សូមខន្តីអភ័យទោសចំពោះការខុសឆ្គងអក្ខរាវិរុទ្ធ
Page: Ice coffee novel
_____________
ហេតុអ្វីមនុស្សយើងខំប្រឹងមេះ បើទោះបីដឹងហើយថាលទ្ធផលចុងក្រោយនៅតែឈឺ មិនសមបំណងតែហេតុអីនៅតែមិនចង់បោះបង់ ដូចជាការស្រឡាញ់គេម្នាក់ឯងចឹង ដឹងហើយលឺហើយថាគេមានមនុស្សដែលគេស្រឡាញ់ និងជាម្ចាស់បេះដូងរបស់គេរួចហើយ តែមិចនៅតែព្យាយាមទាំងដែលខ្លួនឯងសុខចិត្តឈឺចាប់ឈរមើលគេមានក្ដី ហើយចុះមិចយើងមិនស្វែងរកក្ដីសុខរបស់ខ្លួនឯង ចាំបាច់អីត្រូវនៅត្រាំត្រែងឈឺចាប់រីងរៃម្នាក់ឯងបែបនេះ អេ៎តែពេលខ្លះក៏មិនអាចថាបានព្រោះចិត្ត និងបេះដូងយើងវាបានបញ្ជាហើយ ហើយយើងក៏មិនអាចឃាត់មិនអោយវាទៅស្រឡាញ់នរណាម្នាក់បានឡើយ
/ ទ្យាល័យកណ្ដាលទីក្រុងមួយ /
ងឺត!! សម្លេងម៉ូតូធំមួយដែលបំបោលយ៉ាងលឿនមករកកម្លោះរាងស្ដើងម្នាក់តែក៏ត្រូវឈប់ងក់ពេលជិតមកដល់ និងបានដោះមួកបង្ហាញសម្រស់យ៉ាងស្រស់សង្ហារបស់ខ្លួនដែលនាំអោយស្រីៗជាច្រើនងាកមកមើល
( កម្លោះសង្ហាម្នាក់នោះមានឈ្មោះថា ចន ជុងហ្គុក គេជាបុរសសង្ហាប្រចាំសាលា ដែលហេតុធ្វើអោយស្រីៗនៅក្នុងសាលានោះលង់ស្នេហ៍គេដកចិត្តមិនរួច តែក៏ចូលរួមសោកស្ដាយផងព្រោះគេម្នាក់នោះមានមិត្តស្រីបាត់ទៅហើយ )
" ហេ៎ ឯងថ្ងៃនេះមកសាលាលឿនមេះ យើងខំចាំនៅមុខផ្ទះ " ជុងហ្គុក
" លឿនក្បាលឯងស្អី ឯងអត់មានបើកភ្នែកមើលម៉ោងទេ យើងខំចាំឯងតាំងពីម៉ោង6:20រហូតដល់ម៉ោង6:50 ទើបយើងចេញមក មិចពិននឹងនៅលឿនទៀតមែន "
( ម្នាក់ដែលសម្ដីឆ្នាស់ឆ្នើមម្នាក់នេះមានឈ្មោះថា ផាក ជីមីន បើនិយាយពីសម្រស់វិញស្រីៗសុំចាញ់ គេជាមិត្តរបស់កម្លោះសង្ហាជុងហ្គុកយើងនឹងហើយ អាចនិយាយបានថាពួករាប់អានគ្នាសមណាស់ម្នាក់សង្ហា ម្នាក់ទៀតស្រស់ស្អាតចឹង )
" អៅ ទៅយើងសុំទោសព្រោះរវល់ឌុបសង្សារយើងមកសាលានឹងណា ទើបបានទៅយកឯងធ្វើអោយយឺតម៉ោង តែឯងក៏ចឹងមិចពេលមកមិនឆាតប្រាប់យើងសុខចិត្តអោយយើងចាំ រហូតយឺតម៉ោងអស់ " នាយ
កម្លោះព្យាយាមរៀបរាប់ប្រាប់នាក់ជាមិត្តពីហេតុផលរបស់ខ្លួន