Part 1 : ជំនួបដំបូង

373 26 4
                                    

@Club Chansol

ងឺត...!

ឡានសេរីទំនើបពណ៍ខ្មៅរលើបរលោងបរចូលក្នុងចំណតក្លឹបដ៏ល្បីឈ្មោះមួយកន្លែងគឺក្លឹបឆានសុលដែលជាក្លឹបប្តចាំរបស់កម្លោះសង្ហារបស់ Lee minho យើងហ្នឹង

"ហូយ៎ ឈប់យឺតៗមិនបានទេហេស៎?" ហ្យុនជីនស្រែកថាឱ្យមីនហូទាំងដៃនៅជាប់កៅអីនៅឡើយ មិនមែនធម្មតាៗទេណ៎ា

"មកតាមយើងមក!បើមិនមកក៏អត់ទៅ!" និយាយរួចមីនហូក៏ដើរចេញពីក្នុងឡានទៅបាត់

(" ឆឹស បើមិនមែនជាប្រធានក្រុមហ៊ុនយើងទេហើយមានដុំថ្មនៅក្បែរនេះវិញដាក់ក្បាលឱ្យបែកហ្មងហ៎ា ចរិកឡើងឡូយ! ") ពាក្យទាំងនេះហ្យុនជីនបានត្រឹមគិតក្នុងចិត្តព្រោះមិនអាចធ្វើអ្វីបានពិតមែន មានតែធ្វើតាម គឺដើរទៅតាមមីនហូហ្នឹងហើយ

ភ្លើងពណ៍ឆ្វេចឆ្វាចបាញ់ចាំពេញក្នុងក្លឹប គ្រាន់តែក្រលែកក៏ដឹងថានេះគឺជាក្លឹបរបស់ពួកអាអ្នកអភិជនក្នុងសង្គមងងឹតអីនេះឯង មើលទៅកាន់រូបរាងសម្លៀកបំពាក់ជាពិសេសចរិកល្មោភកាមស្រីៗគឺជាចរិកធម្មជាតិរបស់ពួកអស់ហ្នឹងស្រាប់ទៅហើយ។

ធ្វើដូចម្ដេចបើមនុស្សមិនដែលធ្លាប់ចូលមកកន្លែងចឹងៗផង គ្រាន់តែឈានជើងចូលខាងក្នុងភ្លាមហ្យុនជីនចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលភ្លាមតែម្ដង ក្រសែភ្នែកស្រែកឃ្លានតណ្ហារបស់ពួកអស់នោះគិតតែពីបាញ់មកគេតែម្នាក់ប៉ុណ្នោះធ្វើឱ្យគេខ្នាញ់មែនទែនចង់តែហក់ធាក់កណ្ដាលមុខទេតែបានត្រឹមលាក់ទុកក្នុងចិត្តព្រោះមិនហ៊ាន ទើបមកលើកដំបូងផងលែងបានទៅផ្ទះវិញឥលូវហើយ ( Copy style oppa heng ភ្លាមៗនៅនឹងកន្លែងកើតហេតុ )

យ៉ាងណាមិញទីនេះគឺជាកន្លែងប្រចាំរបស់មីនហូ នាយដឹងច្បាស់ថាពួកនោះកំពុងគិតអ្វីមកលើហ្យុនជីន មិនចាំយូរទេ គេយកដៃមាំសរសៃរវាមក្រសោបឱបចង្កេះមួយក្ដាប់របស់ហ្យុនជីនជាប់ ដើម្បីបញ្ជាក់ថា នេះគឺជាមនុស្សរបស់គេមិនអាចប៉ះបាននោះទេ បើមិនចង់ធ្លុះខួរកណ្ដាលវាល ( កាចដល់អៃនៀកកក )

"អ្ហេ៎ ធ្វើអីហ្នឹងលែងខ្ញុំទៅ ខ្ញុំមិនទម្លាប់ទេ!" ហ្យុនជីនជំអើតខ្សឹបប្រាប់មីនហូបន្តិចដោយយកលេសតាមការពិតគឺអៀនគេសោះ ( Kiminato 👉👈 )

សំណព្វចិត្តលោកប្ដី CEO សង្ហាWhere stories live. Discover now