សាច់រឿងចង់និយាយពី តួរ Top គឺជាម៉ាហ្វៀមានជីវិតជាអ្នកលេងបងធំបងតូច ចំណែកតួ Bottom
ជាប៉ូលីស ដែលស្អប់អ្នកលេង ពួកម៉ាហ្វៀបងធំបងតូច មានគំនុំចង់កម្ចាត់ ពួកហ្នឹងចោលឱ្យអស់
តែវាស៊យអ្វី ការភាន់ច្រឡំ និស្ស័យ ធ្វើឲ្យតួរ Bottom លង់ស្រលាញ់ តួរ Top ដែលជាម៉ាហ្វៀ ចង់ដឹងថាវាកើតឡើងបានយ៉ាងម៉េច ហើយហ្នឹងទៅជាយ៉ាងណានោះ គឺចាំតាមដានជាមួយមីនមីនទាំងអស់គ្នា ណា ( ꈍᴗꈍ)joong archen
មានអាយុ 25 ឆ្នាំ ជាម៉ាហ្វៀ មានអត្តចរិត ស្ងៀមស្ងាត់
ជាមនុស្សស្លូតបូតធម្មតា តែនិងប្ដូរទៅជាមនុស្ស ផ្សេងទៀតបើសិនជាហ៊ានប៉ះរបស់ដែលគេស្រឡាញ់ ឈាមត្រជាក់ ឃោរឃៅ មិនមានពាក្យថាលើកលែងអោយតែម្ដង ហួងហែងខ្លាំងណាស់ជាពិសេសមនុស្សដែលគេស្រឡាញ់pond naravit
មានអាយុ 25 ឆ្នាំ ជាម៉ាហ្វៀ មានអត្តចរិត ព្រានបន្តិច🌚 មិនសូវស្ងៀមស្ងាត់ទេ ជាមនុស្សដែលចាប់អារម្មណ៍អ្វីហើយ ត្រូវតែយកមកធ្វើជារបស់ខ្លួនទាល់តែបាន ចូលចិត្តសប្បាយរួសរាយ តែនឹងប្ដូរទៅជាមនុស្សផ្សេងទៀតបើសិនហ៊ានទៅរញ៉េរញ៉ៃរបស់ឬប៉ះមនុស្សដែលគេស្រឡាញ់ កាច់សាហាវឃោរឃៅ បំផុត ផ្ដាច់ការ
Pond និង joong ជាមិត្តភក្តិនឹងគ្នាតាំងពីតូចមកម្ល៉េះជាកូនអ្នកមានមិនបាច់ធ្វើការអីក៏អាចរស់ស្រួលបានតែពួកគេក៏បង្កើត ក្រុមម៉ាហ្វៀលើងមកដែលមានឈ្មោះថា BLACK CHING HEN ដែលជាក្រុមមានឥទ្ធិពលខ្លាំងបំផុត ល្បីថាក្រុមម៉ាហ្វៀនេះ កាចសាហាវឃោរឃៅណាស់ សម្លាប់មនុស្សមិនញញើតដៃគ្មានធមមេតាទេ មានអ្នកខ្លាចរអាច្រើន បងធំល្មមៗមិនហ៊ានប៉ះក្រុមពួកគេឡើយ ឮឈ្មោះដល់ណា គេខ្លាចដល់ហ្នឹង តែទាស់ថាមិនដែលមានអ្នកបានឃើញមុខ មេបងធំក្រុម នេះទេ មនុស្សជាច្រើនគិតថា មេធំអាចជាមនុស្សចាស់ ដែមានបទពិសោធន៍ច្រើនទើបអាចបង្កើតក្រុមសាហាវបែបនេះបាន តែអ្នកណាទៅដឹងទៅថា តាមពិត គ្រាន់តែជាអ្នកកំលោះរូបសង្ហារ joong និង Pond យើងសោះ
តែកាពិតទៅពួកគេជាក្រុមម៉ាហ្វៀពិតមែន ក៏មិនដែលទៅធ្វើបាបអ្នកណា ឬធ្វើអ្វីខុសច្បាប់ពួកគេគ្រាន់តែបើកក្លឹប និង វង់ល្បែងស្របច្បាប់ជាច្រើននៅក្នុងទីក្រុង មិនមែនរកស៊ីធ្វើរឿងខុសច្បាប់អ្វីឡើយ មូលហេតុដែលល្បីថាពួកគេសាហាវ ទាល់តែអ្នកដែលមកប៉ះពួកគេមុនប៉ុណ្ណោះទើបតបតទៅវិញ តែនិងសងទៅវិញ គុណនឹង 10 អាចនិយាយថាកំចាត់ដាច់ពូជតែម្ដង ទើបធ្វើពួកគេល្បីថាសាហាវនេះឯង Pond និង joong បង្កើតក្រុមនេះមកមិនមែនចេះតែរើសមនុស្សចូលក្រុមធ្វើជាកូនចៅគេទេ ទាល់តែអ្នកមានសមត្ថភាពទើបអាចធ្វើបាន តែក៏មានជនឆ្លៀតឱកាសជាច្រើនបាន បានយកគេឈ្មោះពួកគេទៅធ្វើរឿងខុសច្បាប់ ដូចជា ចាប់ក្មេងតូចៗទៅលក់ជួញដូរក្មេងស្រី ឬលក់ថ្នាំញៀនអីជាដើមនៅមានច្រើនទៀតសុទ្ធតែរឿងមិនល្អ ទើបធ្វើឱ្យមនុស្សជាច្រើនគិតថាពួកគេជាម៉ាហ្វៀអាក្រក់ បំពុលសង្គម មានប៉ូលីសជាច្រើន ចង់កំចាត់ក្រុមពួកគេណាស់ តែក៏មិនដែលអាចធ្វើអ្វីបានទាល់តែសោះព្រោះគ្មានភស្តុតាងច្បាស់លាស់
ចំណែកឯ joong និង pond វិញក៏ដឹងថាមានអ្នកឆ្លៀតឱកាសយកឈ្មោះក្រុមពួកគេទៅប្រើប្រាស់ធ្វើរឿងអាក្រក់ខុសច្បាប់ជាច្រើនពិតមែនតែក៏មិនធ្វើអ្វីទេ បណ្ដើរឲ្យជនទាំងអស់នោះធ្វើព្រោះវារឹតតែធ្វើឲ្យឈ្មោះក្រុមរបស់គេមានឥទ្ធិពលល្បីកាន់តែខ្លាំងនិងមិនមានអ្នកហ៊ានមកប៉ះទៀត អញ្ចឹងពួកគេមិនខ្វល់ទេ ប៉ូលីសក៏មិនអាចធ្វើអ្វីគេបានដដែល
YOU ARE READING
រឿង ម៉ាហ្វៀរូបសង្ហាប៉ះប៉ូលីសកំពូលឆ្នាស
Azioneរឿងថ្មីរសជាតិថ្មីតែអ្នកសរសេរដដែល ណាចាស😆