*ដឹបៗ
ស្នូរសម្លេងវាយតប់ លាន់ឡើងបន្តគ្នាហាក់បីដូចជាការធ្វើទារុណកម្មដល់អ្នកទោស នៅក្នុងបន្ទប់បួនជ្រុងមួយវាមានសភាពងងឹតសូន្យសុង មើលមិនឃើញអ្វីក្រៅពីស្រមោលមនុស្សស្ទង់ៗ កំពុងលើកកណ្ដាប់ដៃដាល់ទៅកាន់ស្រមោលអ្នកម្ខាងទៀតយ៉ាងតំណំ។
"ប៉ូលិសដូចជាឯងប្រៀបបានទៅនឹងសត្វចិញ្ចឹមមួយក្បាលរបស់អ្នកមានប៉ុណ្ណោះ" អ្នកដែលត្រូវគេវាយស្រដីឡើងបានត្រឹមនេះចប់ ក៏ទទួលបានមួយជើងទៀត ធ្វើឲ្យសន្លប់បាត់មាត់ឈឹង ដោយអ្នកបង្កហេតុខ្លាចមាននរណាមកដឹងឮរឿងខ្មៅងងឹតបែបហ្នឹង ទើបបានជាប្រញាប់យកជនរងគ្រោះទៅមន្ទីពេទ្យ ចៀសវាងធ្ងន់ធ្ងរលើសនេះ ច្បាស់ជួបរឿងធំជាក់ជាមិនខាន។
@មន្ទីពេទ្យ
"អ្ហឹកៗ" ក្មេងប្រុសអាយុដប់បីឆ្នាំ អង្គុយឱបរាងកាយឱពុកដែលដេកស្ដូកស្ដឹងលើគ្រែទាំងទ្រហោយំខ្លាំងៗ គ្រូពេទ្យប្រាប់ថាអ្នកមានគុណនឹងមិនអាចនៅមានដង្ហើមបានយូរទៀតឡើយព្រោះតែជំងឺប្រចាំកាយ។
អ្នកជាម្ដាយបានត្រឹមខាំមាត់យំខ្សឹកខ្សួលអួលណែនពេញប្រអប់ទ្រូង ក្នុងចិត្តចង់ប្រាប់កូនឲ្យដឹងរឿងហេតុច្បាស់ណាស់ ត្បិតអីបានត្រឹមគិត តែមិនអាច ដោយសារមានប៉ូលិសនៅយាមការ ដោយហេតុថាប្ដីជាប់ពិបទគំរាមកំហែងអ្នកដទៃ។ដំណើរការបេះដូងអ្នកជំងឺលែងដើរ កូននិងប្រពន្ធឃើញហើយទទួលយកមិនបានសឹងតែគាំងដួលសន្លប់ តែអ្នកជាម្ដាយព្យាយាមតាំងស្មារតីដើម្បីតែចង់ជួយកូនម្នាក់ទៀត ឮមកថាអ្នកមានអំណាចដែលបានសូកលុយប៉ូលិស បញ្ជារឲ្យពួកគេកំចាត់ទាំងពូជ។
"សូមចូលរួមសោកស្ដាយផង អ្នកជំងឺដាច់ដង្ហើមហើយ" ទើបតែជាប់ឈ្មោះជាអ្នកទោស ត្រូវស្លាប់ក្នុងថ្ងៃតែមួយ ប៉ូលិសដែលបានវាយជនរងគ្រោះមុននេះ ចាប់ផ្ដើមចេញប្រតិកម្ម គេរត់ទៅបន្ទប់ទឹកយ៉ាងរហ័ស ស្របនឹងកែវភ្នែកក្មេងប្រុសជាកូនជនរងគ្រោះឈរសម្លឹងទាំងទឹកភ្នែករហាម។
"មកនេះម៉ោ ហ្គុកហ្គី" ចិត្តមួយចង់នៅមើលប្ដីបន្ត ប៉ុន្តែចិត្តមួយទៀតចង់ជួយកូន បានជានាងប្រញាប់កញ្ឆក់ដៃកូនរត់ចេញពីមន្ទីពេទ្យឆ្លៀតពេលប៉ូលិសភ្លេចខ្លួនកំពុងពិនិត្យមើលសាកសពអ្នកជាប្ដី។
