ភាគទី [ 1 ] បេសកកម្ម

528 49 4
                                    

រឿងផ្ដើមឡើងនៅពេលយប់ក្នុងទីក្រុងដ៏ធំមានភ្លើងពណ៌ចម្រុះយ៉ាងស្រស់ស្អាត តែនៅពីក្រោយទីក្រុងដែលស្អាតនេះ គឺមានរឿងអាក្រក់ៗស្មូកគ្របជាច្រើន

រឿងក៏កាត់អោយយើងឃើញបុរសខ្ពស់ស្រឡះម្នាក់ ពាក់អាវធំពណ៌ខ្មៅ កំពុងតែដើរ តាមផ្លូវក្នុងផ្ទះ ដ៏ធំស្កឹមស្កៃ ដើរចូលទៅបន្ទប់ងងឹតមួយមើលទៅគួរឱ្យខ្លាច រួចក៏និយាយឡើង

>> ចៅហ្វាយ ខ្ញុំបានទៅស៊ើបក្នុងក្លឹបនោះរួចហើយ
ពួកវាពិតជាបានយកឈ្មោះក្រុមទៅ ប្រើបោកប្រាស់គេពិតមែន ម្ចាស់នៅទីនោះអះអាងថា ក្លឹបជារបស់ BLACK CHING HEN ខ្ញុំបានចូលទៅក្នុងនោះ ឃើញថាមានក្មេងស្ទាវៗ ចូលទៅប្រើប្រាស់គ្រឿងញៀននិងលក់តាមតែអំពើចិត្ត ថែមទាំងមានចាប់ក្មេងស្រី ដែលមិនទាន់គ្រប់អាយុ បង្ខំឲ្យបម្រើសេវាកម្ម ទៀតផង

Pond >> ពួកអាសំរាមអស់ហ្នឹង ឃើញយើងមិនមាត់ ដូចជាបានដៃដល់ហើយ គួរតែប្រដៅវាចេញខ្លះ

Joong >> ឯងថាទៅ ពួកហ្នឹងវាច្រើនខ្លាំងពេក យើង
ខ្ជិលខ្លាំងណាស់វើយ

Joong កំពុងអង្គុយលើសាឡុង ដៃកំពុងតែចុចអ្វីម្យ៉ាង
Pond ក៏ដូចគ្នា ក្នុងបន្ទប់មានសភាពងងឹតគួរឲ្យខ្លាចហើយអ្នកដែលនិយាយមុនដំបូងនោះ មានឈ្មោះថា
(  អីសុី )ជាមនុស្សចំណិត របសជុងនេះឯង

អីសុី >> បើចៅហ្វាយអនុញ្ញាត ខ្ញុំនឹងទៅកំចាត់ពួកវាចោលមិនឲ្យសេះសល់ទេ

Joong>>   យើងនឹងទៅកាត់មាត់វាចោលដែលវាហ៊ានគេងចំណេញលើយើង ពួកអាចង្រៃ !!

Pond >> លោកបង ជុង ហា ខឹងពួកអាសំរាមនោះ ឬក៏ខឹងដើរលេងហ្គេមចាញ់ខ្ញុំទៅ

និយាយបណ្ដើរលេងហ្គេមបណ្ដើរ សាច់រឿងមុនដំបូងឡើងឡូយ តាមពិត បន្ទប់ងងឹតបិទភ្លើងលេងហ្គេមសោះ អីស៊ីដែលឈរមើលជិតនោះ ហួសចិត្តមិនដឹងត្រូវនិយាយអីទេ

Joong>> ពិតជាធុញខ្លាំងណាស់គ្មានអ្វីពិសេសគួរឲ្យចាប់អារម្មណ៍សោះ ឈប់លេងហើយ ចំណែកអីស៊ី ចេញទៅសិនទៅ យប់ស្អែកត្រៀមគ្នាប៉ុន្មាននាក់ យើងនឹងទៅទីនោះផ្ទាល់

អីសុី >> បាទចៅហ្វាយ
និយាយរួចក៏ដើរចេញពីបន្ទប់វិញទៅជួបហ្នឹងមនុស្សពីរនាក់ទៀត ស្រីម្នាក់ប្រុសម្នាក់ ប្រុសមានឈ្មោះថា
( ហ្វារីត / ហៅ អ៊ីហ្វា ) ស្រី ( ជេនណា / ហៅ ជេន ) ពួកគេទាំងបីនាក់ សុទ្ធតែជាមនុស្សចំណិត របស់ ជុង និង ប៉ន មានឋានៈខ្ពស់ផងដែលនៅក្នុងក្រុម ពួកគេទាំងបីគ្រប់គ្រងកាងារផ្សេងៗគ្នា បន្តិចទៀតនឹងដឹង ( ប៉ុន្មាននាក់នេះសុទ្ធតែតួរ សំខាន់ៗក្នុងរឿងនេះផងដែរ )

រឿង ម៉ាហ្វៀរូបសង្ហាប៉ះប៉ូលីសកំពូលឆ្នាសWhere stories live. Discover now