short

1.7K 122 31
                                    

វាមានរយៈពេល2ឆ្នាំចាប់តាំងពីរៀនថ្នាក់ទីដប់ដែលខ្ញុំមានកូនចិត្តលួចស្រឡាញ់ទៅកាន់"គេ"។ទាំងរបៀបនៃការដើរ ការសើច ការញ៊ាំ និងរបៀបនៃការសិក្សាជួបជុំនឹងមិត្តភក្តិសើចសប្បាយ គ្រប់សកម្មភាពទាំងអស់របស់គេគឺឋិតក្រោមក្រសែភ្នែករបស់ខ្ញុំជានិច្ច។ទាស់តែម៉្យាង ពួកយើងហាក់បីដូចជានៅពិភព2ផ្សេងគ្នា ព្រោះពួកយើងមិនធ្លាប់និយាយរក គេមិនទាំងស្គាល់ថាខ្ញុំជាអ្នកណាផង។

គីម ថេយ៉ុង មានអាយុ18ឆ្នាំមានរាងកាយខ្ពស់ស្រឡះ ចង្កេះស្ដើងនិងស្បែកម៉ដ្ឋខៃគួរជាទីគាប់ចិត្ត គេអង្គុយមួយកន្លែងសម្លឹងមើលទូរសព្ទក្នុងដៃឃើញលោតនូវ notification នៃឥវ៉ាន់ជិតមកដល់ ហើយក៏គៀកម៉ោងចេញទៅផ្ទះ ល្មមនឹងអាចទាន់ឥវ៉ាន់។គេធ្វើដូចសព្វដង គឺនៅចាំក្នុងថ្នាក់រហូតដល់ចេញនិងស្ងាត់សាលាទើបទៅតាមក្រោយ។

គេធ្វើបែបនេះក៏ព្រោះតែជុងហ្គុក ចន ក្រាស់របស់គេនេះ នាយជាសិស្សម្នាក់ក្នុងចំណោមក្រុមវិន័យសាលា នាយនៅចាត់ចែងរៀបចំនៅឯបណ្ណាល័យនិងទីធ្លាសាលាទាល់តែស្អាតបាត សឹមនឹងចាកចេញតាមក្រោយ។

(គេសង្ហារណាស់)ថេយ៉ុងអង្គុយអើតពីខាងលើថ្នាក់មើលទៅក្រោមឃើញជុងហ្គុកដើរចេញទៅផ្ទះជាមួយមិត្តមួយក្រុម។បុរសដ៏ខ្ពស់ស្រឡះ តែមានពាក់នូវវែនតា គ្រាន់តែឃើញក៏ដឹងថាជាសិស្សពូកែកម្រិតណាដែរ។គិតទៅ នាយនេះពូកែក៏ពូកែ សង្ហារក៏សង្ហារ ថែមទាំងជាទាយាទមកពីគ្រួសារថ្លៃថ្នូរនិងខ្ពង់ខ្ពស់ តើអ្នកណាមិនប្រាថ្នាទៅ?

ក្នុងចំណោមអ្នកដែលមានក្ដីប្រាថ្នាចំពោះជុងហ្គុក ក្នុងនោះក៏មានថេយ៉ុងផងដែរ។គេសែនស្រឡាញ់ជុងហ្គុក និងដឹងពីចរិកខ្លួនឯងខុសឆ្ងាយពីជុងហ្គុក ថែមទាំងជាgayទៀត ណាមួយក្នុងសាលាសុទ្ធតែជាមនុស្សដែលស្អប់gay បែបនេះហើយទើបគេមិនអាចចូលទៅជិតជុងហ្គុកបាន។រាល់ថ្ងៃនេះណា ថេយ៉ុងខំអស់ហើយទាំងការងើបទៅរៀនលឿន និងធ្វើឲ្យខ្លួនឯងឥតខ្ចោះរឿងការសិក្សាក៏ដើម្បីតែចង់ឲ្យអនាគតភរិយារបស់ជុងហ្គុកនេះកាលនៅរៀនធ្លាប់ជាសិស្សពូកែមួយរូបផងដែរ។វាសនានរណាក៏មើលមិនឃើញ ហេតុនេះហើយមានតែបង្ការទុកក្រែងល៎អនាគតអាចដូចបំណង។

that type of love [ Two Short ]Where stories live. Discover now