ទាំងពីរនាក់ប្តីប្រពន្ធត្រូវចូលរួមកម្មវិធីរបស់វូជីនៅក្នុងថ្ងៃនេះអែង ដោយសារតែគ្រួសារកូនកម្លោះសុទ្ធតែអ្នកមានមុខមាត់ជារបៀបអភិជនទើបមានអ្នកកាសែតមកច្រើនណាស់ ហើយក៏ថតចាប់យករូបភាពរបស់ថេហ្យុងនិងជុងហ្គុកច្រើនណាស់ដែរព្រោះពួកគេនៅយប់នេះពិតជាស្រស់ស្អាត ស្រស់សង្ហារខ្លាំងណាស់ បើមិនយកទាស់ទេសុំហៅថាទេវបុត្រដើរដីតើបានទេ??
«ជួបគ្នាម្តងទៀតហើយលោកចន...»សម្តីរាក់ទាក់របស់ដៃគូរជំនួញបន្ទាប់ពីបានជួបគ្នានៅក្នុងកម្មវិធី ធម្មតាទេជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងសង្គមពេលទៅណាមកណាក៏មានអ្នកចាំយកចិត្តទុកដាក់ចាំរាក់ទាក់មិនឈប់ឡើយ។
«បាទលោកលី...អញ្ចើញមកតែម្នាក់អែងទេ??»
«មកជាមួយភរិយាតែនាងជួបរវល់រាក់ទាក់អ្នកស្គាល់គ្នាដែររួមកម្មវិធីនេះដែល»
«អរបាទ...»
«នេះជាលោកស្រីចនត្រូវទេ??»បើគាត់ចាំមិនខុសទេជុងហ្គុកបានណែនាំថេហ្យុងអោយគាត់ស្គាល់ម្តងរួចទៅហើយ មើលសម្រស់របស់គេចុះនៅតែក្មេងដដែល
«ជាលោកស្រីតែម្នាក់នៅក្នុងត្រកូលចន»ជុងហ្គុកតបទាំងស្នាមញញមឹហើយក៏ទាញចង្កេះរបស់ថេហ្យុងមកឪប និយាយអោយត្រង់ទៅចុះថ្ងៃនេះនាយមិនចង់អោយថេហ្យុងមកទេ ក្លាយត្រូវអ្នកផ្សេងមើលមកប្រពន្ធរបស់នាយបែបចង់បាន តែនៅតែត្រូវយកមកអោយបានព្រោះចង់អោយប្រពន្ធចូលរួមកម្មវិធីបែបនេះអោយបានច្រើនទើបគេមិនសូវខ្លាច ណាមួយតទៅថ្ងៃមុខថេហ្យុងត្រូវតែចូលរួមកម្មវិធីជាមួយជុងហ្គុកដោយសារនាយមានប្រពន្ធហើយដូច្នេះត្រូវយកប្រពន្ធទៅតាមគ្រប់ជំហាន។
«សួស្តីលោកលី...»
«បាទ...តោះយើងទៅរកកន្លែងអង្គុយទៅ»
«តោះ...»ជុងហ្គុកនៅតែឪបចង្កេះរបស់ប្រពន្ធដដែល ហើយឪនមកខ្សឹបដាក់ត្រចៀករបស់ថេហ្យុងជារើយៗថាប្រពន្ធរបស់នាយស្អាតណាស់ពិតជាចង់ចាប់ក្រញិចណាស់ដឹងទេ នេះបើនៅផ្ទះប្រហែលជាត្រូវសន្លប់ហើយបើម្លឹងៗនោះ។
ជុងហ្គុកបាននាំថេហ្យុងមកអង្គុយកន្លែងដែលម្ចាស់កម្មវិធីបានរៀបចំអោយពួកគេគឺនៅមុខឆាកកម្មពិធីមង្គលការតែម្តងអោយសាកសមនឹងឋានៈដែលជុងហ្គុកកំពុងតែមានរាល់ថ្ងៃនេះ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
عاطفيةខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។