Short novel
_________
សួនកម្សាន្តមួយកន្លែងនៅក្នុងទីក្រុងseoulកំពុងមានយុវវ័យមួយគូដែលជាគូសង្សារនឹងគ្នា មើលទៅប្រហែលជាមានបញ្ហា ឬកំពុងឈ្លោះគ្នាហើយទើបមានម្នាក់រាងតូចដូចកំពុងយំ
" បងធុញនឹងអូនណាស់ ម្ងៃៗចូលចិត្តរកតែរឿង ខឹងងក់ងរ បងសួរអូនតាមត្រង់អូនចេះហត់អត់ " អ្នកជាមិត្តប្រុសស្រែកថាអោយទាំងតឹងសរសៃក គេមានឈ្មោះថា Jeon Jungkook
" អូនគ្រាន់តែចង់ដឹងថាស្រីម្នាក់នោះត្រូវជាអ្វីនឹងបងមិចក៏បងស្និតស្នាលនឹងនាងម្លេះ ហេតុអីបងចាំបាច់ស្រែកថាអោយអូន " អ្នកម្ខាងទៀតនិយាយទាំងរលីងរលោង គេមានឈ្មោះថា Park Jimin ដែលជាសង្សារនឹងJungkook រយៈពេល3ឆ្នាំមកហើយ តាំងពីស្រីម្នាក់នោះមានវត្តមានមកសង្សារខ្លួនចាប់ផ្ដើមនៅក្បែរនាង លេងខ្វល់ខ្វាយនឹងខ្លួនទៀត ហើយពេលគ្រាន់តែសួរបន្តិចបន្តួចគេបែបជាស្រែកថាអោយ ដូចជាពេលនេះចឹង
" ចង់ដឹងមែនទេថានាងត្រូវអ្វីនឹងបង បងប្រាប់អូនទៅចុះ នាងជាគូដណ្ដឹងរបស់បង ហើយពួកយើងក៏ជិតរៀបការដែល ចឹងបើអូនដឹងហើយបងក៏គ្មានអ្វីលាក់បាំងទៀតដែល ហើយយើងបែកគ្នាទៅ "
" ហុិកៗ បងនិយាយសុទ្ធតែពាក្យកុហកមែនអត់ បងគ្រាន់តែនិយាយលេងទេត្រូវទេ បងនិងនាងមិនមែនជាអ្វីនឹងគ្នាមែនទេ ហុិកៗ ប្រាប់អូនមក ពួកយើងមិនបែកគ្នាទេ ពួកយើងបានសន្យានឹងគ្នាហើយថានឹងបង្កើតគ្រួសារតូចមួយជាមួយគ្នាហើយរស់នៅជាមួយគ្នា បងឆាប់ឆ្លើយមក ហុិកៗ " រាងតូចស្រែកយំ សួរទៅកាន់អ្នកជាសង្សារទាំងឈឺចាប់
" ហុិស ស្ដាប់ណាយើងនឹងនាងជាដូដណ្ដឹងនឹងគ្នា ហើយឯងនិងយើងបែកគ្នាទៅ ហើយសន្យានោះយើងគ្រាន់តែនិយាយលេងសោះមិនគិតថាឯងបែបជាចាំវាមកដល់ពេលនេះ ហើយឯងគិតអីដែលថាចង់បង្កើតគ្រួសារតូចមួយ ទាំងដែលឯងមិនអាចទាំងបង្កើតកូនបានផង ហើយពេលដែលយើងជាសង្សារនឹងឯង យើងធុញ យើងស្អប់ពេញទំហឹងបែបនេះ ហេតុអីយើងត្រូវរស់នៅជាមួយឯង មនុស្សគួរអោយធុញ " ថារួចJkរៀបនឹងដើរចេញតែក៏ត្រូវឈប់បន្តិច
" ហុិកៗ ហុិក បងដែលស្រឡាញ់អូនទេ ឬក៏រាល់ទង្វើដែលបងធ្វើពីមុនគ្រាន់តែចង់អោយអូនលង់ស្រឡាញ់បង " Jmស្រែកសួរទៅអ្នកម្ខាង បើពីមុនគេមិនមែនបែបនេះទេគេរឹងមាំណាស់គេមិនងាយហូរទឹកភ្នែកអោយអាណាឃើញហើយថាគេទន់ខ្សោយនោះទេ បេះដូងរបស់គេរឹងមាំណាស់តែពេលបុរសម្នាក់នេះបង្ហាញខ្លួនហើយមកជិតស្និតនឹងគេមក វាបែបជាធ្វើអោយបេះដូងរបស់គេប្រែប្រួល លង់ស្រឡាញ់ប្រុសម្នាក់នេះ