$EP16 បើគេផ្ដល់កំណើតទាយាទដំបូងឱ្យ Jungkook គេនឹង... $

790 76 4
                                    

« Jungkook ឆាប់ទៅហៅចៅប្រសាររបស់តាមក តាចង់និយាយជាមួយគេបន្តិច »

« បាទលោកតា » Jungkook ក៏ត្រូវបង្ខំចិត្តឡើងទៅខាងលើវិញ បន្ទាប់ពីគេទើបតែចេញពីបន្ទប់មិនដល់៥ នាទីផង ។

« អាយ!! លោក?? ម៉េចក៏ចូលមកមិនគោះទ្វារសោះចឹង?? » នាយតូចស្រែកចាច ក្រញ៉ាញខ្លួនមួយរំពេចព្រោះតែខ្លួនកំពុងតែចងពុំនៅឡើយ ។

« សុំ-សុំទោសផង ខ្ញុំគិតឯងនៅក្នុងបន្ទប់ទឹកទើបដើរចូលមកតែម្ដង ប៉ុន្តែខ្ញុំនឹងចេញឥឡូវហើយ ឯងកុំភ្លេចទៅជួបលោកតាផង » Jungkook និយាយទាំងបែរខ្នងរួច ក៏ប្រញាប់ចាកចេញពីទីនេះ ខណៈដែលនាយតូចដកដង្ហើមធំឡើងមក ទាំងធូរទ្រូង ។

« លោកតា » មកដល់ខាងក្រោម ជាមួយនឹងសម្លៀកបំពាក់ថ្មី Tae ក៏ចូលមកក្បែរលោកម្ចាស់ ។

« អង្គុយចុះមក »

« លោកតាហៅខ្ញុំមានការអីមែនទេ?? »

« តាគ្រាន់តែចង់និយាយលេងជាមួយនឹងចៅប្រសារ ចៅមិនថាអ្វីទេឬ?? »

« បាទ អត់ទេ ខ្ញុំរីករាយទៅវិញទេ ដែលលោកតាចាត់ទុកខ្ញុំជាសាច់ញាតិម្នាក់ »

« ប្រាកដជាបែបនេះហើយ Jungkook ស្រឡាញ់ចៅ គ្រួសារនេះក៏ស្រឡាញ់ចៅដូចគ្នា »

« បាទលោកតា »

« តាមានរបស់មួយចង់ឱ្យ »

« បាទលោកតា »

« សម្រាប់ចៅប្រសារ ជារបស់ Taehyung  ហើយ ចង់ចាយវាយយ៉ាងម៉េច តាមសប្បាយណា » លោកតាក៏ហ៊ុចកាតធនាគារឱ្យនាយតូចទាំងនិយាយថានេះជារបស់គេពេញៗមាត់ ខណៈដែលសាម៉ីច្លួនគេបើកភ្នែកធំៗប៉ុនពងមាន់សឹងតែមិនជឿថាលោកតារបស់ Jungkook ចិត្តទូលាយបែបនេះឡើយ ។

« លោកតា?? » នាយតូចគាំងនិយាយអ្វីមិនចេញសោះ ។

« នេះជាកាដូសម្រាប់ចៅប្រសាររបស់តា Taehyung ជាអ្នកប្រុស Jeon សមនឹងទទួលបានអ្វីៗច្រើនជានេះឆ្ងាយណាស់ ជាពិសេសគឺការផ្ដល់កំណើតទាយាទរបស់ Jungkook »

« ហ្ហាស?? ផ្ដល់កំណើតទាយាទរបស់ Jungkook ឬ?? ខ្ញុំស្ដាប់ច្រឡំមែនទេលោកតា?? »

« មិនស្ដាប់ច្រឡំទេ ចៅនិង Jungkook ជាប្ដីប្រពន្ធនឹងគ្នាហើយ Jungkook គេជាមនុស្សប្រុសមានទំនួលខុសត្រូវល្អណាស់ ជាម្ចាស់ក្រុមហ៊ុន តាគិតថាការមានកូន មិនលំបាកសម្រាប់ពួកឯងទេណា » គាត់និយាយនេះចង់សម្ដៅថា ទ្រព្យគក្រួសារគាត់ក៏មានមិនខ្វះ ចំណែកឯ Jungkook ក៏មិនអន់ទ្រព្យប៉ុន្មានដែរ ពួកគេអាចមានពេលវេលាមើលថែកូនបាន ជាពិសេសគឺជំនួញរបស់ Jungkook គ្រួសារអាចជួយជ្រុំជ្រែងបាន ចំណែកឯរឿងចាយវាយមើលថែកូន ទុកឱ្យគាត់រ៉ាប់រ៉ង់ ។

$ Wanna rich husband $Where stories live. Discover now