រត់មកដល់ព្រៃស្ដុកមួយកន្លែង សភាពងងឹតខ្លាំង គ្មានអ្វីក្រៅពីពណ៌ខ្មៅសូម្បីខែបំភ្លឺលោកាក៏គ្មាន ខណៈពេលអស់កម្លាំងរៀងខ្លួន សម្លេងឡានប៉ូលិសក៏ឮឡើងក្បែរតំបន់នេះដែរ។
"ហ្គុកហ្គី!ស្ដាប់ម៉ាក់ណា ប៉ារបស់កូនគ្មានជំងឺទេ ពួកគេសម្លាប់ប៉ាកូន ប៉ូលិសគ្មានសិទ្ធលើកដៃវាយប្រជាជនឡើយ ប៉ុន្តែដោយសារដៃគូជម្លោះរបស់ប៉ាកូន គេមានអំណាច គេមានលុយ បញ្ជារឲ្យប៉ូលិសទាំងនោះវាយប៉ារបស់កូនដើម្បីតែបញ្ចប់ក្ដី" ពាក្យសម្ដីរបស់ម្ដាយ ក្មេងតូចចាប់បានគ្រប់ម៉ាត់ ទឹកភ្នែកស្រក់មិនដាច់ ក្នុងនាមជាកូនប្រុស គ្មានអ្វីក្រៅពីសច្ចាក្នុងចិត្តឲ្យដាច់ណាច់ថា ពួកគេនឹងទទួលបានអ្វីដូចជាប៉ារបស់ខ្លួននៅថ្ងៃណាមួយ។
"ពួកវានៅខាងនោះ" សម្លេងគ្នីគ្នាប៉ូលិសឮទ្រហឹងពេញព្រៃ សរបញ្ជាក់ថាពួកគេបានមកដល់កន្លែងតែមួយជាមួយនឹងពីរនាក់ម្ដាយកូនកំសត់រូបនេះ។
"ឆាប់រត់ទៅកូន ម៉ាក់ទៅបង្វែដានប៉ូលិស កូនឆាប់ទៅខាងនោះទៅ" ស្របនឹងសម្ដី នាងរុញឲ្យកូនទៅ តែជុងហ្គុកហាក់មិនដាច់អាល័យ នៅឈររារេ ដោយសារគេខ្លាចត្រូវបាត់បង់ម៉ាក់ម្នាក់ទៀត។
"ម៉ាក់អ្ហឹកអ្ហឺៗ"
"ទៅៗហ្គុក ម៉ាក់ស្រលាញ់កូន" នាងថើបកូនជាលើកចុងក្រោយ មុននឹងបែខ្លួនរត់ទៅរកប្រភពសម្លេងធ្វើឲ្យប៉ូលិសឃើញ ហើយបានរត់គេចតាមក្រោយ។
ក្រុមប៉ូលិសរត់ទៅតាមមនុស្សធំអស់ មិនមានអ្នកណាចាប់អារម្មណ៍រត់មកកន្លែងដែលមានក្មេងឈរយំ។ ជុងហ្គុកចង់ទៅតាមម្ដាយ តែខួរក្បាលបញ្ជារថាកុំ ត្រូវស្ដាប់តាមសម្ដីម្ដាយវិញ បើទៅតាមដូចជាប្រឆាំងជាមួយនឹងអ្នកមានគុណយ៉ាងចឹង គិតដូច្នោះគេក៏ចេះតែរត់ទៅផ្លូវផ្សេងជារើយៗ មកដល់ឃ្លាំងផ្ទុកឥវាន់មួយកន្លែង ជុងហ្គុកស្រាប់តែបានឃើញប៉ូលិសដែលមានប្រតិកម្មខ្លាំងពេលឪពុកខ្លួនស្លាប់ភ្លាមៗនោះ គេចង់រត់ទៅសម្លាប់ពូម្នាក់នឹងណាស់តែមិនហ៊ាន ភាពក្លាហានមិនទាន់មានឡើយ។
"ថ្ងៃណាមួយខ្ញុំនឹងត្រឡប់មកសងលោកវិញជាក់ជាមិនខាន" ថារួច ក្មេងប្រុសរូបនេះរត់ទៅពួនក្នុងឡានកុងតឺន័រមួយ ក្នុងនោះមានកេសធំៗ នឹងធុងដាក់ឥវាន់ជាច្រើន គេបានចូលទៅសង្ងំក្នុងធុងដែលមានតិចជាងគេ ដោយមានសារធាតុជាក្មេង រត់ហត់អស់កម្លាំង ខ្សោះខ្លួនផង យំសោកអស់ពេលជាយូរ ភ្នែកក៏ទទន់ សន្សឹមបិទម្ដងបន្តិចៗ ក្មេងតូចកំសត់ត្រូវគេងឱបខ្លួនក្នុងធុងទាំងញ័រញាក់។
