Sick

146 22 5
                                    

Beomgyu ចេញពីបន្ទប់ទៅយកទឹក ប៉ុន្តែបានជួប Taehyun ដែលធ្វើឱ្យគាត់ភ័យ។

'គេប្រហែលជាប្អូនប្រុសរបស់ Yeonjun ហើយ'

Taehyun មើល Beomgyu លលក្រោមដោយទឹកមុខស្មើរ ធ្វើឱ្យគាត់កាន់តែភ័យ។

"Beomgyu មែនទេ?"

"ត្រ-ត្រូវហើយ ម៉េចក៏ដឹង?"

"Yeonjun-hyung ប្រាប់ខ្ញុំ! ខ្ញុំគឺ Kang Taehyun!"

"Ohh! រីករាយដែលបានស្គាល់"

"ម៉េចមិននៅក្នុងបន្ទប់ ចង់រត់?"

"អ-អត់ទេ ខ្ញុំមកយកទឹកទេតើ..." Taehyun ងក់ក្បាល ហើយត្រឡប់ទៅបន្ទប់វិញ។ Beomgyu ដកដង្ហើមធំ រួចដើរទៅផ្ទះបាយ។

នៅ​ពេលយប់
11:56 pm

Beomgyu គេងលក់ស្កប់ស្កល់ ពេលឮទ្វារបើក គាត់ភ្ញាក់ឡើង ហើយបើកភ្លើងក្បែរគ្រែ។

"Yeonjun?" Beomgyu ហៅ អ្នកដែលឡើងលើគ្រែយឺតៗ។ "Yeonjun-" ពាក្យរបស់ Beomgyu ត្រូវបានកាត់នៅពេលដែល Yeonjun ថើបគាត់។

Beomgyu បើកភ្នែកធំៗទាំងតក់ស្លុត។ បន្ទាប់ពីការថើបដ៏យូរ Yeonjun ដកខ្លួនចេញ ហើយមើលមុខ Beomgyu។

"Yeonjun លោក!!.... លោកស្រវឹងមែនទេ?" Beomgyu បានសួរទាំងខឹង ប៉ុន្តែក៏បាត់ទៅវិញ ពេលដឹងថាគាត់ស្រវឹង។

"បិទមាត់..." Yeonjun និយាយហើយព្យាយាមថើប Beomgyu ម្តងទៀត ប៉ុន្តែ Beomgyu យកដៃបិទមាត់ yeonjun។

"ទៅងូតទឹកទៅ! ស្អុយស្រាណាស់" Beomgyu និយាយកុហក ហើយរុញ Yeonjun ចេញពីគាត់។

Yeonjun មិននិយាយអ្វីទេ ក្រោកពីអ្នកក្មេងជាង ហើយដេកនៅម្ខាងទៀត។

"ធ្វើស្អី? ខ្ញុំប្រាប់លោកអោយទៅងូតទឹក!!" Beomgyu និយាយ​រួច​ទាញ​ដៃ​គាត់ក្រោក​ឡើង។

"បើឯងមិនមែនជាប្រពន្ធខ្ញុំទេ បិទមាត់ទៅ!" គាត់និយាយដោយបិទភ្នែក។

"ខ្ញុំ... ខ្ញុំមិនខ្វល់ពីលោកទេ វាគ្រាន់តែថាខ្ញុំស្អប់ក្លិនស្រា" Beomgyu និយាយដោយមិនយល់ពីចិត្តខ្លួនឯង។ បន្ទាប់គាត់ដាក់ខ្លួនដេកនៅកន្លែងគាត់វិញ។

"......"

Beomgyu ងាកមកឃើញថា yeonjun ដេកលក់ដូច្នេះគាត់ក៏ក្រោកឡើង។ គាត់បានប៉ះថ្ងាស និងករបស់ Yeonjun ដោយដៃរបស់គាត់។ "នេះគេក្តៅខ្លួនមែនទេ?" Beomgyu និយាយ។

Mission ផ្ដើមស្នេហ៍ (Complete)Where stories live. Discover now