*ព្រឹកបន្ទាប់>>>
"ហ្អឹម~ ..." កាយតូចក្នុងរង្វង់ដៃមាំចាប់ផ្ដើមបើកភ្មែកឡើងម្ដងៗបន្តិចសម្លឹងមើលពិដានក្នុងបន្ទប់ដ៏ប្រណិត ជារបស់អ្នកដែលមានឈ្មោះថា 'លោកប្រធាន' ទាំងឈឺក្បាលខ្ទោកៗ គេងាកសម្លឹងទៅអ្នកដែលនៅខាងស្ដាំដៃទាំងធីងធោងហាក់ដូចជាកំពុងរកនឹកអ្វីម្យ៉ាង។
ហ្យុនជីនព្យាយាមរើចេញបន្តិចព្រោះចាប់ផ្ដើមមានអារម្មណ៍ថាថប់ដង្ហើមពីការឱបមួយនោះ
"លោ-លោកប្រធាន!" មួយសន្ទុះក្រោយនាយក៏សម្រេចចិត្តអង្រួនដាស់មីនហូបន្តិចព្រោះទ្រាំលែងចង់បាន ( ប្រូមួយហ្នឹងគាត់ឱបខ្លាចគេរត់ចោលបាត់ )
"ហ្អឹម... ឯងភ្ញាក់ហើយ?" មីនហូក្រហឹមក្នុងបំពង់កបន្តិចហើយក៏មើលមុខហ្យុនជីនជាមួយនិងសំណួរដ៏សែនអត់ទំនង អាគេដាស់ខ្លួនឯងសោះហ្នឹងហ្អ៎ា ( ភ្លាវមកពីអ្នកនិពន្ធ )
"បាទ ប៉ុន្តែខ្ញុំថប់ដង្ហើមណាស់ លែងខ្ញុំសិនបានទេ?" ហ្យុនជីនឆ្លើយជាមួយនិងសម្លេងខ្សាវៗ ( គួរយល់ហើយថាថី )
បានឮបែបនេះហើយមីនហូក៏ព្រមបន្ធូរដៃចេញពីហ្យុនជីនបន្តិច តែបន្តិចប៉ុណ្នោះ ព្រោះអត់ប្រលែងដៃចេញទេ នៅជាប់ចង្កេះគេដដែល។
"ពួកយើងកំពុងនៅទីណ៎ា?ហើយតើមានរឿងអ្វីកើតឡើង ហេតុអីបានជាពួកយើង..." ហ្យុនជីនក្រលែកមើលជុំវិញបន្ទប់ហើយក៏ទើបតែចាប់អារម្មណ៍នឹងសភាពរបស់ពួកគេទាំងពីរ គេក៏បោះសំណួរទៅកាន់មីនហូទាំងមុខភ័យៗ ( ភ័យស្អីទេកូន zeii ម៉ាក់ហ្អ៎ )
"ភ្លេចហើយមែនទេ? ឯងសាករកនឹកទៅមើល!" គេនិយាយជាមួយនិងស្នាមញញឹមបែបព្រានបន្តិច ក្រសែភ្នែកជាអ្នកឈ្នះក៏លិចឡើងក្នុងភ្នែករបស់កម្លោះសង្ហា លី មីនហូ គ្រប់យ៉ាងបានសម្រេចដោយជោគជ័យហើយ។
ឮបែបនេះ ហ្យុនជីនក៏ចាប់ផ្ដើមរកនឹកនៅរឿងគ្រប់យ៉ាងដែលកើតឡើងយប់មិញមក ហើយវាក៏ពិតជាលិចឡើងក្នុងខួរក្បាលរបស់នាយតាំងពីដើមរបហូតដល់ចប់ពិតមែន
"លោកដាក់ថ្នាំខ្ញុំ!!??"
"ហេតុអីត្រូវតែចាំបាច់សួរបញ្ជាក់ដែរ?" ( សម្ដីឡូយមិនប្រែសង្ស័យតែគេរត់ចោលប្រហែលសម្ដីគាត់នៅតែឡូយទៀតមើលទៅ )
YOU ARE READING
សំណព្វចិត្តលោកប្ដី CEO សង្ហា
Storie d'amoreជីវិតក្មេងប្រុសម្នាក់ដែលគ្មានការងារធ្វើព្រោះបុគ្គលិកលក្ខណៈគិតវិជ្ជមានវែងឆ្ងាយច្រើន លេងសើចក៏ច្រើនមិនសូវផ្ដោតលើអ្វីមួយពិតប្រាកដ ធ្វើឱ្យគេត្រូវធ្លាក់គ្រប់ការសម្ភាសរហូតដល់គេប្រែក្លាយគ្រប់យ៉ាងដូចជាថ្ម ប៉ុន្តែ រឿងដ៏រញ៉េរញ៉ៃជាច្រើនបានចាប់ផ្ដើមកើតឡើងលើរូបគេ...