ទាំងប៉ុន្មានដែលបានរៀបរាប់ វាគ្រាន់តែជាក្ដីស្រមៃរបស់កំលោះម៉ាហ្វៀម្នាក់ដែលមាននាមក្រៅហៅថាជាកញ្ជ្រោងព្រៃ កំណើតរបស់គេកើតនៅលើទឹកដីកូរ៉េប៉ុន្តែបច្ចុប្បន្ននៅប្រទេសរុស្សីជាមួយនឹងលោកតាម្នាក់ដែលបណ្ដុះបណ្ដាលតាំងពីអាយុដប់បីឆ្នាំ និងផ្ដល់គ្រប់យ៉ាងឲ្យគេ បង្រៀនចេះសព្វគ្រប់ពីការប្រើប្រាស់អាវុធ ដល់ថ្នាក់សព្វថ្ងៃនេះក្លាយជាអ្នកជួញដូរអាវុធខុសច្បាប់ និងជាមហាសេដ្ឋីវ័យក្មេងនៅរស្ស៊ី អ្នកណាៗក៏កោតខ្លាច។
"យ៉ាងម៉េចហើយរឿងឪពុក កន្លងទៅអស់ជាច្រើនឆ្នាំមកនេះ រកទិន្ន័យបានប៉ុន្មាន" វ័យចំណាស់ កែវភ្នែកពណ៌ទឹកប្រាក់ កំពុងអង្គុយបង្ហុយផ្សែងខ្សៀរ និងឆ្លៀតបោះសំណួរមកកាន់ចៅប្រុសធម៌។
"រឿងហេតុដំបូង លោកប៉ាមានជម្លោះជាមួយដៃគូរកស៊ី គេទាមទារប្រាក់ចំណេញច្រើនជាងគុណនឹងពីរដែលលើសចំនួនទ្វេដងជាមួយនឹងភាគរយដែលរួមភាគហ៊ុន លោកប៉ាក៏យល់ព្រមប៉ុន្តែក្រោយពេលក្រុមហ៊ុនមានបញ្ហា ដៃគូជំនួញមិនចេញមុខជួយដោះស្រាយ ភាគរយដែលបញ្ចូលក៏ដកចេញបន្ថែម លុះពេលដែលលោកប៉ាខំប្រឹងបន្តតែម្នាក់ឯងបានជោគជ័យ វាក៏បកក្បាលមកវិញ ហើយយកលេសថាបាត់មុខព្រោះទៅរកមធ្យោបាយ លោកប៉ាមានបំណងឈប់រួមសហការណ៍ វាក៏ថាទាល់តែផ្ដល់ក្រុមហ៊ុនទាំងមូលឲ្យទៅវា ហើយឲ្យលោកប៉ាចុះចេញតែឯងដោយគ្មានចំណែក ប៉ាមិនល្ងង់ស៊ូរតតាំងជាមួយនឹងពួកគេ ព្យាយាមដណ្ដើម មកវិញរហូតទាល់តែកើតរឿងជម្លោះ ក្នុងថ្ងៃនោះប៉ាក៏ដកអាវុធដោយសារទប់កំហឹងមិនជាប់ ស្របពេលបងប្រុសរបស់អាដៃគូជំនួញម្នាក់នោះមកឃើញ ហើយក៏ឈានដល់ការប្ដឹងផ្ដល់ ពេលទៅដល់ប៉ូលិស ពួកអាអស់នោះវាពុករលួយ វាវាយប៉ាខ្ញុំតាមបញ្ជាររបស់អាម្សៀរនោះ ដោយគ្រាន់តែទទួលលុយមួយចំនួន" ការរៀបរាប់មិនទាក់ទើ ភ្ជាប់ជាមួយនឹងទឹកមុខស្មើ កែវភ្នែកកំណាចបង្កប់ការចងគុំនុំ បានស្ដាប់ប៉ុណ្ណេះ វ័យចំណាស់ មិនអាចកុហកខ្លួនឯងបានឡើយថាចៅប្រុសម្នាក់នេះនៅក្មេងដូចមុន គេនិយាយមកល្អិតល្អន់ណាស់ នោះចង់បង្ហាញថា ការហ្មត់ចត់ ច្បាស់ការនិងឆន្ទៈរបស់គេកំពុងតែដើរទន្ទើមគ្នា។
