ភាគ៣៤:គួរអោយស្រលាញ់ណាស់...

3.1K 249 10
                                    

ថេយ៉ុងបានចាកចេញពីមន្ទីរពេទ្យនៅចុងសប្តាហ៏តាមអ្វីដែលបាននិយាយទុកជាមួយគ្រូពេទ្យពិតមែន ប៉ុន្តែត្រូវត្រលប់មកអោយពិនិត្យរបួសមើលរបួស១ទៅ២ដងក្នុងមួយសប្តាហ៏ប្រើរយ:ពេលមួយខែពេញទម្រាំតែរបួសគេជះសះស្បើយអាចកម្រើកស្មារកម្រើកជើងឡើងវិញបានខ្លះគ្រាន់តែនៅត្រូវប្រើឈើច្រត់ដើរនៅឡើយ

កម្លោះតូចស្ថិតក្នុងឈុតអាវសាច់ក្រណាត់ដាច់ខ្លីពណ៏ទឹកសមុទ្រអមជាមួយខោខ្លីត្រឹមជង្គង់ពណ៏ស អង្គុយយោលជើងនៅញ៉ាំនំនិងទឹកតែលើទោងក្នុងសួនក្រោយផ្ទះជាមួយលោកជំទាវមានឈើច្រត់ក្បែរដៃផង​...ថ្ងៃនេះជាថ្ងៃសម្រាកទើបគ្រប់គ្នាអាចសម្រាកនៅផ្ទះ ចំណែកគេក៏មិនចាំបាច់ត្រូវងើបលឿនមករៀនអីដែរ

"ថ្ងៃនេះកូនប៉ាងើបលឿនទាំងដែលជាថ្ងៃសម្រាកសោះ ច្បាស់ជាភ្លៀងរហែកមេឃមិនខាន"លោកម្ចាស់វីលៀមដើរមកនិយាយបង្អាប់កូនលេង អោយថេយ៉ុងធ្វើមុខស្អុយដាក់គាត់ស្របពេលម្តាយក៏សើចកខឹកហើយនិយាយជំនួសកូន

"ថ្ងៃនេះជុងហ្គុកមកនាំថេយ៉ុងទៅដើរលេងនៅសួនសត្វណាបង"

"រពឹសអញ្ចឹង មិនដឹងជាទៅមើលសត្វឬក៏រត់ឆ្វេចឆ្វាចអោយជុងហ្គុកតាមចាប់ឬក៏អត់ទេ"

"លោកប៉ាហ៏! កូននៅដើរបានតិចៗនៅឡើយទេ រត់ម៉េចនៅលឿនទៅកុំចេះតែចោទកូននោះ"ថេយ៉ុងប្រកែកលើកឈើច្រត់មកបង្ហាញឪពុកដែលគ្រវីក្បាលសើចដាក់គេ

"ហើយម្យ៉ាងពេលនេះខ្ញុំមិនដែលរពឹសទៀតឯណា ឡើងសុភាពរម្យទមនៀក"

"អញ្ចឹងហ៏!! "ថេយ៉ុងភ្ញាក់ព្រើតពេលលោកប៉ានិងអ្នកម៉ាក់បន្លឺព្រមគ្នាជាមួយទឹកមុខសើចញញឹមដូចគេនឹងនិយាយរឿងកំប្លែងអញ្ចឹង

"ឈប់និយាយជាមួយអ្នកទាំងពីរហើយ! ពេលលោកពូមកកូននឹងប្តឹងលោកពូហើយ"

"លេងប្តឹងផង?ស្មានតែខ្លាចឬ? "លោកម្ចាស់ចូលមកក្តិចថ្ពាល់កូនតិចៗឌឺកូនអោយខឹងឡើងចង់ពេបមាត់យំ ទាល់តែលោកជំទាវត្រូវធ្វើជាអាជ្ញាកណ្តាលចូលមកឃាត់ទើបបាន ស្របពេលជាមួយគ្នានឹងអ្នកបម្រើដែលចូលមកជម្រាបពួកគាត់ថាជុងហ្គុកបានមកដល់ទីនេះដើម្បីមកយកថេយ៉ុងទៅ

«ល្បួងស្នេហ៏បងពូសង្ហារ» COMPLETE✔️Where stories live. Discover now