ទារុណកម្មស្នេហ៍ម៉ាហ្វៀកំណាចចន

5.6K 150 5
                                    

ភាព 1 ទាសករ....?

ផ្ទៃមេឃអួលអាប់ ខ្យល់បោកបក់ខ្លាំងៗ មួយសន្ទុះក្រោយមកក៏មានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ផាំងៗ
< អាយ ហ្ហិកៗ ប៉ាម៉ាក់ ជួយផង ខ្ញុំខ្លាច ហ្ហិកៗ..> ថេហ៍ យំយ៉ាងខ្លាំង ព្រេាះតែខ្លាចសម្លេងផ្គររន្ទះ
គីម ថេហ្យុង ជាក្មេងរស់នៅក្នុងភូមិដាច់ស្រយ៉ាលមួយ គេរស់នៅជាមួយម្ដាយចុង គេមានមានអាយុ18 ឆ្នាំ ឪពុកម្ដាយ ស្លាប់ចោលតាំងពីរក្មេងៗ គេរស់នៅជាមួយម្ដាយចុង គាត់តែងតែធ្វើបាបវៃដំ តែគេនៅតែទ្រាំ ព្រេាះមិនដឹងជាទៅណាបាន ក្រៅពីរនៅជាមួយគាត់ អោយគាត់ធ្វើបាប គ្រប់សព្វ

< អាថេហ៍ អាថេហ៍...> អ្នកស្រីគីម បានស្រែកហៅកូនចុង យ៉ាងខ្លាំង ព្រេាះមកដល់ផ្ទះស្ងាត់ជ្រាប់ ទៅដល់ផ្ទះបាយក៏គ្មានបាយហូប គាត់ទើបនិងមកពីរលេងល្បែង

< បា បាទ ម៉ាក់ ខ្ញុំទៅហើយ > ថេហ៍ លឺសម្លេងគាត់ភ្លាមក៏ប្រញាប់រត់ទៅរក គាត់កុំអោយគាត់ខឹងទាន
< ឯង នៅផ្ទះយ៉ាងមិច បាយក៏មិនដាំសុី ឯងរវលធ្វើស្អីហាស > អ្នកស្រីគីម បានស្រែកយ៉ាងខ្លាំង គាត់កំពុងមួម៉ៅ រឿងចាញ់ល្បែងផង

< ខ ខ្ញុំ ភ្លេចណាម៉ាក់ ហ្ហិកៗ ខ្ញុំសុំទោសៗ > ថេហ៍ និយាយទាំងញ័រខ្លូនទទ្រឺត
< ហើយឯង នៅឈរដល់ពេលណា ឯងមិនឆាប់ទៅដាំបាយសុីទៅហាស > អ្នកស្រីគីម ស្រែកឡើងផ្អើលផ្ទះ អស់ហើយ

< ប បាទ ម៉ាក់.... > ថេហ៍ ក៏ប្រញាប់រត់ទៅដាំបាយធ្វើម្ហូបយ៉ាងលឿន គេរស់នៅជាមួយគាត់ ដូចនៅក្នុងនរកយ៉ាងចឹង ត្រូវចេញទៅជួយលក់នេះលក់នេាះអោយគេ ដើម្បីយកលុយមកអោយគាត់លេងល្បែង

ងឺត
សម្លេងឡានស្ព័រ មួយខ្មៅរលោង បានមកឈប់និងមុខផ្ទះអ្នកស្រីគីម មួយសន្ទុះក៏មានបុរសរូបសង្ហារដូចទេវបុត្រ ចុះចេញពីរឡាន សេរីចុងក្រោយគេបង្អស់ ចន ជុងហ្គុក ជាម៉ាហ្វៀ ម្នាក់ កាចសាហាវ ឃោរឃៅ ហើយគេជាម្ចាស់បំណុលផងដែល ឆ្នាំនេះគេមានអាយុ 25 ឆ្នាំហើយ តែកុំមើលសម្រស ដូច18 ស្អាត ឆ្លាត ឃោរឃៅ សាហាវ ព្រៃផ្សៃ សម្លាប់មនុស្សគ្មានញញឺតដៃ

< អុះ ឡានអ្នកណាគេនិង > អ្នកស្រីគីម ក៏បានចេញទៅមើល ក៏ឃើញថាជាម្ចាស់បំណុល គាត់ភ័យឡើងស្លេកមុខ អស់ហើយ ក៏ព្រេាះតែគ្មានលុយសង

ទារុណកម្មស្នេហ៍ម៉ាហ្វៀកំណាចចន🔥🔞(  ចប់ )Where stories live. Discover now