Soobin រៀបចំទុកដាក់សម្លៀកបំពាក់របស់ខ្លួននៅក្នុងបន្ទប់ដែលនៅជាន់ខាងក្រោម។ បន្ទាប់ពីរៀបចំរួចរាល់ គេរហ័សទៅបន្ទប់ទទួលភ្ញៀវ ព្រោះមុននេះបន្តិចអ្នកប្រុសតូចបានផ្ដាំឲ្យទៅជួបដោយហេតុមានរឿងដែលចង់និយាយជាមួយ។
"អ្នកប្រុសមានរឿងសំខាន់អ្វីដែលចង់និយាយជាមួយខ្ញុំ?" Soobin ផ្ដើមការសន្ទនាដោយឈរនៅចំពោះមុខរាងតូចដែលអង្គុយគងទាក់ខ្លាលេីសាឡុងធ្វេីព្រងេីយ។
"ចាប់ពីពេលនេះទៅ ឯងត្រូវធ្វើការងារគ្រប់បែបយ៉ាងទាំងអស់តាមអ្វីដែលខ្ញុំបញ្ជា!"
"គ្រប់យ៉ាង?" Soobin សួរបញ្ជាក់ដោយក្រសែភ្នែកសង្ស័យ។ បេីស្មានមិនខុស អ្នកប្រុសក្បាលខូចម្នាក់នេះកំពុងរៀបផែនការអាក្រក់ច្បាស់ណាស់។
"ស្ដាប់មិនខុសទេ! ដូចជា សម្អាតផ្ទះ ចម្អិនអាហារ និងថែសួនជាដេីម"
"ចុះអ្នកបម្រើក្នុងផ្ទះនេះទៅណាអស់ហេីយ?"
"ឯងគ្មានសិទ្ធិសួរ ដឹងត្រឹមថា ត្រូវគោរពតាមអ្វីដែលខ្ញុំនិយាយទៅបានហេីយបេីចង់រស់នៅទីនេះ!"
"ស្មានថាយេីងចង់នៅណាស់ឬ ក្មេងកំហូច?!" Soobin រអ៊ូខ្សាវៗ តែអ្នកម្ខាងទៀតត្រចៀករហ័សស្ដាប់ឮគ្រប់ពាក្យទាំងអស់។
"ហ៊ានថាឲ្យយេីងផងហេស៎?!" Beomgyu ដំឡើងសម្លេងនិងបង្ហាញទឹកមុខមិនពេញចិត្ត ព្រោះតាំងពីដេីមមកគ្មានអ្នកណាហ៊ាននិយាយអញ្ចឹងដាក់គេនោះទេ។ អញ្ចឹងបានខូចក្មេងអស់!
"មានប្រតិកម្មបែបនេះ ព្រោះវាជាការពិតឬអ្នកប្រុសតូច?" Soobin សួរបញ្ឈឺហាក់ដូចយកសាំងទៅចាក់បន្ថែមលេីភ្លេីង។
Beomgyu ក្ដៅស្លឹកត្រចៀកងំ គេក្រោកឈរហេីយប្រុងទះកំផ្លៀង Soobin តែរាងក្រាស់រហ័សជាងទេីបចាប់ដៃជាប់ធ្វេីឲ្យរាងតូចអស់ជំហររួចដួលទៅលេីទ្រូងហាប់ណែន ដោយមានដៃមាំរបស់ Soobin អោបចង្កេះដេីម្បីទប់លំនឹង។
ពួកគេប្រទាក់ខ្សែភ្នែកប្រហែល5វិនាទី។ ពេលដែលនៅក្បែរគ្នាជិតៗបែបនេះទេីប Soobin ដឹងថាអ្នកប្រុសតូចម្នាក់នេះស្រស់ស្អាតខ្លាំងដូចទេវបុត្រដែលធ្លាក់ពីឋានសួគ៌។ គេភ្លេចខ្លួនអោនមុខទៅជិតរាងតូចសឹងតែប៉ះច្រមុះគ្នា បណ្ដាលឲ្យ Beomgyu ធ្វើខ្លួនមិនត្រូវ និងច្របូកច្របល់។
YOU ARE READING
My Bodyguard ♥︎
Fanfictionស្នេហារវាងអង្គរក្ស និងកូនប្រុសម៉ាហ្វៀ 🌸🍂 ~ប្រសិនគ្មានការលះបង់ ប្រហែលវាមិនមែនជាស្នេហាឡេីយ...