3 ថ្នេរ

136 13 0
                                    

Beomgyu ភ្ញាក់ដឹងខ្លួន ហើយដឹងយ៉ាងច្បាស់ថាកំពុងនៅបន្ទប់គេងរបស់ខ្លួនឯងផងដែរ។ តែថា គេមកបានដោយរបៀបម៉េច? គិតចុះគិតឡើង គេស្រាប់តែនឹកឃេីញហេតុការណ៍ដែលបានកេីតឡេីង រួចចាប់ផ្ដេីមព្រួយបារម្ភពីជនរងគ្រោះដែលបែកក្បាលហូរឈាមដោយស្នាដៃរបស់គេ។ ចិត្តមួយចង់ចុះទៅសួរនាំ ប៉ុន្តែចិត្តមួយទៀតប្រឆាំងព្រោះខ្លាចបាក់មុខ។

ស្របពេលនោះ សម្លេងទូរស័ព្ទរបស់ Beomgyu ស្រាប់តែបន្លឺឡើង ហើយអ្នកដែលខលមកគឺគ្មានអ្នកណាទេក្រៅពីលោកប៉ារបស់គេ។

"Beomgyu ប៉ាមានរឿងដែលចង់និយាយជាមួយកូន?"

"រឿងអ្វីទៅលោកប៉ា?"

"គឺរឿងរវាងកូន និង Hyunjin "

Beomgyu ស្ងាត់មាត់បន្តិច រួចប្រញាប់បញ្ជាក់ចម្លេីយរបស់ខ្លួនទៅកាន់ឪពុក។

"ក្រែងកូនធ្លាប់និយាយជាមួយប៉ាពីរឿងនេះហេីយមែនទេ? កូនមិនបានស្រឡាញ់ Hyunjin ព្រោះកូនចាត់ទុកគេដូចសាច់ញាតិម្នាក់អញ្ចឹង!"

"ប៉ាមិនចង់បង្ខំកូននោះទេ ប៉ុន្តែប៉ាមានហេតុផលដែលតម្រូវឲ្យធ្វេីបែបនេះ?"

"ហេតុផលអ្វីទៅលោកប៉ា? មកពីកូនមិនព្រមឡេីងស្នងដំណែងទេីបលោកប៉ាត្រូវរកអ្នកដែលសាកសមមកធ្វេីជាកូនប្រសារដេីម្បីពង្រឹងអំណាច និងមុខជំនួញមែនទេ?"

អ្វីដែល Beomgyu និយាយគឺវាមិនខុសឡេីយ តែក៏មិនមែនជាការពិតទាំងស្រុងដែរ។ លោក Choi ដកដង្ហើមធំដោយភាពតានតឹងព្រោះគាត់ពិតជាពិបាកពិតមែននៅក្នុងការបញ្ចុះបញ្ចូលកូនប្រុសឲ្យធ្វេីតាមបំណងរបស់ខ្លួន។

"សង្ឃឹមថាលោកប៉ានឹងគោរពតាមការសម្រេចចិត្តរបស់កូន! ជីវិតរបស់កូន កូនសូមជ្រេីសរេីសផ្លូវដេីរដោយខ្លួនឯង!"

Beomgyu រាយរ៉ាប់ទាំងអួលដេីម.ក។ គេដាក់ទូរស័ព្ទចុះ ហើយព្យាយាមសម្រួលអារម្មណ៍ និងទប់ទឹកភ្នែកមិនឲ្យស្រក់។ គេដឹងថាប៉ារបស់គេមានបំណងល្អ និងគិតគូរពីអនាគតរបស់គេ ប៉ុន្តែគាត់នៅតែគិតពីអំណាច និងមុខជំនួញច្រេីនជាង។

តាំងពីតូចមកគាត់តែងតែផ្ដល់នូវអ្វីគ្រប់យ៉ាងសម្រាប់Beomgyu ក៏ពិតមែន ប៉ុនែ្តអ្វីដែលគេចង់បានពីគាត់គឺភាពកក់ក្ដៅ ការយកចិត្តទុកដាក់ និងពេលវេលា ហើយទាំងអស់នេះជាអ្វីដែលលោក Choi បំពេញមិនបានគ្រប់គ្រាន់ ពីព្រោះគាត់រវល់នឹងការងារដ៏សែនមមាញឹករបស់គាត់។

My Bodyguard ♥︎Where stories live. Discover now