"ថេយ៍ គេជាអ្នកណា?"
"អរ លោកប៉ាគឺបងម្នាក់នេះហើយបានជួយខ្ញុំពីក្រុមអន្ធពាលទាំងនោះ គាត់ចិត្តល្អណាស់"
«ពេលដឹងថាឯងជាកូនរបស់វា ខ្ញុំកាន់តែចង់មានចិត្តល្អជាមួយនឹងឯងខ្លាំង»គិតរួចជុងហ្គុកក៏រាក់ទាក់វ័យចំណាស់ជាការសំពះគួរសម
"ជម្រាបសួរ ខ្ញុំជុងហ្គុកចនកេតរ៉ាស្តូរីល"
"បាទៗ អរគុណលោកខ្លាំងណាស់"លោកគីមញញឹមពព្រាយកាលបើគិតថាបុរសចំពោះមុខជាមនុស្សល្អដែលបានជួយកូនខ្លួន ហើយពេលនេះគាត់ក៏អញ្ជើញជុងហ្គុកឲ្យចូលទៅក្នុងផ្ទះ ចំណែកអ្នកទទួលការអញ្ជើញមិនបានប្រកែកដូចជាអម្បាញ់មិញឡើយ។ដោយសារតែមានរឿងហេតុទាំងនេះកើតឡើងទើបជុងហ្គុកបានសម្ដែងទង្វើល្អយ៉ាងឥតខ្ចោះសូម្បីតែកូនចៅក៏កោតសរសើដល់ថ្នាក់គ្រួសារគីមចាត់ទុកជាសម្លាញ់។Skip~
ប្រាំឆ្នាំបានកន្លងផុតទៅ៚
ពេលវេលាដើរលឿនណាស់ ត្រឹមមួយប៉ប្រិចភ្នែកសោះកំលោះតូចថេយ៉ុងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្តនឹងបានចេញមកធ្វើការទៅហើយ។រយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងរបស់គេនិងជុងហ្គុកក៏មានភាពស្និទ្ធស្នាលសឹងមិនគួរឲ្យជឿ
"បាទបងប្រុស ចេញពីធ្វើការចាំខ្ញុំទូរស័ព្ទប្រាប់បង"ម្ចាស់សម្ដីបង្ហាញភាពរីករាយក្រោយបានជុងហ្គុកជូនមកធ្វើការដូចសព្វដង។
"អូខេ បងនឹងចាំ"ទោះបីសម្លេងរៀងធ្ងន់បន្តិចមែនតែបង្កប់ភាពផ្អែមល្ហែមក្នុងនោះ ទើបថេយ៉ុងទទួលដឹងឮហើយគេចូលទៅថើបថ្ពាល់មនុស្សមានអាយុបងខ្លួនដល់ទៅប្រាំឆ្នាំ មួយខ្សឺត។
"លាសិនហើយបងហ្គុក"កាយតូចចុះចេញពីឡានដើរចូលទៅកន្លែងធ្វើការទាំងមិនបានដឹងឡើយថាអ្នកដែលត្រូវថើបអម្បាញ់មិញរហ័សទទួលក្រដាសពីកូនចៅយកមកជូតថ្ពាល់ចេញខ្លាំងៗ
"អេរិច! ថ្ងៃនេះធ្វើតួនាទីរបស់ឯងឲ្យល្អ"សម្លេងសង្កត់ធ្ងន់ភ្ជាប់ជាមួយនឹងកែវភ្នែកមុតស្រួចដែលសម្លឹងមើលទៅកាន់កន្លែងថេយ៉ុងធ្វើការទាំងចិត្តអន្ទះសារនូវអ្វីម្យ៉ាង។
"បាទចៅហ្វាយ ខ្ញុំនឹងធ្វើឲ្យសាកសមបំផុត"កូនចៅជំនិតមានជំនាញជាងដប់ឆ្នាំ ធ្វើការមិនដែលទាស់ចិត្តចៅហ្វាយសូម្បីម្ដង។
ឡានទំនើបពណ៌ខ្មៅបរចេញទៅក្រោមការមើលពីមនុស្សម្នាជាច្រើនហើយអីដែលគួរឲ្យចាប់អារម្មណ៍គឺថេយ៉ុងបានចុះចេញពីឡានមួយនោះ។
"បងឯងជូនមកមែនទេ"គ្រាន់ថេយ៍ដើរមកជិត មិត្តសម្លាញ់រួមអាជីពជាមួយចាប់ផ្ដើមសួរភ្លាម
"មែនហើយ"គេឆ្លើយទាំងស្នាមញញឹមមិនរលុប
"សប្បាយណាស់មែនទេពេលឃើញគ្រប់គ្នាច្រណែនឯងបែបនេះ"
"អ្នកណាច្រណែន ជីមីនឯងកុំចេះនិយាយតែផ្ដាស់"ស្នាមញញឹមបាត់មួយរំពិចក្រោយឮសម្ដីមិត្តហើយប្ដូរជាទឹកមុខឆ្ងល់វិញ រាល់ដងមិនដែលចាប់អារម្មណ៍ទេថាមានអ្នកច្រណែនឬអត់នោះ។
