្មតាម្នាក់។

Beomgyu មកប្រទេសកូរ៉េនៅពេលដែលគេមានអាយុ18ឆ្នាំ និងទិញវីឡាតូចមួយដេីម្បីរស់នៅតាមបែបសាមញ្ញដូចអ្វីដែលគេចង់បាន ហើយលោក Choi ក៏មិនបានជំទាស់អ្វីដែរព្រោះគាត់ស្រឡាញ់ និងតាមចិត្តកូនប្រុសសឹងគ្រប់រឿងទាំងអស់ លេីកលែងតែរឿងសំខាន់មួយចំនួនតូច។

"លោកត្រឡប់ទៅវិញទៅ! ខ្ញុំមិនចូលចិត្តនៅពេលដែលមានមនុស្សនៅក្បែរ និងតាមគ្រប់ជំហាន"

"ប៉ុន្តែវាជាបញ្ជារបស់លោកម្ចាស់! ខ្ញុំមានតួនាទីត្រូវមេីលថែ និងការពារអ្នកប្រុស"

"ខ្ញុំមិនមែនក្មេង! ខ្ញុំអាចមើលថែខ្លួនឯងបាន" Beomgyu ខំប្រឹងប្រកែក រួចពេីងទ្រូងបង្ហាញថាគេជាមនុស្សរឹងមាំ ព្រោះគេអាយុ21 ហើយ មិនមែនក្មេងបៀមដៃដែលមិនចេះការពារខ្លួនឯងឯណា? ណាមួយគេមិនដែលជួបរឿងអាក្រក់ឬគ្រោះថ្នាក់អ្វីផង ហេតុអីចាំបាច់ត្រូវការអង្គរក្សដែរ?

Soobin ញញឹមបន្ដិច លេចចេញស្នាមខួចនៅលេីថ្ពាល់។ គេហួសចិត្តនឹងភាពមានៈរបស់អ្នកប្រុសតូច។ បេី Beomgyu ជាប្អូនរបស់គេវិញ គេនឹងខោក5ក្រញ៉ កុំឲ្យក្បាលរឹងបែបនេះ។

"លោកម្ចាស់ធ្វើបែបហ្នឹងព្រោះតែការព្រួយបារម្ភប៉ុណ្ណោះ ទោះបីអ្នកប្រុសមិនពេញចិត្តប៉ុន្តែអ្នកប្រុសត្រូវតែទទួលយក"

"កុំមកប្រដៅ!" Beomgyu សម្លក់រាងក្រាស់ដែលហ៊ានឲ្យយោបល់។ គេដេីរចូលផ្ទះយ៉ាងលឿនស្លេវ រីឯទឹកមុខវិញគឺថាជូរដូចផឹកក្រូចឆ្មារ។

"យេីងនឹងរកវិធីដេញគេចេញឲ្យបាន!!" Beomgyu រអ៊ូក្នុងចិត្ត ហើយផែនការអាក្រក់ៗចាប់ផ្ដេីមអណ្ដែតពេញខួរក្បាល

"យេីងនឹងរកវិធីដេញគេចេញឲ្យបាន!!" Beomgyu រអ៊ូក្នុងចិត្ត ហើយផែនការអាក្រក់ៗចាប់ផ្ដេីមអណ្ដែតពេញខួរក្បាល។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ចាំមេីលថា អ្នកប្រុសតូចអាចបណ្ដេញអង្គរក្សសង្ហារបានឬអត់?! ⟵⁠(⁠๑⁠¯⁠◡⁠¯⁠๑⁠)

My Bodyguard ♥︎Where stories live. Discover now