Beomgyu ភ្ញាក់ឡើងនៅម៉ោង3ភ្លឺព្រោះតែសម្លេងរញេរញៃ គាត់ងើបអង្គុយហើយឃើញថា Yeonjun នៅមិនទាន់ត្រឡប់មកវិញទេ។
គាត់ងើបឡើងហើយចេញពីបន្ទប់ដោយដំណើរមួយៗ ទៅបន្ទប់ទទួលភ្ញៀវ។
"ខ្ញុំប្រាប់បងហើយថាទុកអោយខ្ញុំចាត់ការ!"
"ហីយ៉ា ឈប់រអ៊ូទៅបងមិនកើតអីឆ្ងន់ធ្ងរឯណា ហើយនេះវាជាភារកិច្ចរបស់បង"
"មែនហើយវាជារៀងសាមញ្ញរបស់បងហើយ"Taehyun បង្វិលភ្នែកធុញនឹងអ្នកជាបងដែលក្បាលរឹង។
Beomgyu ក៏លឺហើយក៏ឆ្ងល់ថាពួកគេនិយាយពីអ្វី។ បន្ទាប់មកគាត់ក៏ឃើញថាដៃរបស់ Yeonjun មានរបួស។ គាត់បើកភ្នែកធំ រត់ទៅរកពួកគេហើយអង្គុយក្បែរ yeonjun និងទាញដៃគាត់។
"Yeonjun!!ដៃលោកកើតអីនឹង?"
"Ahaww!!"Yeonjun ស្រែកឡើងដោយភ្ញាក់ផងនឹងឈឺដោយសារ Beomgyu ទាញដៃគាត់ខ្លាំង។
"ខ្ញុំសុំទោស លោកឈឺខ្លាំងទេ?"Beomgyu សួរទាំងបារម្ភ។
"មិន-មិនខ្លាំងទេ"Yeonjun និយាយ តែមុខរបស់គាត់គឺបែបនេះ '😐' ។
"mm ខ្ញុំថាមិនបាច់ទៅហៅពេទ្យមកទៀតទេ"Taehyun និយាយ។
"Huh? ឯងចង់អោយបងស្លាប់ហេស?"Yeonjun និយាយធ្វើអោយ Taehyun សម្លក់គាត់។
"ក្រែងបងថារបួសប៉ុន្នឹងវាមិនស្អីណ៎ាហ្អី! ហើយអោយ Beomgyu មើលថែបងទៅ"Taehyun និយាយហើយដើរទៅបន្ទប់គាត់ធ្វើមិនដឹង។
អ្នកទាំងពីរមើលមុខគ្នាភ្លឹសៗ បន្ទាប់មក Beomgyu ក៏និយាយ។ "ចាំខ្ញុំលាងរបួសអោយលោក"
Yeonjun ងក់ក្បាល គាត់មិនដឹងថាត្រូវនិយាយអីទេពេលនេះព្រោះពេលដែលឃើញរាងតូចធ្វើអោយនឹកឃើញរឿងកាលពីល្ងាច។ (អៀនមែនចុះ -,-)
²³³
"ហេតុអីក៏លោកមិនអោយ Taehyun ធ្វើជំនួសទៅ? លោកទឹមតែជា លោកមិចនឹងមានកម្លាំងពេញទៅ? នេះចំតែដៃ បើចំបេះដូងលោកមិនស្លាប់បាត់ហើយទេ?"
Beomgyu រុំរបួសបណ្ដើរស្ដីអោយ Yeonjun បណ្ដើរដែលធ្វើអោយ រាងក្រាសគាំងមតិតបមិនចេញ។ Taehyun ស្ដីអោយតែ 50% តែ Beomgyu ស្ដីអោយ 1000% តែម្ដង។ (គេបារម្ភខ្លាចបងតៃឡែវទៅគេមេម៉ាយនឹងហាស់=_=)
YOU ARE READING
Mission ផ្ដើមស្នេហ៍ (Complete)
FanfictionChoi Yeonjun ជា mafia លាក់មុខម្នាក់ដែលល្បីល្បាញ បានបន្លំខ្លួនជាសិស្សសាលាដើម្បីបំពេញបេសកកម្មរបស់គាត់ ក្នុងពេលជាមួយគ្នានោះគាត់បានលង់ស្នេហ៍ជាមួយក្មេងប្រុសម្នាក់ឈ្មោះ Choi Beomgyu ដែលជាមិត្តរួមថ្នាក់របស់គាត់។ តើនឹងមានអ្វីកើតឡើង នៅពេលដែល Beomgyu ដឹងថា Ye...