ដោយសារតែអារម្មណ៍របស់ថេហ្យុងនៅតែមិនទាន់ល្អបានមួយរយភាគរយនោះទេទើបជុងហ្គុកនាយសុខចិត្តទុកការងារចោលសិនដើម្បីនាំប្រពន្ធដើរលេង។មួយរយៈមកនេះនាយពិតជាព្យាយាមណាស់ ព្យាយាមនិយាយព្យាយាមមើលថែថេហ្យុងគ្រប់បែបយ៉ាងដើម្បីកុំអោយគេគិតច្រើនពេកហើយក៏ព្យាយាមក្នុងការយកឈ្នះចិត្តរបស់ថេហ្យុងដូចគ្នា។អាចថាពេលមុនមកនាយយកថេហ្យុងគ្រាន់តែជំនួសតែអ្នកណាទៅដឹងថាអ្នកដែលជាប់អន្ទាក់នោះគឺជានាយទៅវិញពិតជាមិនគួរអោយជឿនោះទេ មនុស្សធ្លាប់តែនិយាយក្លែងៗថាស្អប់ ស្អប់មាត់មុខស្លូតបូតរបស់ថេហ្យុងតែពេលនេះចង់ជួបរាល់ថ្ងៃស្ទើរតែបាត់មុខគេមិនបាននោះទេ។ម្តងនេះនាយនៅតែហ៊ាននិយាយថានាយគួរតែស្គាល់ថេហ្យុងអោយបានមុនស្គាល់ថេហ្វីននោះអ្វីៗនឹងប្រសើរឡើងហើយថេហ្យុងក៏មិនត្រូវមកឈឺចាប់ដូចជាពេលនេះដែរ។
មេឃចាប់ផ្តើមងងឹតបន្តិចម្តងៗរហូតដល់លេចរូបរាងរបស់ព្រះចន្ទ័ចេញមកទាំងជុងហ្គុកនិងថេហ្យុងពេលនេះកំពុងតែដើរបណ្តើរគ្នាតាមមាត់ឆ្នេរព្រោះតែនេះជាការទទូចសុំរបស់ថេហ្យុង សួរថាលឺបែបនេះហើយជុងហ្គុកអាចបដិសេធបានទេ ច្បាស់ជាអត់ហើយទោះត្រូវដើររាប់ម៉ឺនគីឡូម៉ែត្រក៏នាយសុខចិត្តអោយតែអ្នកដែលនាយដើរជាមួយនោះជាថេហ្យុង ត្រូវតែជាថេហ្យុងតែម្នាក់ប៉ុណ្ណោះទើបនាយពេញចិត្ត។
ទីងៗៗៗ...សំឡេងទូរសព្ទ័របស់ជុងហ្គុកក៏បានរោទ៍ទើបនាយប្រញាប់ដកមកមើលក៏ឃើញថានោះជាលេខរបស់កូនចៅជំនិតរបស់នាយដូច្នេះហើយទើបនាយលើកតែម្តងទៅ។
«ហេឡូ...»
«ចៅហ្វាយមានរឿងធំហើយ»គ្រាន់តែលឺបែបនេះភ្លាមជុងហ្គុកក៏ប្រញាប់ប្រែទឹកមុខភ្លាមៗ នាយកំពុងតែព្យាយាមធ្វើអោយចិត្តថេហ្យុងប្រសើរឡើង ហេតុអីក៏មានរឿងនេះកើតឡើងទៅវិញ។ដោយសារតែពេលនេះនៅក្រុមហ៊ុនកំពុងតែបាត់ឯកសារសំខាន់មួយចំនួនហើយក៏មិនដឹងថាអ្នកណាលួចយកវាទៅនោះទេអ្វីដែរសំខាន់នោះទិន្នន័យរបស់ក្រុមហ៊ុនក៏ត្រូវបែបធ្លាយទៀតផងពិតជាស៊យពិតមែន។«មានរឿងអី??»ដោយសារតែមិនអាចស្តាប់លឺអ្នកម្ខាងទៀតនិយាយថេហ្យុងក៏ប្រញាប់សួរទៅជុងហ្គុកភ្លាមៗក្រោយពេលដែលនាយចាប់ផ្តើមប្រែទឹកមុខមុននេះ
«គឺមានរឿងនៅក្រុមហ៊ុនតិចតួចដូច្នេះបងត្រូវប្រញាប់ទៅវិញ អឺថេហ៍ហា៎បងសុំទោស បងសុំទោសពិតមែនដែរមិនអាចកំដរអូនបានយូរ»ជុងហ្គុកងាកមើលមុខថេហ្យុងចំៗហើយក៏សម្លឹងមើលទៅកាន់ភ្នែករបស់គេដោយការដឹងខុស មានអារម្មណ៍ថាខ្លួននាយខុសជាមួយថេហ្យុងខ្លាំងណាស់ព្រោះនាយត្រូវទៅមើលការងារទាំងដែលថេហ្យុងអារម្មណ៍មិនទាន់ល្អនៅឡើយ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។