"យើងនិយាយការពិត មើលទៅពួកនាងច្រណែនឯងហើយ ឃើញតាមមើលមិនឈប់"មិនប្រាប់តែមាត់ជីមីននៅចង្អុលទៅគ្រូពេទ្យស្រីបីនាក់ដែលកំពុងឈរសម្លឹងមើលមកទាំងទឹកមុខមិនពេញចិត្ត។ក្រៅពីគ្រូពេទ្យស្រីបីនាក់នោះនៅមានមនុស្សច្រើនដែលសម្លឹងមកតែមិនមែនបង្ហាញទឹកមុខដូចជាពួកនាងទេ។
"គេមិនបានច្រណែន គេជ្រេញយើងទៅវិញទេ"
"អឺ អាដែលសុខៗជ្រេញគេនេះឯងហៅថាច្រណែន"
"ជីមីនតិចៗ"ដឹងថាអ្នកជាមិត្តមានបំណងនិយាយឮបានជាថេយ៉ុងប្រញ៉ាប់បញ្ចប់សន្ទនាហើយដឹកដៃមិត្តភក្តិចេញទៅខ្លាចថាក្រុមគេស្រែកមកវិញអីមានរឿងមិនខាន។
.....ល្ងាចបានឈានចូលមកដល់ ជាពេលដែលថេយ៉ុងចេញពីធ្វើការ ហើយគេពិតជាបានខលទៅកាន់ជុងហ្គុកមែនប៉ុន្តែអ្នកម្ខាងទៀតមិនទទួលទូរស័ព្ទសោះ ដោយខលទៅជាច្រើនដងនៅគ្មានអ្នកទទួលបានជាគេសម្រេចចិត្តជិះឡានតាក់ស៊ីទៅ។
នៅតាមផ្លូវធ្វើដំណើរ ថេយ៉ុងមានអារម្មណ៍មិនស្រួលឡើងមក ព្រោះឡាននេះកំពុងជិះខុសផ្លូវ
"អត់ទោសលោក នេះមិនមែនផ្លូវទៅផ្ទះខ្ញុំទេ លោកច្រឡំហើយ"
"....."ស្ងាត់
"លោកដូចជាកំពុងជិះហួសផ្លូវ"នៅតែមិនទទួលការឆ្លើយតបធ្វើឲ្យថេយ៉ុងដឹងច្បាស់ថាបុរសម្នាក់នេះមានបំណងមិនល្អទើបពេលនេះចាប់ផ្ដើមភ័យហើយរកនឹកវិធីមកជួយខ្លួន។
"ឈប់ឡានទៅ ខ្ញុំចង់ចុះនៅទីនេះ"ដដែល ទោះខំនិយាយយ៉ាងណាក៏មិនទទួលបានការឆ្លើយតបក្រៅពីភាពស្ងប់ស្ងាត់ ថេយ៉ុងមិនអាចទ្រាំបានទៀតទើបប្រថុយបើកទ្វាឡានហើយមានបំណងលោតចុះតែពេលបុរសម្នាក់នេះដឹងខ្លួនក៏រេចង្កូតឡានមួយទំហឹង
"អ្ហាយ!!!"កាយរបស់ថេយ៍ត្រូវថយមកក្រោយបុកនឹងទ្វាឡានម្ខាងទៀត ពេលងើបមកវិញក៏ឃើញថាគេជិះដល់ផ្លូវបំបែកជាបួន
"លោកប្រយ័ត្នឡានខាងមុខ"ឮសម្ដីថេយ៉ុងហើយតៃកុងឡានបត់ទៅម្ខាងនាំឲ្យជ្រែពេញផ្លូវជ្រុលចូលមកផ្លូវម្ខាងទៀតទើបមានឡានមួយមកប៉ះពីក្រោយ
*ផាំង!!! ស្នូរសម្លេងខ្លាំងគ្រាន់បើ ប៉ុន្តែថាតៃកុងឡានបែជាមិនកើតអីព្រោះនៅខាងមុខប៉ុន្តែបែជាអ្នកក្រោយបុកក្បាលនិងកញ្ជក់ហូរឈាមយ៉ាងតំណំ។
រូបភាពគ្រោះថ្នាក់ចរាចរណ៍មួយនោះចៀសមិនផុតពីក្រសែភ្នែកអ្នកដែលបង្កើតរឿងនេះឡើង គេមើលទាំងសមចិត្តមុននឹងចុះចេញពីឡានរបស់ខ្លួនហើយដើរទៅកាន់ទីតាំងគ្រោះថ្នាក់នោះចម្ងាយជាងម្ភៃម៉ែត្រពីគ្នា។
"វាគ្រាន់តែជាសំណាងអាក្រក់របស់ឯងប៉ុណ្ណោះ"បញ្ចប់សម្ដីជុងហ្គុកចូលមកមើលមនុស្សក្នុងឡាន បានឃើញឈាមលើក្បាលរបស់គេហើយនាយមិនបង្ហាញអារម្មណ៍អ្វីទាំងអស់។ចំណែកឯតៃកុងឡាននៅមុននេះ ចេញមកទទួលលុយពីអេរិចហើយរត់ចេញពីកន្លែងហេតុការណ៍យ៉ាងលឿនខ្លាចមានបញ្ហាធំ។TO BE CONTINUED.....