បើគេជាមនុស្សដែលបងស្រលាញ់ចុះអូនជាអ្វី💔

134 10 2
                                    


Pavel: Poohបងគ្មានពេលមកឆ្លើយសំណួរគ្មានបានការរបស់អូនទេបងទៅធ្វើការកុំមកឪ្យបងអស់ទ្រាំទាំងព្រឹកណាមានរឿងអីចាំបងមកពីរធ្វើការវិញចាំនិយាយគ្នាទៀត

Pooh:តើគាត់ពិតជាឈប់ស្រលាញ់ខ្ងុំមែនទេឬក៏គាត់មិនដែលស្រលាញ់ខ្ងុំទាំងពីរដំបូង ហឹកៗ [ពេលនេះPoohមិនដឹងថាត្រូវធ្វើអ្វីទេពេលដែលPavel ចេញទៅផុតនាយតូចអង្គុយយំរៀបរាប់ទាំងឈឺចាប់ពេញទ្រូងអ្នកបម្រើនិងម៉ែដោះគ្រប់គ្នាបានត្រឹមតែអាណិតpoohតែមិនអាចជួយអ្វីបានក្រៅពីរជួយលួងលោមតែប៉ុណ្ណឹង]

________________________

+ក្នុងក្រុមហ៊ុន

Pavel ឈានជើងចូលក្រុមហ៊ុនទាំងមុខមាំកែវភ្នែកមុតស្រួចដែលធ្វើឪ្យបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនអោនគោរពទាំងខ្លោបខ្លាចព្រោះថាថ្ងៃនេះCEOរបស់ពួកគេមើលទៅអារម្មណ៍មិនល្អទេដូច្នេះមិនមានអ្នកអ្នកហ៊ាននិយាយអ្វីទាំងអស់ខ្លាចត្រូវដេញចេញសម្រាប់Pavelគេក៏មិនទៅខ្វល់អីដែលគេដើរសំដៅទៅការិយាល័យធ្វើការដូចរាល់ដងតែ
Pavelមិនទាន់ទាំងបានឈានជើងចូលការិយាល័យផងស្រាប់តែត្រូវអាក់ដំណើរដោយសាតែមានដៃស្រឡូនមួយគូរកំពុងតែឱបគេពីរក្រោយធ្វើឪ្យគេរាងភាំងបន្តិចដែលនៅសុខៗមានអ្នកណាក៏មិនដឹងមកឱបគេបែបនេះទើបគេសម្រេចចិត្ដបេះដៃស្រឡូននោះចេញហើយងាកទៅមើលធ្វើឪ្យទឹកមុខដែលធ្លាប់តែមាំកែវភ្នែកដែលតែងតែមុតស្រួចគួរឪ្យខ្លាចប្រែលទៅជាភ្ញាក់ផ្អើលនិងរំភើបក្នុងពេលតែមួយ

Pavel: Nut នេះ..នេះជាអូនពិតមែនបងមិនបានសុបិន្តត្រូវទេអូនត្រឡប់មករកបងវិញហើយត្រូវទេNutបងនឹកអូនណាស់ដឹងទេ[ដៃទាំងគូរស្ទាបមុខសរលោងទាំងមិនគួរឪ្យជឿអាម្មណ៍របស់Pavelពេលនេះគេពិតជារំភើបខ្លាំងណាស់ដែលស្នេហាដំបូងរបស់គេត្រឡប់មកវិញ]

Nut:ត្រូវហើយអូនត្រឡប់មកវិញហើយអូនត្រឡប់មករស់ក្បែរមនុស្សដែលអូនស្រលាញ់អូនសុំទោសដែលក្បត់បងហើយទៅរៀបការជាមួយអ្នកផ្សេងតាមម៉ាក់ប៉ាអូន...ហឹកៗ
Pavel អូនសុំទោស...សុំទោសដែលទៅចោលបង...ហឹកៗ...សូមផ្ដល់ឱកាសឪ្យអូនបាននៅក្បែរបងម្ដងទៀតបានទេ [ដំណក់ទឹកថ្លាៗស្រក់ចុះមកយ៉ាងគួរឪ្យអាណិតសុខចិត្ដលុតជង្គង់នៅចំពោះមុខPavelដើម្បីទទួលបានការអាណិតនិងឱកាសម្ដងទៀតពេលនេះNutមិនខ្មាសសូម្បីតែកូនចៅរបស់Pavelដែលឈរជិតនិង]

ទារុណកម្មស្នេហ៍⛓️🔞Where stories live. Discover now