ភាគ២៩:ប្រញាប់ចេញឡានទៅ!

3.1K 223 11
                                    

មួយខែកន្លងផុត..

ស្ថិតនៅខាងក្នុងឃ្លាំងបាក់បែកមួយកន្លែង បើកបង្ហាញអោយឃើញពីបុរសម្នាក់ដែលអង្គុយនៅសម្លឹងមើលរូបថតដែលត្រូវបានដាក់រាយប៉ាយពាសពេញលើតុឈើទាំងមូល អមជាមួយស្នាមញញឹមផុសឡើងមកលើផ្ទៃមុខតែម្នាក់ឯង

"នេះមែនទេ មនុស្សជាទីស្រលាញ់របស់ពួកឯង?ល្អ...ល្អខ្លាំងណាស់"គេចាប់រូបថតដែលមានលើតុចំនួនពីរសន្លឹកមកតម្រៀបក្បែរគ្នាហើយក៏សើចឡើងមកកក្អឹក មើលទៅគ្រប់យ៉ាងបន្ទាប់ពីនេះប្រាកដជាប្រសើរឡើងខ្លាំងណាស់ហើយ!

______

សួនសាធារណ:កណ្តាលទីក្រុងឡុងដ៏

ជាសួនដែលសម្បូរមនុស្សម្នារទៅភិកនិក ដើរលេងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅខាងក្នុងសួនដែលពោរពេញទៅដោយធម្មជាតិ មានដើមឈើធំជាច្រើនមានម្លប់ត្រឈឹងត្រឈៃដាំលម្អគ្រប់ទីកន្លែង វាលស្មៅបៃតងស្រងាត់មានមនុស្សមកក្រាលកម្រាលអង្គុយលេងនៅលើនោះលំហែអារម្មណ៏ នៅមានកូនស្ទឹងធំល្មមមួយនៅក្នុងសួន មានទាហែលនៅក្នុងនោះទាក់ទាញចំណាប់អារម្មណ៏អ្នកដែលមកលេង ជាពិសេសក្មេងៗនាំគ្នាយកនំប៉័ងទៅបាចអោយទាព្រោងព្រាត

"ថេយ៏..."សម្លេងហៅម្ចាស់ឈ្មោះដែលអង្គុយលើកម្រាលដែលក្រាលលើស្មៅអង្គុយអានសៀវភៅប្រលោមលោកអោយងាកទៅមើលអ្នកដែលហៅខ្លួនមុននេះ

"បងទិញsmoothieមកអោយអូន...លឺរអ៊ូមុននេះថាចង់ញ៉ាំ"

"អរគុណណា...សង្សារនរណាគេទេ គួរអោយស្រលាញ់ដល់ហើយ"ជុងហ្គុកសើចតិចៗដាក់ខ្លួនអង្គុយក្បែរថេយ៉ុងដែលកំពុងបឺតទឹកsmoothieបណ្តើរមើលសៀវភៅរឿងបណ្តើរទំនងជាអានឡើងជក់ចិត្តណាស់ហើយ

"បងឃើញអូនអានមួយថ្ងៃហើយ...មើលរឿងអីហ្ហឹម?"ប្រុសកំលោះផ្តេកខ្លួនកើយលើភ្លៅរបស់ថេយ៉ុង កាត់អារម្មណ៏អ្នកដែលស្លុងទៅតាមសាច់រឿងមុននេះអោយអោនមកមើលនាយវិញ

"ពូធ្វើអីហ្នឹង...អូនកំពុងអានរឿងណា"ថេយ៉ុងសើចតិចៗលើកដៃទៅអង្អែលថ្ពាល់នាយថ្នមៗ

"ក៏ធ្វើអោយអូនងាកមកចាប់អារម្មណ៏នឹងបងវិញនោះអី មួយព្រឹកទៅហើយឃើញតែអូនអានរឿងមិនឈប់"គេរអ៊ូរទាំធ្វើមុខមិនសុខចិត្ត ទាញប្រអប់ដៃរបស់ថេយ៉ុងមកថើបថ្នមៗ

«ល្បួងស្នេហ៏បងពូសង្ហារ» COMPLETE✔️Where stories live. Discover now