"ប៉ូលិសដែលស៊ីលុយពួកអាអស់នោះ វាមានឈ្មោះ សាំងប៊ែល វាជាគោលដៅដំបូងគេបង្អស់"
ចប់សម្ដីរាងខ្ពស់សង្ហាក្រោកឡើងឱនគំនាបដាក់លោកតា មុននឹងងាកមករកដៃស្ដាំដែលតែងតែចាំផ្ដល់ការពិភាក្សារបានយ៉ាងល្អ ការងារដែលធ្វើ មិនដែលថ្លោះធ្លោយសូម្បីតែម្ដង។
"រៀបចំជើងហោះហើរនៅព្រឹកស្អែកឲ្យយើង"
"បាទទាន"
"លឿនពេកទេដឹងអាចៅ"
"លោកតា មិនលឿនទេ វាល្មមដល់ពេលដែលប៉ារបស់ខ្ញុំទទួលបានភាពយុត្តិធម៌ហើយ ម៉ាក់របស់ខ្ញុំក៏មិនទាន់ដឹងនៅទីណាឲ្យប្រាកដ" ស្លាប់ឬរស់នាយមិនទាន់ហ៊ានសន្មត់ ព្រោះបែកគាត់អស់រយៈពេលដប់ជាងឆ្នាំមកហើយ។ កាលពីរត់គេចពេលនោះ ដោយសារឡើងលាក់ពួនលើកុងតឺន័រដែលផ្ទុកឥវាន់បញ្ជូនមករុស្ស៊ី ហើយឥវាន់ទាំងនោះសុទ្ធតែជារបស់គ្រោះថ្នាក់ ជីវិតជុងហ្គុកដូចកំពុងស្ថិតក្នុងល្អាងយមរាជ តែជាសំណាងល្អ មិនមានបញ្ហាតាមផ្លូវ ការដឹកជញ្ជូនបានរលូន ឥវាន់ត្រូវបញ្ចូលចូលក្នុងឃ្លាំងនៅរុស្ស៊ី ស្របពេលម្ចាស់ឃ្លាំងចុះមកមើលផ្ទាល់ ពេលនោះឯង ជាពេលដែលលោកតា ចនកេតរ៉ាស្គូរីលបានប្រទះឃើញក្មេងប្រុសកំសត់ក្នុងធុងដាក់កញ្ចប់រំសេវ។
--ប្រទេសកូរ៉េ--
"ទៅហៅប៉ាឯងម៉ោ ម្ហូបឆ្អិនហើយ"
"បាទម៉ាក់"កាយតូចល្អិត ស្ថិតក្នុងឈុតធម្មតាព្រោះថ្ងៃនេះ ជាថ្ងៃឈប់សម្រាកពីការងារ ពេលទំនេរគ្មានអីក្រៅពីនៅផ្ទះជួបជុំគ្រួសារ។
"ប៉ា ដល់ម៉ោងពិសារបាយហើយ ម៉ាក់ឲ្យមកហៅគាត់បារម្ភណា" មកដល់ឃើញអ្នកជាឪពុកកំពុងស្រោចដំណាំ គេក៏ដើរមកជិតដើម្បីជួយយកឧស្សាហ៍។
"ថេយ៉ុង កូនឯងមកធ្វើអីក្ដៅណាស់ ទៅវិញទៅ" មើលតាមកាយវិការដែលស្ដែងចេញមក គាត់ស្រលាញ់កូនប្រុសម្នាក់នេះណាស់ មានកូនតែមួយគ្រាប់ មិនស្រលាញ់មិនថ្នមពិតជាមិនបានទេ ស្រមោចក៏មិនឲ្យខាំស្បែកដែលសរលោងដូចកូនង៉ែតរបស់ថេយ៉ុងដែរ។
"ហៃយ៉ា! លោកគីមឡាយ៍សាំងប៊ែល បារម្ភពីកូនណាស់ណ៎ ប៉ូលិសល្អៗដូចជាប៉ាបែបនេះ មានច្រើនឬអត់?" ឮសម្ដីកូននិយាយហើយ លោកគីមមិនស្រដីអ្វីឡើយក្រៅពីធ្វើមុខញឹមៗដាក់កូន មុននឹងបណ្ដើរកូនចូលទៅក្នុងផ្ទះ។TO BE CONTINUED.....