$ EP06 គេពិតជាចាប់អារម្មណ៍ខ្ញុំមែនណា៎ $

2.3K 238 9
                                    

ពេលយប់ស្ងាត់ក៏បានកន្លងផុតទៅហើយជំនួសមកវិញនូវពេលព្រឹកដែលមានពន្លឺពណ៌ទឹកមាសចាំងចញ្ចាញចញ្ចែងស្ទើរខ្វះភ្នែក អមជាមួយនឹងខ្យល់បរិសុទ្ធបក់តិចៗ. ។

« គេដាក់អីខ្លះនៀក៎!! » នាសណ្ឋាគារកម្ពស់ស្កឹមស្កៃមាន 73 ជាន់ ហើយចាប់ពីជាន់ទី 56 ឡើងទៅជា Condo សម្លេងតូចច្រមិចនៃម្ចាស់ Condo នាជាន់ទី 73 លេខរាងចុងក្រោយបង្អស់កំពុងតែឈររអ៊ូលើកខ្ទះផងលើកឆ្នាំងផង បួញមាត់ជ្រួញចិញ្ចើមឆ្លាស់គ្នា ដោយសារតែរឿងចៀនពងមាន់ ។ មិនដឹងថាដាក់អីមុននោះទេ ពិតជាមិនយល់សោះ ។

« Hhh...?? ស្លាប់ហើយប្រឡាក់អស់ហើយ » ដោយមិនដឹងថាធ្វើអ្វីខ្លះ នាយតូចក៏យកពងមាន់ទាំងមូលនោះទៅដាក់លើចង្រ្កានអគ្គីសនីយកតែម្ដង រួចទើបមួលកុងតាក់បើក ។ រងចាំមិនប៉ុន្មាននាទីក្រោយផង ពងមាន់នោះក៏ស្រាប់តែបែកតែម្ដង ដោយសារតែវាក្ដៅពេក ។ Tae ប្រញាប់ប្រញាលបិទភ្លើងតាមតែដៃរហ័ស សឹមទាញវាទាំងក្ដៅចេញមក ។

« អួយ៎ៗ. !! ក្ដៅៗ. !! ណាស់!! » បន្ទាប់ពីបោះពងមាន់បែកថែមទាំងកំពុងតែក្ដៅៗ. ថ្មីៗ. រួចហើយនោះ Taehyung ក៏លើកដៃដែលឈឺស្កៀបនោះមកផ្លុំញាប់ៗ. ស្ទើរតែអស់ខ្យល់ចេញពីពោះទៅហើយ ។ នាយតូចធ្វើទឹកមុខចង់យំក្រោយពេលសម្លឹងទៅរកធុងសម្រាបនោះអមជាមួយនឹងក្រពះកូរគ្រូកៗ. ។

« រីងៗ. * » រំពេចនោះសម្លេងរោទិ៍នៅច្រកទ្វារក៏បានបន្លឺឡើង ទើបនាយតូចដែលកំពុងតែឈឺដៃមិនទាន់បាត់នោះ ដើរទៅរកទាំងមិនខ្វល់ខ្វាយច្រើន ។

« អ្នកប្រុស៎ Kim មានគេយកផ្កាមកជូន មិនអាចអោយខាងខ្ញុំប្រាប់ឈ្មោះបានទេ » និយាយរួចនាយក៏ហ៊ុចបាច់ផ្កានោះទៅអោយនាយតូច ហើយគេក៏ទទួលយកវាទាំងងឿងឆ្ងល់ ប៉ុន្តែក៏មិនអាចសួរឈ្មោះបានដែរ ដោយសារតែខាងនាងមិនអាចប្រាប់បាន ។ បន្ទាប់ពីនោះ នាងរំកិលខ្លួនអោនគំនាបបន្តិច បម្រុងនឹងបែរខ្លួនដើរចេញទៅហើយស្រាប់តែ..

« នាងឈប់សិនបានទេ?? ខ្ញុំចង់សួរនាងរឿងមួយ »

« ចាស៎ អ្នកប្រុសចង់សួររឿងអ្វីដែរ?? »

« ចៀនពងមាន់គេដាក់អីមុន?? » សំណួររបស់ Taehyung ធ្វើអោយនាងហួសចិត្តជាខ្លាំង ប៉ុន្តែបើគិតសព្វៗ. ទៅវាជារឿងធម្មតាហើយសម្រាប់កូនអភិជនដូចនាយតូចនោះ ។

$ Wanna rich husband $Where stories live. Discover now